បទៈ ទឹកភ្នែកខ្ទើយ
ច្រៀងដោយៈ អាន វិសាល
អាល់ប៊ុមៈ ទឹកភ្នែកខ្ទើយ
ផលិតកម្មៈ ចេនឡាប្រាឌឺ វ៉ុល២
ចេញលក់ៈ ២០០៦
១. ខុសដែរឬដែលកើតមកជាមនុស្សប្រុស
មានបេះដូងស្មោះមានបំណងដូចមនុស្សគ្រប់ប្រាណ
អានបន្ត »
បទៈ ទឹកភ្នែកខ្ទើយ
ច្រៀងដោយៈ អាន វិសាល
អាល់ប៊ុមៈ ទឹកភ្នែកខ្ទើយ
ផលិតកម្មៈ ចេនឡាប្រាឌឺ វ៉ុល២
ចេញលក់ៈ ២០០៦
១. ខុសដែរឬដែលកើតមកជាមនុស្សប្រុស
មានបេះដូងស្មោះមានបំណងដូចមនុស្សគ្រប់ប្រាណ
អានបន្ត »
ល្មមឆ្អែតឆ្អន់
ច្រៀងដោយ៖ អាន វិសាល
ស៊ីប៊ី វុល ៣
ប្រាណជាស្រី ចិត្តថ្លៃជាប្រុស បេះដូងក្បត់ មិនរកចិត្តស្មោះ មិនយល់សោះចិត្តអូនម្ដេចយ៉ាងនេះ ។
ឬ អាងខ្លួនអូនជាតារា ប្រុសក្នុងលោកមិនស្មើរកាយា ស្នេហាពិតគ្មានន័យសំរាប់ស្រី ។
តើមានប្រុសប៉ុន្មាននាក់ លង់អន្ទាក់ ស្នៀតកាឡៃ កោតចិត្តស្រីមិនចេះសោកស្ដាយ ។
ល្មមចេះឆ្អែតឆ្អន់ខ្លៈហើយ តណ្ហាត្រាណត្រើយ ឈប់បណ្ដោយកាយ ទៅថ្លៃ ។
ល្មមហើយ ឈប់ឈ្លក់ ក្នុងភ្នក់ ជ្រោះភ្លើងតណ្ហា ឈប់ប្រហារ ប្រុស ៗ ទៅ ។
ទោះអូនយំ ក៏ពុំមានន័យ ទឹកភ្នែកស្រីសាបដូចទឹកភ្លៀង កម្មនួននាងមាសស្ងួនបានសាងមក ។
បើហ៊ានស៊ីត្រូវតែហ៊ានសង ល្បែងស្នេហ៍មិនខុសល្បែងស៊ីសង ដឹងហើយបងធ្លាប់ជាអ្នកចាញ់ ។
តើមានប្រុសប៉ុន្មាននាក់ លង់អន្ទាក់ ស្នៀតកាឡៃ កោតចិត្តស្រីមិនចេះសោកស្ដាយ ។
ល្មមចេះឆ្អែតឆ្អន់ខ្លៈហើយ តណ្ហាត្រាណត្រើយ ឈប់បណ្ដោយកាយ ទៅថ្លៃ ។
ល្មមហើយ ឈប់ឈ្លក់ ក្នុងភ្នក់ ជ្រោះភ្លើងតណ្ហា ឈប់ប្រហារ ប្រុស ៗ ទៅ ហ៊ឺ ហ៊ឺ ហ៊ឺ ។
(ភ្លេង)
តើមានប្រុសប៉ុន្មាននាក់ លង់អន្ទាក់ ស្នៀតកាឡៃ កោតចិត្តស្រីមិនចេះសោកស្ដាយ ហ៊ឺ ហ៊ឺ ។
ល្មមចេះឆ្អែតឆ្អន់ខ្លៈហើយ តណ្ហាត្រាណត្រើយ ឈប់បណ្ដោយកាយ ទៅថ្លៃ ។
ល្មមហើយ ឈប់ឈ្លក់ ក្នុងភ្នក់ ជ្រោះភ្លើងតណ្ហា ឈប់ប្រហារ ប្រុស ៗ ទៅ (អូនឈប់ប្រហារ ប្រុស ៗ ទៅ) ។
ល្មមចេះឆ្អែតឆ្អន់ខ្លៈហើយ តណ្ហាត្រាណត្រើយ ឈប់បណ្ដោយកាយ ទៅថ្លៃ ។
ល្មមហើយ ឈប់ឈ្លក់ ក្នុងភ្នក់ ជ្រោះភ្លើងតណ្ហា ឈប់ប្រហារ ប្រុស ៗ ទៅ ហ៊ឺ ហ៊ឺ ។
ចិត្តជាប់ក្អែល
ច្រៀងដោយ៖ ខេមរៈ សិរីមន្ត ជាមួយ អាន វិសាល
ស៊ីប៊ី វុល ៣
(សិរីមន្ត)
ដូចអំពៅខ្សោះជាតិ ត្រូវខ្ជាក់ចោល ដូចស្រមោលល្ខោនខោល គេសម្ដែង ឆាកស្នេហ៍អស់ន័យ ស្រីឲ្យបងលង់លេង កំដរភ្លេង បទសាវ៉ា ។
(វិសាល)
ដូចរាត្រីងងឹតបាត់ខែ កាយធ្លាប់ស្នេហ៍ប្រែផុតពីដៃ ពាក្យអូនថាស្មោះក៏អស់តម្លៃ មិនយល់សោះ ហេតុអ្វី ៗ ស្រីក្បត់ ។
(ភ្លេង)
(សិរីមន្ត)
យកសម្រស់ជាឃ្នោះជាខែល ឯចិត្តជាប់ស្លែរ កំអែលបាតពាង ពាក្យអូនថាស្មោះ គ្រាន់ជាចំរៀង ពេលដែលចប់សូរសៀង នួននាងដោះដៃ ។
(វិសាល)
អូនខ្ពស់ពេក មេឃមិនស្មើបានទេ កាយពុំងារគ្មានឡើយពេលស្កប់ស្កល់ បេះដូងកំណាច មិនអាចនឹងពន្យល់ ចិត្តអស់ខ្វល់ល្បិចកលមាយា ។
(សិរីមន្ត ជាមួយ វិសាល)
ដូចរាត្រីងងឹតបាត់ខែ កាយធ្លាប់ស្នេហ៍ប្រែផុតពីដៃ ពាក្យអូនថាស្មោះក៏អស់តម្លៃ មិនយល់សោះ ហេតុអ្វី ៗ ស្រីក្បត់ ។