យប់​មួយ​នៅ​ភ្នំ​ពេញ (One Night In Phnom Penh)

យប់​មួយ​នៅ​ភ្នំពេញ (One Night In Phnom Penh)
ច្រៀង​ដោយ​៖ ព្រាប សុវត្ថិ
រស្មី​ហង្ស​មាស វុល ៣០៩

 

យប់​មួយ​នៅ​ ភ្នំពេញ ពោពេញ​ដោយ​ការ​ឈឺ​ចាប់ ជា​យប់​ពណ៌​ខ្មៅ​ដៅ​ដួង…ចិត្ត​ស្រអាប់​ចារ​ជាប់​អារម្មណ៍ ។
យប់​មួយ​នៅ​ ភ្នំពេញ គឺ​ជា​ប្រវត្តិ​ស្នេហ៍​កម្ម ជីវិត​អភ័ព្វ​ប្រះ​ស្រាំ ទុក្ខ​រណ្ដំ​ខ្ញុំ​ឈរយំ​សែន​ខ្លោច​ផ្សារ ។
មនុស្ស​គ្រប់​គ្នា​យល់​ថា​ជា​សួគា ចំណែក​ខ្ញុំវិញជា​ សមរភូមិ​ ចាញ់​ស្នេហ៍ ទី​បំផុត​ខ្ញុំ​គ្មាន​ពាក្យ​តវា គ្មាន​ពាក្យ​ថ្លែង​វា​ចារ អួលឱ​រ៉ា រីង​រៃ ។
យប់​មួយ​នៅ​ ភ្នំពេញ មនុស្ស​ទាំង​ឡាយ​សប្បាយ​ខ្ញៀវ​ខ្ញារ ហាក់​ដូច​ជា​គ្មាន​ទុក្ខា ខុស​ប្លែក​តែ​ខ្ញុំ​ទេឬ​អ្វី ។
យប់​មួយ​នៅ​ ភ្នំពេញ ទោម្នេញ​រណ្ដំ​ហរទ័យ នៅ​លើ​ផ្លូវ​ដែល​គ្មាន​រូប​ស្រី វិថី​ក្រាល​ដោយ​ទឹក​ភ្នែក ។
មនុស្ស​គ្រប់​គ្នា​យល់​ថា​ជា​សួគា ចំណែក​ខ្ញុំគឺ​ជា​ សមរភូមិ​ ចាញ់​ស្នេហ៍ ទី​បំផុត​ខ្ញុំ​គ្មាន​ពាក្យ​តវា គ្មាន​ពាក្យ​ថ្លែង​វា​ចារ អួលឱ​រ៉ា រីង​រៃ ។
(ភ្លេង)
ហូ……ហូ…ហូ…ហូ…ហូ……ហូ… …
បង​ដើរ​ទៅ​លើ​ផ្លូវ​វែង​​ឆ្ងាយ មាន​តែ​កាយ​បាត់​បង់​វិញ្ញាណ
ហា……ហា…ហា…ហា…ហា……
ចិត្ត​ធូរ​​ស្បើយ​ឲ្យ​កល​យោគ ស្នេហ៍​ខក​ឃាំង​ខក​ចិត្ត​ម្លេះ​ទេ…
យប់​មួយ​នៅ​ភ្នំពេញ​ក្ដី​ស្រឡាញ់សម្លាប់​ចិន្ដា អូន​ទុក​ឲ្យ​បង​ឈឺ​ផ្សារ កណ្ដាល​សមុទ្រ​ទុក្ខ​ទ្វេរ ។
យប់​មួយ​នៅ​ភ្នំពេញ ស្រវឹង​ស្រា ​ស្រវឹង​ស្នេហ៍ ស្រវឹង​មួយ​ជីវិត​មែន​ទេ តើ​មាន​អ្នក​ណា​អាច​​ឆ្លើយ​ប្រាប់ ។
ហ៊ូ! បង​ឈឺ​ចុក​ចាប់​ណាស់ ប្រទៈ​ស្រី​ចិត្ត​សាវា
ហ៊ូ! បង​សូម​លា​ស្នេហា លា​គ្មាន​ថ្ងៃ​ត្រឡប់
ហ៊ូ! គ្រាន់​តែ​មួយ​យប់​សោះ ស្នេហ៍​ស្មោះ​ត្រូវ​អូន​ក្បត់
ហ៊ូ! អ្វី​ ៗ ក៏​ត្រូវ​ចប់ ស្នេហ៍​ចប់​នៅ​ ភ្នំពេញ…
(ភ្លេង)
មួយ​យប់​នៅ​ភ្នំពេញ
មួយ​យប់​នៅ​ភ្នំពេញ
មួយ​យប់​នៅ​ភ្នំពេញ
មួយ​យប់​នៅ​ភ្នំពេញ
មួយ​យប់​នៅភ្នំពេញ
មួយ​យប់​នៅ​ភ្នំ…ពេញ……៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s