ចាំ​ទាំង​ត្រដរ

បទៈ ចាំ​ទាំង​ត្រដរ
ច្រៀង​ដោយៈ ឆន សុវណ្ណារាជ
ផលិត​កម្មៈ ស៊ី.ប៊ី. វ៉ុល​៥ – ចាំ​ទាំង​ត្រដរ

១. អាន​សំបុត្រ​អូន​ចប់បង​ថប់​ដង្ហើម ស្ទើរ​ស្រក់​ឈាម​ជើង​ឈាន​​ដើរ​ទៅ​មុខ​មិន​រួច
ក្នុង​សំបុត្រ​អូន​ចារបង​មិន​អាច​ជួប ចិត្ត​សន្ធប់អូន​កំណត់​ឲ្យ​បង​ចាំ ។

២. ធ្វើ​យ៉ាង​ណា​​បើ​សង្ខារ​បង​ត្រៀម​ផុត នឹង​រលត់ទាយ​ទុក​ព្រោះ​ចិត្ត​ស្លុត​ហួស​ទ្រាំ
យើង​បែក​គ្នា​ទាំង​បង្ខំ តូច​តន់​ឲ្យ​បង​ចាំ ពីរ​ឆ្នាំ​សុំ​ថែ​​គេ ។

បន្ទរ. គ្មាន​សង្ឃឹម​​ក៏​ប្រឹង​ញញឹម​ទាំង​ដឹង​ថា​នឹង​ឃ្លាត​អូន ចិត្ត​ឈឺ​ទ្រោម​​​ក៏​ប្រឹង​យល់​ព្រម​ឲ្យ​អូន​ទៅ
ខំបើក​ភ្នែក​ទាំង​ទ្រូង​ញ័រ​ឈឺ ​មើល​អូនច្រៀក​​ពុះ​ចែកផ្លូវ ចាំ​យក​ពៅ​សល់​ពី​គេ ។

៣. គួរ​ជឿ​ទេ​បង​នឹង​មាស​មេ មាន​ពេល​ជួប​គ្នា​ដូច​មាត់ បើ​ផ្លូវ​ព្រាត់​គេ​បាន​កំណត់​រួច​រាល់​ហើយ
ពាក្យ​ឲ្យ​ចាំ​គឺ​គ្រាន់​តែ​ជា​ចម្លើយ លួង​លោម​ឲ្យ​បង​ស្ងប់​ចិត្ត ។

( ភ្លេង. ១. ២. បន្ទរ. ៣. ភ្លេង )

ភ្ជាប់. អូន​ជឿ​មែន​ទេ​គេលែង​អូន អូន​ជឿ​មែន​ទេ​បង​មិន​សូន្យ
ច្បាស់​ក្នុង​ចិត្ត​ទេ​ស្ងួន​ថា​ត្រឡប់​រក​បង​វិញ ។

( បន្ទរ. ៣. )

តាម​បង​គិត ជ្រុល​អូន​ក្បត់​ចិត្ត ម្ដេច​ឲ្យ​ចាំ… ។

6 ចំលើយ so far »

  1. 1

    Boeun said,

    បទ​នេះ អាច​ស្ដាប់​ចម្រៀង​បាន​ហើយ, បាទ ។

  2. 2

    ជាបទដែល​តាពេញចិត្ត​!​​សូមអរគុណ​!

  3. 3

    Boeun said,

    តា​ចូល​ចិត្ត​បទ សម័យ​ដែរ​តើ​!😀

  4. 4

    naraths said,

    ចុះចេះស្ដាប់អីទេក្មេង ! មែនទេតា ? តាក៏ធ្លាប់មានអនុស្សាវរីយ៍ច្រើន ជាងយើងក្មេងៗ ទៀតណ៎!!!

  5. 5

    Boeun said,

    តា​តា សម​តែ​ស្ដាប់​បទ​ពី​ដើម ព្រោះ​វា​ធ្វើ​ឲ្យ​គាត់​នឹក​ឃើញ​អនុស្សាវរីយ៍​ពី​ក្មេង ។ អេ​! តែ​បទ​សម័យ​ថ្មី​ៗ ក៏​ស្ដាប់​ទៅ​អន្លង់​អន្លោច​ដែរ​តើ មែន​ទេ​ណា​រដ្ឋ ។ គាត់​ស្ដាប់​ទៅ​ត្រូវ​សាច់​​រឿង​គាត់ ស្រក់​ទឹក​ភ្នែក​ដូច​តា​គ្នា​ហ្នឹង ។

  6. 6

    […] គឺ​បទ ចាំ​ទាំង​ត្រដរ ហើយ​នៅ​មាន​បទ​ជា​ច្រើន​ទៀត […]


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s