ឲ្យកូនសុំទោស
ច្រៀងដោយ ឃុំ ប៉ុណ្ណាដែត
ផលិតកម្ម ស្បាកម្ញូសិក វ៉ុល ៣ – I Think I Love You
ក្រោយពេលភ្លៀងហើយមេឃនឹងស្រលះ ថ្ងៃនេះកូនបានដឹងច្បាស់គុណម៉ែមិនអាចកាត់ថ្លៃ
ព្រោះតែកូនល្ងង់ខ្លាចខ្លួនខ្មាស់អ្នកដ៏ទៃ ធ្វើខ្លួនដូចកូនមន្ត្រី ធាតុពិតគ្មានអ្វីសោះឡើយ ។
ម៉ែខំតស៊ូឲ្យកូនសិក្សា មិនគិតនឿយហត់ឡើយណា ប្រាថ្នាឲ្យកូនបានខ្ពស់
កូនចង់មានបាន ហួសស្មានមិនមើលកំហុស ធ្វើរឿងឲ្យម៉ែរងគ្រោះព្រោះតែកូនអក្តញ្ញូ ។
សុំទោសណាម៉ែថ្ងៃនេះកូនសូមកែចិត្តថ្មី មិនធ្វើរឿងមិនគប្បីឲ្យម៉ែអន់ចិត្តទៀតឡើយ
កូនសូមសន្យាជួយម៉ែរួមសុខដល់ត្រើយ ឲ្យអារម្មណ៍ម៉ែបានស្បើយដោយមានកូនម្នាក់យល់ចិត្ត ។
ម៉ែនឹងសប្បាយពេលកូនបានខ្ពស់ បំភ្លេចរឿងកន្លងហួស ជួយម៉ែមិនឲ្យនឿយឡើយ
ជួយម៉ែគ្រប់យ៉ាងឲ្យលោករស់បានរីករាយ ច្រានចោលភាពអន្តរាយ លែងសោកស្ដាយលែងខ្វល់អាឌិត ។
( ភ្លេង )
ម៉ែនឹងសប្បាយពេលកូនបានខ្ពស់ បំភ្លេចរឿងកន្លងហួស ជួយម៉ែមិនឲ្យនឿយឡើយ
ជួយម៉ែគ្រប់យ៉ាងឲ្យលោករស់បានរីករាយ ច្រានចោលភាពអន្តរាយ លែងសោកស្ដាយលែងខ្វល់អាឌិត ។
