ខែ មីនា 26, 2007
· បានរៀបជា សំណុំឯកសារ ក្នុង គឹម លក្ខិណា
បទៈ ញ៉ាំស្រាស្រវឹងស្នេហ៍
ច្រៀងដោយៈ គឹម លក្ខិណា
អាល់ប៊ុមៈ ញ៉ាំស្រាស្រវឹងស្នេហ៍
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៦២
ឆ្នាំៈ ២០០០
១. ខ្ញុំខំញ៉ាំស្រាឲ្យស្រវឹង
កណ្ដាលរាត្រីស្ងាត់ឈឹង យប់ហ្នឹងខ្ញុំមានវិបត្តិ
សោកសៅម្នាក់ឯង ចំបែងស្ទើរបែកប្រមាត់
ញ៉ាំស្រាកណ្ដាលយប់ស្ងាត់ បំបាត់បំភ្លេចរូបបង ។
អានបន្ត »
ខែ មីនា 15, 2007
· បានរៀបជា សំណុំឯកសារ ក្នុង Cartoon , Lux , គឹម លក្ខិណា
បទៈ ជួបអ្នកមានវិបត្តិស្នេហ៍
ច្រៀងដោយៈ គឹម លក្ខិណា, Cartoon, Lux
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២៥៦ – ចាក់ក្រឡេក DJ
វិទ្យុ. [Cartoon] ជម្រាបសួរចា៎ ប្រិយមិត្តមិត្តយុវវ័យ
កម្មវិធីជួបអ្នកមានវិបត្តស្នេហាបានវិលត្រឡប់ជាថ្មី
ចំពេលដែលលោកអ្នកកំពុងបើកស្ដាប់ច៎ា!
ស្ថាន៏យន៍ព្រះអាទិត្យជួបព្រះច័ន្ទយើងខ្ញុំផ្សាយ២៤ម៉ោងលើ២៤ម៉ោង
ពេលនេះសូមទទួលទូរស័ព្ទពីអ្នកមានវិបត្តិស្នេហា ។
អានបន្ត »
ខែ មករា 12, 2007
· បានរៀបជា សំណុំឯកសារ ក្នុង គឹម លក្ខិណា , ឈិត សុវណ្ណបញ្ញា , ពេជ្រ សោភា
អួតមិនមើល
ច្រៀងដោយ គឹម លក្ខិណា-ពេជ្រ សោភា-ឈិត សុវណ្ណបញ្ញា
ផលិតកម្ម រស្មីហង្សមាស វ៉ុល ៣១៣ – កំពូលប្រូ
ផ្ដើមៈ I want to say hi… I want to say hi…
តិងៗ ៗ I want to.. I want to…
Hey, baby baby baby! I want to.. I wan to…
តិងៗ ៗ I want to.. baby baby baby…។
១. ស្នេហា មិនចេះតែហាស្គាល់ យល់ភ្លាមៗស្នេហ៍ភ្លេតនោះ
ដូចជាងាយហួសហើយណាមាសមេ គិតខ្លួនឯងដល់វង្វេង ឬទេ ?
ថាគេងាយស្រួល មិនខ្វល់ដូចបកចេកខ្ចី ស្អិតជាប់ជ័រ ( I want to say hi… ) ។
២. បង្ហើបបង្ហៀបឃ្លាបរទេស ធ្វើដូចចេះស្ទាត់ជំនាញ
តាមពិតដើរទន្ទេញ ទំរាំចាំឡើងឈឺ.ក
ដើរអង្វរគេបកប្រែទុកគ្រាន់ដើរញ៉ែស្រីៗ ។
បន្ទរ១: ដាស់សតិ ឲ្យចេះខ្មាស់គេខ្លះផងទៅណា
ដាស់ឱរា កុំឭកតែការប្រៀបដូចដាច់យ៉ៃ
ដាស់អារម្មណ៍ឲ្យដឹងក្ដី ដុតជើងដុតដៃកែចិន្ដា
ដុសគំនិតឫស្យាតណ្ហាដឹកមុខ ។
បន្ទរ២: ថាហើយនៅឫកខែងដូចតួកំប្លែង សម្ដែងឥតខ្មាស់
ខឹងមុខដូចតួយក្ស គូសវាស់ស្កេសស្កាស់ពាសពេញផ្ទៃមុខ
គេសរសើរសមសួន ធ្វើឫកហំហួនព្រោះនៅមិនសុខ
សិត កញ្ចក់ឆ្លុះមុខ រិចរិលទូរតុសំកុកអង្អែល ។
ច្រៀង ផ្ដើម – ១ – ២ – បន្ទរ១ – បន្ទរ២
ភ្លេង
ច្រៀង បន្ទរ២ – បន្ទរ២ ៕
ខែ មករា 9, 2007
· បានរៀបជា សំណុំឯកសារ ក្នុង គឹម លក្ខិណា , ឈិត សុវណ្ណបញ្ញា , ពេជ្រ សោភា
កំពូលប្រូ
ច្រៀងដោយ គឹម លក្ខិណា-ពេជ្រ សោភា-ឈិត សុវណ្ណបញ្ញា
ផលិតកម្ម រស្មីហង្សមាស វ៉ុល ៣១៣ – កំពូលប្រូ
១. អត់អីធ្វើ ឬប្រុសមាសមេ បានជាមានពេលទំនេរ
ប្រូប្រាជ្ញនិយាយប្រូគេ តាក់តែង តាក់តែង ហើយថា
ចំរៀងភាពយន្តបាល់ទាត់ ស្គាល់ម៉ត់អត់មានចន្លោះតារា
ឮហើយមិនធម្មតា ពិតជាអស់ទាស់ ។
បន្ទរ១: ធៀបអ្នកនោះរួចលើកសរសើរអ្នកនេះ
ថាពិតជាច្បាស់ណាស់ ហាក់ដូចមើលធ្លុះ
អ្នកនេះនឹងធ្លាក់កូដ អ្នកនោះឡើងខ្ពស់
អ្នកនេះខូចឈ្មោះ ព្រោះមានបញ្ហាបង្ខូចគេ ។
បន្ទរ២: ព្រឹកនៅតុកាហ្វេ ហៅគេឲ្យប៉ាវបាយព្រឹក
អង្គុយគូដ ឡើងស្ពឹក ផឹកទល់ប៉ាន់តែ
មានទូរស័ព្ទចល័ត ក្រវាត់បង្អួតដាក់គេ
ដល់ពេលណាត្រូវតេ សាធារណៈ ។
ពោលៈ ធ្លាប់ដៃ ធ្លាប់មាត់ មិនចេះស្ងៀមស្ងាត់ បាត់នៅផ្ទះសំរាក
ពីមួយ ទៅមួយ មិនដែលឲ្យដាច់ឡើយ បន្តបណ្ដាក់
ប្រូគ្មានជំពាក់ អ្នកណាម្នាក់ ( ស្ទួន )
មាត់ថាដៃលឿនរហ័ស ឡានស្គាល់គ្រប់ម៉ាក ។
ភ្លេង
២. ការងារអ្វីឥតប្រឹងរកធ្វើ ហារមាត់ប្រៀបដូចក្រពើ
ស្រីស្អាតតាមមើល ភ្នែកស្លឺ បង្ហើរសំនៀងច្រៀងទាក់
មុខស្រីធ្វើដូចអ្នកមាន គ្មានខ្មាស់ គ្មានអៀន រាងញ័រទទ្រាក់
ប្រើពាក្យប្រូ តាមស្ម័គ្រ អ្នកណាជឿនោះ ។
ច្រៀង បន្ទរ១ – បន្ទរ២ – បន្ទរ២ ៕