បទៈ បេះដូងរងគ្រោះ
ច្រៀងដោយៈ ឱក សុគន្ធកញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. មើលទឹកសមុទ្រ ឲ្យសែនរន្ធត់ឱរា
ចុងស្រល់ចំអកវាចារ ឈឺផ្សាពេញទ្រូងហរទ័យ
អានបន្ត »
បទៈ បេះដូងរងគ្រោះ
ច្រៀងដោយៈ ឱក សុគន្ធកញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. មើលទឹកសមុទ្រ ឲ្យសែនរន្ធត់ឱរា
ចុងស្រល់ចំអកវាចារ ឈឺផ្សាពេញទ្រូងហរទ័យ
អានបន្ត »
អស់ស្នេហ៍កុំអាណិត
ច្រៀងដោយ ៖ ឱក សុគន្ធកញ្ញា
អស់ស្នេហ៍អស់ចិត្ត វមិត្រកុំរេគិតឡើយ ចង់ព្រាត់ប្រាប់មកបងអើយ កុំបារម្ភឡើយរូបស្រី
មាត់ថាអាណិតរីឯចិត្តគិតរកផ្លូវថ្មី រឿងអាស្រូវពៅថ្លើមថ្លៃ បងមានស្នេហ៍ថ្មីស្រីដឹង ។
ចង់ពោលពាក្យលា ពុំងារកុំរកលេសអាង បំពេញតាមបងគ្រប់យ៉ាង ព្រមឃ្លាតពីប្រាណព្រលឹង
រឿងរ៉ាវអាឌិត ធ្លាប់ស្មោះស្និទ្ធកាត់ចិត្តមិនខឹង សូមទៅតាមផ្លូវរំពឹង ដែលព្រលឹងប៉ងស្រមៃ ។
អស់ស្នេហ៍មាសមេកុំអាណិត បោកប្រាស់ឲ្យអូនឆ្កួតចិត្ត មាសមិត្រគួរគិតស្នេហ៍ថ្មី
កុំវៀងវែងឆ្ងាយ ប្រាប់ចម្លើយឲ្យចប់សេក្ដី ឈឺចាប់តែទ្រាំបានថ្លៃ សូមចរណៃកុំកង្វល់ ។
បើបងអស់ស្នេហ៍កុំបាច់គិតទេរូបស្រី ព្រមចេញពីជីវិតថ្លៃ សូមស្ដីឲ្យអស់អំពល់
ស្នេហ៍អស់ពន្លឺមិនចង់ដឹងឮពាក្យពន្យល់ ទោះបញ្ជាក់ម៉ឺនហេតុផល ចុងក្រោយសល់ត្រឹមពាក្យបែក ។
(ភ្លេង)

កុំបារម្ភចិត្តស្រី
ច្រៀងដោយ៖ ឱក សុគន្ធកញ្ញា
ចង់រ៉ាយរ៉ាប់ប្រាប់ពីហេតុផលឲ្យយល់គ្រប់គ្នា បេះដូងពុំងារមួយនេះចាំបង
យ៉ាងណាក៏មិនប្រែខ្នង បេះដូងឆ្លាក់ឈ្មោះប្រុសមាសមេ ។
ទោះមិនប្រើពាក្យអូនបងឲ្យបានពេញមាត់ មិនអាចសន្មត់ថាចិត្តអស់ស្នេហ៍
កុំបារម្ភម៉ុមពុំប្រែ គ្មានអ្នកផ្សេងទេ មានតែបងជាតិហ្នឹង ។
រូបអូនមានប្រុសនួនល្អងបេះដូងថាគ្រប់គ្រាន់ ជីវិតតូចតន់ផ្ញើពៅព្រលឹង
មានតែប្រុសបងតែម្នាក់ជាក់ជាទីរំពឹង ដែលអូនសង្ឃឹមនឹងបានសុខា ។
ពេលខ្លះអូនមិនបាន care ប្រុសមាសមេឲ្យគ្រប់គ្រាន់ ឲ្យតូចតន់អាក់អន់ចិន្ដា ។
ចង់រ៉ាយរ៉ាប់ប្រាប់ពីហេតុផលឲ្យយល់គ្រប់គ្នា បេះដូងពុំងារមួយនេះចាំបង
យ៉ាងណាក៏មិនប្រែខ្នង បេះដូងឆ្លាក់ឈ្មោះប្រុសមាសមេ ។
ទោះមិនប្រើពាក្យអូនបងឲ្យបានពេញមាត់ មិនអាចសន្មត់ថាចិត្តអស់ស្នេហ៍
កុំបារម្ភម៉ុមពុំប្រែ គ្មានអ្នកផ្សេងទេ មានតែបងជាតិហ្នឹង ។
ជួនកាលកើតក្ដីមួម៉ៅឲ្យពៅប្រកាន់ខឹង តែសូមបងដឹងអូនតឹងចិត្តដែរ
សូមប្រុសយល់ដល់ចិត្តអូន ជួយថែថួនក្ដីស្នេហ៍ កុំប្រួលប្រែព្រោះតែកំហុសតូចតាច ។
ពេលខ្លះអូនមិនបាន care ប្រុសមាសមេឲ្យគ្រប់គ្រាន់ ឲ្យតូចតន់អាក់អន់ចិន្ដា ។
ចង់រ៉ាយរ៉ាប់ប្រាប់ពីហេតុផលឲ្យយល់គ្រប់គ្នា បេះដូងពុំងារមួយនេះចាំបង
យ៉ាងណាក៏មិនប្រែខ្នង បេះដូងឆ្លាក់ឈ្មោះប្រុសមាសមេ ។
ទោះមិនប្រើពាក្យអូនបងឲ្យបានពេញមាត់ មិនអាចសន្មត់ថាចិត្តអស់ស្នេហ៍
កុំបារម្ភម៉ុមពុំប្រែ គ្មានអ្នកផ្សេងទេ មានតែបងជាតិហ្នឹង ។
(ចង់រ៉ាយរ៉ាប់ប្រាប់ពីហេតុផលឲ្យយល់គ្រប់គ្នា បេះដូងពុំងារមួយនេះចាំបង)
អូ…ហូ…ហូ… យេ… យ៉ាងណាមិនប្រែខ្នង ។
ទោះមិនប្រើពាក្យអូនបងឲ្យបានពេញមាត់ មិនអាចសន្មត់ថាចិត្តអស់ស្នេហ៍
កុំបារម្ភម៉ុមពុំប្រែ គ្មានអ្នកផ្សេង មានតែបងជាតិហ្នឹង ។
^^^^^^^^^^^^^^^^^^
កែតម្រូវអក្ខរាវិរុទ្ធដោយ : លោក ច័ន្ទ រតនៈ សម្បត្តិ
អត្ថន័យរបស់ពាក្យ៖
មួម៉ៅ កិ. ខឹងខ្នាញ់, ក្ដៅក្ដួល, ខឹងដាលរាល ៖ ចេះតែមួម៉ៅឥតស្រាក, មួម៉ៅក្ដៅចិត្ត ។ មួហ្មង ខឹងខ្នាញ់ល្អក់ចិត្ត ។ (មួ កិ. ក្នាញ់, ខឹងខ្វល់ក្នុងចិត្ត ៖ មួចិត្ត, នាំឲ្យមួ ។)
ឮ កិ. ចាប់យកសូរសព្ទបានឬបានដឹងសូរសព្ទដោយសោត្រប្រសាទ ៖ ឮគេនិយាយគ្នា, ឮដំណឹង ។ លាន់សូរស័ព្ទចេញ ផ្គរលាន់ឮខ្លាំង ។ ឮឈ្មោះ ឬ ឮនាម ល្បីឈ្មោះ, សាយឈ្មោះ ។ ឮមាត់ឮក ឮសូរជជែកប្រកែកគ្នា, កើតមានជម្លោះប្រកែក ។ល។