រាំ​លេង​ភូមិ​ខ្ញុំ

រាំ​លេង​ភូមិ​ខ្ញុំ
ច្រៀង​ដោយ៖ ព្រាប សុវត្ថិ
រស្មី​ហង្ស​មាស វុល ៣០៩

 

រាំ រាំ​ ពួក​យើង​ឡើង​រាំ យើង​ជួប​ជុំ​រាត្រី​សែន​រីក​រាយ ក្រោម​សូរ​សំណើច​ក្អាក​ក្អាយ មិត្ត​ទាំង​ឡាយ​ជួយ​ទៈ​ដៃ​បន្ទរ ។
ផ្កាយ​រៈ​ព្រោង​ព្រាត​ពេញ​មេឃ ច័ន្ទ​ភ្លឺ​ប្លែក​រៈ​ពេញ​វង់​​លំ​អរ ជំនោរ​ត្រជាក់​ធ្លាក់​មក អប​អរ​សាទរ រាត្រី​មនោរម្យ រាត្រី​ដ៏​សែន​មនោរម្យ ។
រាំ រាំ​​ទាំង​ប្រុស​ទាំង​ស្រី ទាំង​តាយាយ ប្ដី​ប្រពន្ធ​​ចាស់​​ក្មេង ពួក​យើង​សប្បាយ​ក្រៃ​លែង រាំ​តាម​ភ្លេង​តន្រ្តី​នៅ​ភូមិ​ខ្ញុំ ។
តាក់ តាក់ តា​រីង តីង តាក់ រាំ​ពីរ ៗ នាក់ ភ្លេង​ពីរោះ​រណ្ដំ ក្មេង​ចាស់​កំលោះ​ក្រមុំ ភក្រ្តា​ញញឹម សង្ឃឹម​គ្រប់​គ្នា ។
សង្ឃឹម​ជឿ​ជាក់​ក្នុង​ចិត្ត ចំណែក​ខ្ញុំ​ឯណេះ​​ទំនេរ មិន​ទាន់​មាន​គូរ​រាំ​ទេ តើ​ស្រី​ណា​មេត្តា​អាណិត ធ្វើ​ជាគូរ​រាំ​នឹង​ខ្ញុំ ខ្ញុំ​ដឹង​គុណ​អស់​មួយ​ជីវិត សុំ​រាំ​សុំ​ធ្វើ​ជា​មិត្ត បើ​ត្រូវ​ចិត្ត​សុំ​​ធ្វើ​ជា​គូរ ។
(ភ្លេង)
សប្បាយ​ដើម្បី​ចិត្ត​ស្រស់​ថ្លា ជំរុះ​ទុក្ខា​ពី​ក្នុង​ចិត្ត មិន​ថា​អ្នក​ឆ្ងាយ​អ្នក​ជិត សុទ្ធ​តែ​ជាមិត្ត​ជាតិ​​ខ្មែរ​ដូច​គ្នា យើង​សម្លឹង​គ្នា​ទាំ​ង​ញញឹម ទើប​សម​កុលបុត្រ​ថ្លៃ​ថ្លា​ណា លើ​ក​ស្ទួយ​ប្រវត្តិ​ខេមរា ដែល​ល្បី​ខ្ទរ​ខ្ទារ​ជា​យូរ​មក​ហើយ ជាតិ​បាន​សុខ​យើង​ក៏​បាន​ស្បើយ សេរី​សួស្ដី ។
រាំ​ទៅ រាំ​ទៅ​ កុំ​រុញ​រា ត្រូវ​ស្ដាយ​ពេល​វេលា​មិន​នៅ​ចាំ​យើង ពេល​នៅ​ក្នុង​ដៃ​ច្នៃ​ឲ្យ​រុង​រឿង ពិត ពិត​នាំ​ជីវិត ឲ្យ​មាន​ន័យ រឿង​រាវ​អាក្រក់ ជំរុះ​ចោល​ទៅ ជម្រៈ​ភាព​ហ្មង​សៅ​ចេញ​ពី​ហរទ័យ ទទួល​យក​អ្វី​ល្អ អ្វី​​ថ្មី ៗ ជា​តម្លៃ​ជីវិត​បរិសុទ្ធ ។
(ភ្លេង)
ហេ…​ហេ! ហេ! ហេ!​ ហេ! ហេ!
ហេ…​ហេ! ហេ! ហេ!​ ហេ! ហេ!
សង្ឃឹម​ជឿ​ជាក់​ក្នុង​ចិត្ត ចំណែក​ខ្ញុំ​ឯណេះ​​ទំនេរ មិន​ទាន់​មាន​គូរ​រាំ​ទេ តើ​ស្រី​ណា​មេត្តា​អាណិត ធ្វើ​ជាគូរ​រាំ​នឹង​ខ្ញុំ ខ្ញុំ​ដឹង​គុណ​អស់​មួយ​ជីវិត សុំ​រាំ​សុំ​ធ្វើ​ជា​មិត្ត បើ​ត្រូវ​ចិត្ត​សុំ​​ធ្វើ​ជា​គូរ ។
សង្ឃឹម​ជឿ​ជាក់​ក្នុង​ចិត្ត ចំណែក​ខ្ញុំ​ឯណេះ​​ទំនេរ មិន​ទាន់​មាន​គូរ​រាំ​ទេ តើ​ស្រី​ណា​មេត្តា​អាណិត ធ្វើ​ជាគូរ​រាំ​នឹង​ខ្ញុំ (អើយ​ ម៉ា​រវ៉ា) ខ្ញុំ​ដឹង​គុណ​អស់​មួយ​ជីវិត (អើយ​ ម៉ារវើយ) សុំ​រាំ​សុំ​ធ្វើ​ជា​មិត្ត (អើយ ម៉ារវ៉ា) បើ​ត្រូវ​ចិត្ត​សុំ​​ធ្វើ​ជា​គូរ (អើយ ម៉ា​រវើយ) ។
សង្ឃឹម​ជឿ​ជាក់​ក្នុង​ចិត្ត ចំណែក​ខ្ញុំ​ឯណេះ​​ទំនេរ មិន​ទាន់​មាន​គូរ​រាំ​ទេ តើ​ស្រី​ណា​មេត្តា​អាណិត ធ្វើ​ជាគូរ​រាំ​នឹង​ខ្ញុំ ខ្ញុំ​ដឹង​គុណ​អស់​មួយ​ជីវិត សុំ​រាំ​សុំ​ធ្វើ​ជា​មិត្ត បើ​ត្រូវ​ចិត្ត​សុំ​​ធ្វើ​ជា​គូរ ។
សង្ឃឹម​ជឿ​ជាក់​ក្នុង​ចិត្ត ចំណែក​ខ្ញុំ​ឯណេះ​​ទំនេរ មិន​ទាន់​មាន​គូរ​រាំ​ទេ តើ​ស្រី​ណា​មេត្តា​អាណិត ធ្វើ​ជាគូរ​រាំ​នឹង​ខ្ញុំ ខ្ញុំ​ដឹង​គុណ​អស់​មួយ​ជីវិត សុំ​រាំ​សុំ​ធ្វើ​ជា​មិត្ត (ហេ… ហេ! ហេ! ហេ… ហេ! ហេ!) បើ​ត្រូវ​ចិត្ត​សុំ​​ធ្វើ​ជា​គូរ ។
(រាំ​លេង​ទាំង​ប្រុស ទាំង​ស្រី ទាំង​តាយាយ​ប្ដី​ប្រពន្ធ​ចាស់​ក្មេង ពួក​យើង​សប្បាយ​ក្រៃ​លែង​រាំ​តាម​ភ្លេង​ តន្រ្តី​នៅ​ភូមិ​ខ្ញុំ)
ឱ​សារ៉ាវាន់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s