ក្រសាលសួន បទចិនចុះទូក (បទជិនណារឿ)
ដល់សួននួនល្អង នាំភីលៀង នួននាងទតសួន ជាកំសាន្ត ។
–ភ្លេង–
ភីលៀងបេះផ្កា ថ្វាយយៅវមាល្យ កំសាន្តហឫទ័យ ក្នុងសួនច្បារ ។
–ភ្លេង–
បុប្ផជាតិឃ្លាតធ្លាក់ សួគ៌វិមាន ចិន្ដាស្មានមេត្រី ដោយក្ដីស្ម័គ្រ ។
ក្រងថ្កុលជារំយោល ជរសំយុង រំដួលប្រុងក្រងជា សង្វារពាក់ ។
–ភ្លេង–
រ័ត្ននារីមានឆោម វិល័យលក្ខ អាចទាញទាក់ចិត្តប្រុស ជក់ជាប់អើយ ។
