បទៈ ឲ្យអូនក្បត់បងម្ដេចទៅ
ច្រៀងដោយៈ យក់ ថិតរដ្ឋា
ផលិតកម្មៈ រស្មីស្ទឹងសង្កែ
១. ភ្លៀងធ្លាក់សូររណ្ដាំ
ទឹកភ្នែកម៉ុមយំអង្វរត្រាណត្រើយ
ព្រោះស្នេហ៍គ្នាយូរហើយ
ម្ដេចឡើយរៀមរាចង់បែកបែរ?
បទៈ ឲ្យអូនក្បត់បងម្ដេចទៅ
ច្រៀងដោយៈ យក់ ថិតរដ្ឋា
ផលិតកម្មៈ រស្មីស្ទឹងសង្កែ
១. ភ្លៀងធ្លាក់សូររណ្ដាំ
ទឹកភ្នែកម៉ុមយំអង្វរត្រាណត្រើយ
ព្រោះស្នេហ៍គ្នាយូរហើយ
ម្ដេចឡើយរៀមរាចង់បែកបែរ?
បទៈ គ្មានបងរស់មិនបាន
ច្រៀងដោយៈ យក់ ថិតរដ្ឋា
អាល់ប៊ុមៈ គ្មានបងរស់មិនបាន, អេស.អេស.ប៊ី វ៉ុល៣០
១. ពេលគ្មានបងនៅក្បែស្រី អារម្មណ៍អូនខ្វល់រីងរៃ តើបងដឹងទេថ្លើមថ្លៃចិត្តស្នេហ៍
អូននឹកបងរាល់វេលា ចិត្តកំព្រាគ្មាននួនល្អង ឆាប់វិលវិញណាស្នេហ៍ស្នង ព្រោះនឹក ។
បាតដៃអ្នកម៉ែ
ច្រៀងដោយ យក់ ថិតរដ្ឋា
ផលិតកម្ម ស្បាកម្ញូសិក វ៉ុល ៣ – I Think I Love You
ព្រះព្រហ្មលិខិតកំរិតបំភាន់ ប្រកាន់ពាក់ព័ន្ធផ្ដើមផ្ដាច់និស្ស័យ
ឲ្យចិត្តភ្លើតភ្លើនឲ្យជ្រើមឲ្យជ្រួលគិតខ្លី វិលវល់មិនយល់តម្លៃទំនោរនិស្ស័យមិនល្អ ។
ទឹកចិត្តសណ្ដោសប្រោសប្រាណករណា មេត្តាស្នេហាបរិសុទ្ធស្មោះសរ
បាតដៃអ្នកម៉ែជំនះតតាំងភាពក្រ ដៃម៉ែថែរឲ្យកូនល្អ ព្រះគុណកំររកបាន ។
ទឹកភ្នែកកូនហូរ ថ្ងួចថ្ងូរសូមសារភាព ជារៀងដរាបកូនតែងមានអ្នកបំពាន
តម្កើងទំរើសមួរហ្មងទាស់ទើសរំអុករំខាន ចិត្តម៉ែមិនដែលល្អក់ល្អាន ថ្នមចិត្តថែរប្រាណកូនស្រី ។
ពីថ្ងៃនេះទៅកូនសូមសន្យា ផ្ដេចជ្ញាពុះពារសុំថ្នមបាតដៃ
ញើសឈាមម៉ែហូរកូនស្ម័គ្រសងគុណអ្នកថ្លៃ សូមជួយឲ្យផុតទុក្ខភ័យ តបស្នងបាតដៃអ្នកម៉ែ ។
(ភ្លេង)

I Think I Love You
ច្រៀងដោយ យក់ ថិតរដ្ឋា
ផលិតកម្ម ស្ប៉ាកម៉្ញូសិក វ៉ុល ៣ – I Think I Love You
យប់នេះសែនស្ងប់ស្ងាត់ខ្យល់បក់ផាត់ត្រជាក់ព្រឺសង្កា
រសាប់រសល់ទ្រូងរែងខ្វាយខ្វល់គិតជានិច្ចមិនរសាយ
មិនដឹងថាមកពីរឿងហេតុអ្វី ? បានជាចិត្តវក់វីជ្រួលយ៉ាងនេះ ។
មិនអាចទប់ចិត្តខ្លួនឯងបាន ទប់ទៀតមិនបាន អារម្មណ៍អាប់រំខានប្រែផ្លាស់ប្ដូរ
i think i love you ចិត្តគិតមិនលែង cos, i miss you រំពឹងគិតតែបងម្នាក់
ប្រាប់ពិតប្រាប់ត្រង់ ចិត្តជាប់ចំណង បេះដូងវក់លង់ក្ដីស្នេហា
i’m falling for you ស្ងប់ទៀតមិនបាន now, i need you
សូមរ៉ាយរ៉ាប់ពេលឆ្ងាយទ្រូង មួរហ្មងឯកា ឲ្យប្រាប់អ្នកណា ?
មានតែសោកាខ្វល់អាល័យ ព្រោះតែបង ។
អូននឹកតែបង ! នឹកតែបង ! នឹកបង ! នឹកខុសប្លែកពីធម្មតា
តើបងមាននឹកអូនទេ ? ឬស្នេហ៍គ្មានខ្សែនិស្ស័យ ឲ្យស្រីរំពឹងគិតទុកតែឯង
ទ្រូងចំបែងចិត្តនឹកឃើញតែបង គ្មានអ្នកណាផ្សេងក្រៅពីបង ។
យប់នេះអូនសូមច្រៀងរំខាន ច្រៀងប្រាប់កល្យាណ ថាចិត្តអូនហ៊ានលួចស្នេហ៍បង
i think i love you ចិត្តគិតមិនលែង cos, i miss you រំពឹងគិតតែបងម្នាក់
ប្រាប់ពិតប្រាប់ត្រង់ ចិត្តជាប់ចំណង បេះដូងវក់លង់ក្ដីស្នេហា
i’m falling for you ស្ងប់ទៀតមិនបាន now, i need you
សូមរ៉ាយរ៉ាប់ពេលឆ្ងាយទ្រូង មួរហ្មងឯកា ឲ្យប្រាប់អ្នកណា ?
មានតែសោកាខ្វល់អាល័យ i love you ។
បេះដូងអូនមានចិត្តលើតែរូបបងមួយ សារភាពថាបេះដូងត្រូវការស្នេហ៍
គ្មានរូបអ្នកផ្សេងទេដិតនៅក្នុងបេះដូង ចិត្តស្កប់មិនបាន មាត់ស្ដីបំពានប្រាប់ទៅបង ។
i think i love you ចិត្តគិតមិនលែង cos, i miss you រំពឹងគិតតែបងម្នាក់
ប្រាប់ពិតប្រាប់ត្រង់ ចិត្តជាប់ចំណង បេះដូងវក់លង់ក្ដីស្នេហា
i’m falling for you ស្ងប់ទៀតមិនបាន now, i need you
សូមរ៉ាយរ៉ាប់ពេលឆ្ងាយទ្រូង មួរហ្មងឯកា ឲ្យប្រាប់អ្នកណា ?
មានតែសោកាខ្វល់អាល័យ i love you ។
បេះដូងភ្លើតភ្លើន
ច្រៀងដោយ យក់ ថិតរដ្ឋា
បេះដូងភ្លើតភ្លើនព្រហើនមិនខ្លាចចិត្តស្រី លួចលាក់មានថ្មីអាងរូបសង្ហាមែនទេ ?
បេះដូងស្ត្រីមានន័យសំខាន់មាសមេ កិត្តិយសនិងស្នេហ៍សូមបងជួយផ្ដល់ឲ្យតម្លៃផង ។
បេះដូងភ្លើតភ្លើនចាប់ផ្ដើមដោយពាក្យសាវា បំភ្លេចសន្យាស្រលាញ់តែអូនម្នាក់ទេ
ប្រុសដូចជាបងមិនគួរអូនលង់ចិត្តស្ម័គ្រ ដូចជាប់ស្រវាក់ពិសស្នេហ៍ក្បត់រុំស្រោបទឹកមុខ ។
តើរូបបងក្បត់អូនព្រោះអ្វី ? បើថ្លៃមានអូនហើយ តែពេលនេះអូនសុំឲ្យប្រុសបងឆ្លើយប្រាប់ស្រី
ចង់ឲ្យបងស្ដាប់ពាក្យអូន បានទេស្ងួនពីសី ? អូនជាស្រីក៏មានបេះដូង
បញ្ឈប់ធ្វើជាតួក្បត់ ហើយត្រឡប់ធ្វើតួឯកភក្ដី អូនរង់ចាំជាថ្មី ស្នេហ៍មានន័យដូចដើម តើបានទេ ?