បទៈ ព្រមទាំងអាល័យ
ច្រៀងដោយៈ ខេមរៈ សិរីមន្ត
ផលិតកម្មៈ យូធូ វ៉ុល២០ – ព្រមទាំងអាល័យ
១. ដឹងថាអូនមិនមានជម្រើស
ស្ងួនមិនហ៊ានល្មើស ទើបស្រីជ្រើសតាមការលួង
បងព្រមស្ដាប់ទាំងឈឺបេះដូង
ម្ដាយអូនគាត់ល្បួង ស្ងួនព្រមទាំងអាល័យ ។
បទៈ ព្រមទាំងអាល័យ
ច្រៀងដោយៈ ខេមរៈ សិរីមន្ត
ផលិតកម្មៈ យូធូ វ៉ុល២០ – ព្រមទាំងអាល័យ
១. ដឹងថាអូនមិនមានជម្រើស
ស្ងួនមិនហ៊ានល្មើស ទើបស្រីជ្រើសតាមការលួង
បងព្រមស្ដាប់ទាំងឈឺបេះដូង
ម្ដាយអូនគាត់ល្បួង ស្ងួនព្រមទាំងអាល័យ ។
ច័ន្ទអើយ
ច្រៀងដោយ ៖ ខេមរៈ សិរីមន្ត
ផលិតកម្ម ៖ យូធូ
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ។
បើឆោមស្រស់របួសព្រោះស្នេហ៍គួរតែវិលមកនេះ កុំវង្វេងចង់ក្ស័យជីវីស្នេហ៍នេះចាំនីមល
ប៉ុន្មានដងឈឺចាប់ស្ទើររាប់ភ្លេចកង្វល់ គេឈប់ care ទុក្ខព្រួយខ្វាយខ្វល់ បងចាំទទួលថ្លៃ ។
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ។
ឈឺចាប់ហួសបញ្ចប់ចុះស្ងួន ល្មមស្រណោះខ្លួនស្រី រឿងអាក្រក់ដិតដាមចិត្តស្រី ទុកថាជាសូបិន្ត
ផុតពីថ្ងៃមួរហ្មងមានតែបងនឹងមាសឆ្អឹន ឱបប្រាណរៀមរំសាយទុក្ខា ហ៊ឺ…. ។
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ។
(ភ្លេង)
ច័ន្ទអើយច័ន្ទថ្លាមេត្តាដង្ហោយហៅថ្លៃ រឿងហួសមិនថ្វី ស្នេហ៍ភក្ដីចាំថ្លៃឆវី ឈប់ទឹកភ្នែកថ្ងៃស្អែកចាំស្រី ។
ចិត្តជាប់ក្អែល
ច្រៀងដោយ៖ ខេមរៈ សិរីមន្ត ជាមួយ អាន វិសាល
ស៊ីប៊ី វុល ៣
(សិរីមន្ត)
ដូចអំពៅខ្សោះជាតិ ត្រូវខ្ជាក់ចោល ដូចស្រមោលល្ខោនខោល គេសម្ដែង ឆាកស្នេហ៍អស់ន័យ ស្រីឲ្យបងលង់លេង កំដរភ្លេង បទសាវ៉ា ។
(វិសាល)
ដូចរាត្រីងងឹតបាត់ខែ កាយធ្លាប់ស្នេហ៍ប្រែផុតពីដៃ ពាក្យអូនថាស្មោះក៏អស់តម្លៃ មិនយល់សោះ ហេតុអ្វី ៗ ស្រីក្បត់ ។
(ភ្លេង)
(សិរីមន្ត)
យកសម្រស់ជាឃ្នោះជាខែល ឯចិត្តជាប់ស្លែរ កំអែលបាតពាង ពាក្យអូនថាស្មោះ គ្រាន់ជាចំរៀង ពេលដែលចប់សូរសៀង នួននាងដោះដៃ ។
(វិសាល)
អូនខ្ពស់ពេក មេឃមិនស្មើបានទេ កាយពុំងារគ្មានឡើយពេលស្កប់ស្កល់ បេះដូងកំណាច មិនអាចនឹងពន្យល់ ចិត្តអស់ខ្វល់ល្បិចកលមាយា ។
(សិរីមន្ត ជាមួយ វិសាល)
ដូចរាត្រីងងឹតបាត់ខែ កាយធ្លាប់ស្នេហ៍ប្រែផុតពីដៃ ពាក្យអូនថាស្មោះក៏អស់តម្លៃ មិនយល់សោះ ហេតុអ្វី ៗ ស្រីក្បត់ ។