បទៈ សែនក្រុងពាលី
ច្រៀងដោយៈ ជិន វឌ្ឈនា
ទំនុកច្រៀងៈ ពីដើម
ប្រភេទៈ ប្រពៃណី
១. អេអឺងអើយ សូមអញ្ញើញ អញ្ញើញស្ដេចក្រុងពាលី
នាងគង្ហីងព្រះធរណី ម្ចាស់ទឹកអើយឱម្ចាស់ដី
អានបន្ត »
បទៈ សែនក្រុងពាលី
ច្រៀងដោយៈ ជិន វឌ្ឈនា
ទំនុកច្រៀងៈ ពីដើម
ប្រភេទៈ ប្រពៃណី
១. អេអឺងអើយ សូមអញ្ញើញ អញ្ញើញស្ដេចក្រុងពាលី
នាងគង្ហីងព្រះធរណី ម្ចាស់ទឹកអើយឱម្ចាស់ដី
អានបន្ត »
បាយខុន
ច្រៀងដោយ ណូយ វ៉ាន់ណេត
ឱណាបាយខុនៗឱចងដៃអើយ បាយខុនៗឱចងដៃអើយ (ស្ទួន)
អំបោះៗបីសរសៃចងដៃៗឱកូនយើង ជឺណាៗនាងណា ចងដៃៗឱកូនយើង ។
(ភ្លេង)
ឱណាសុំសុខៗឱសួស្ដីអើយ សិរីៗឱថ្កុំថ្កើង (ស្ទូន)
ចូលកើតៗមានឡើងដល់កូនៗឱចៅពិត ជឺណាៗនាងណា ដល់កូនៗចៅពិតអើយ ។
ទាំងគូរៗឱគូរអ្ហើយ ដូចកូនឱប្រវឹកអើយ (ស្ទួន)
មួយចុះៗចុះផឹកទឹក មួយចឹកមួយចឹកឱផ្កាស្មៅអើយ ជឺណាៗនាងណា មួយចឹកៗឱផ្កាស្មៅអើយ ។
ទាំងគូរៗឱគូរអើ្ហយ ដូចកូនៗឱតាវ៉ៅអើយ (ស្ទួន)
មួយសៗមួយខ្មៅ ល្អហើយសមផង ជឺណាៗនាងណា ល្អហើយៗសមផង ។
(ភ្លេង)
ទាំងគូរៗឱគូរអ្ហើយ ទន្ទឹមៗឱដួចភ្លុកអើយ (ស្ទួន)
មើលពីៗក្រោយមុខ ដងខ្លួនៗឱដូចគ្នា ជឺណាៗនាងណា ដងខ្លួនៗឱដូចគ្នា ។
ទាំងគូរៗឱគូរអ្ហើយ ដូចកូនៗឱគោខ្មែរ (ស្ទូន)
មិនទាន់ៗដឹងខ្សែ ម៉ែឲ្យៗមានប្ដី ជឺណាៗនាងណា ម៉ែឲ្យៗមានប្ដី ។
បាយខុនៗឱចងដៃអើយ បាយខុនៗឱចងដៃអើយ (ស្ទួន)
ចងភ្ជាប់ៗនិស្ស័យ សេរីៗមង្គល ជឺណាៗឱនាងណាសេរីសេរីឱមង្គលអើយ ។
បទៈ បែកចាន
ច្រៀងដោយៈ ម៉េង កែវពេជ្ជតា
អើ…អើយ បែកចាន បែកចានម៉ែមួយ កូនសែននឹកព្រួយខ្លាចម៉ែឲ្យសង អើយណាខ្លាចម៉ែឲ្យសង
បែកទាំងថង់រង បែកទាំងថង់រង វាយគងចងដៃ អើ…អើយ វាយគងចងដៃ ។
អើ…អើយ បែកទាំង បែកទាំងអើយចានចាស់ ចានគេល្អណាស់ បែកទាំងចានថ្មី ចានជាមចានថ្ម ឱណាចានល្អប្រពៃ
ចានកេរ្តិ៍តាយាយ ចានកេរ្តិ៍តាយាយ គឺចានបញ្ចរ៉ង អើ…អើយ គឺចានបញ្ចរ៉ង ។
អើ…អើយ ឱអ្នក អ្នកអ្ហាយ ម្ចាស់ថ្លៃអ្ហាយ អ្នកមានគុណក្រៃ បីបាច់រូបកូនតាំងពីក្មេងវ័យ អើយ
ថ្ងៃនេះអ្នកម្ដាយ ថ្ងៃនេះអ្នកម្ដាយ ឲ្យកូនរៀបការ អើ…អើយ ឲ្យកូនរៀបការ ។
អើ…អើយ ញាតិមិត្ត ញាតិមិត្តជួបជុំ មេបាតូចធំសប្បាយខ្ញៀវខ្ញារ ផ្សំផ្គុំកូនស្រីឲ្យមានគ្រួសារ អើយ
កូនសូមលាមាតា កូនលាបីតាមានគ្រួសារហើយ អើ…អើយ មានគ្រួសារហើយ ។
(ភ្លេង)
អើ…អើយ ឱអ្នក អ្នកអ្ហាយ ម្ចាស់ថ្លៃអ្ហាយ អ្នកមានគុណក្រៃ បីបាច់រូបកូនតាំងពីក្មេងវ័យ អើយ
ថ្ងៃនេះអ្នកម្ដាយ ថ្ងៃនេះអ្នកម្ដាយ ឲ្យកូនរៀបការ អើ…អើយ ឲ្យកូនរៀបការ ។