បទៈ ទឹកភ្នែកខ្ទើយ
ច្រៀងដោយៈ អាន វិសាល
អាល់ប៊ុមៈ ទឹកភ្នែកខ្ទើយ
ផលិតកម្មៈ ចេនឡាប្រាឌឺ វ៉ុល២
ចេញលក់ៈ ២០០៦
១. ខុសដែរឬដែលកើតមកជាមនុស្សប្រុស
មានបេះដូងស្មោះមានបំណងដូចមនុស្សគ្រប់ប្រាណ
រូបប្រុសពិតចរិតស្រី សូមស្ដីដោយមិនខ្មាស់អៀន
មនុស្សគ្រប់ប្រាណបានហៅថាជាខ្ទើយ ។
២. ជាមនុស្សខ្ទើយគ្មានអ្នកណាអាចយល់សោះ
រកចិញ្ចឹមប្រុសបំណងរស់ជាគូកៀកកើយ
ផ្ដល់គ្រប់បែបផ្ដល់គ្រប់យ៉ាង ក្បត់ចិត្តល្អៀងមិនដែលឡើយ
បែរទុកខ្ទើយជាមនុស្សមួយសំរាប់បោកស៊ី ។
បន្ទរ. ពួកប្រុសបោកទុក្ខសោកទើបមកជិតកាយ
បានប្រាណរួចហើយលេបខាយឲ្យទុក្ខញ៉ាំញី
ឲ្យប្រាក់គេ គេបែរចាយវាយសប្បាយផឹកស៊ី
បំប៉នស្រីញី ឲ្យគេមកបោកប្រាស់បាន ។
៣. ទឹកគូត្រី ព្រឹក្សព្រៃគូនឹងម្រឹគា
រឿងរាវវាសនាគ្មានអ្នកណាអាចមកកាត់វាយ
អ្វីដែលឃើញនៅពេលនេះ ទឹកភ្នែកខ្ទើយហូរដូចភ្លៀង
តែកុំស្មានពួកប្រុសខ្ទើយក្ស័យប្រាណឡើយ ។
បន្ទរ – ៣
អ្វីដែលឃើញនៅពេលនេះ ទឹកភ្នែកខ្ទើយហូរដូចភ្លៀង
តែកុំស្មានពួកប្រុសខ្ទើយក្ស័យប្រាណឡើយ ។

khmerpoemboy បាននិយាយ,
ខែ សីហា 4, 2007 @ 4:01 ល្ងាច
Hi, could you tell me how to plug in files(audio, video..) in Divshare to WordPress? i tried many times but still can not. Thanks before hand
បូរាណ បាននិយាយ,
ខែ សីហា 5, 2007 @ 6:22 ព្រឹក
ជំរាបសួរ
តើធើ្វម៉េចទៅទើបខ្ញុំអាចប្រែអក្សរទៅជាអក្សរច្បាស់ហើយធំបានទៅ?
សូមអរគុណ
បូរាណ
trajoke បាននិយាយ,
ខែ សីហា 9, 2007 @ 9:41 ព្រឹក
I would like to announce that the Cambodia Blogger Summit will be on 30-31 August 2007 at Pannasastra University of Cambodia (PUC, South Campus).
Please help to spread this event out to your friends and colleagues.
More detail of the event, please visit : http://cloggersummit.wikispaces.com/
For Agenda : http://cloggersummit.wikispaces.com/Agenda
For free registration : http://cloggersummit.wikispaces.com/application_form
(fill out the answer and sent to viirak@gmail.com)
The registration will close on 21 August 2007.
សុក្ខា បាននិយាយ,
ខែ វិច្ឆិកា 1, 2007 @ 8:57 ល្ងាច
សួស្តីអ្នកទាំងអស់គ្នា,
ខ្ញុំសូមសរសើដល់អ្នកនិពន្ធនូវបទចម្រៀងនេះដែលចេះរកឃើញនឹងគិតដល់បងប្អូនខ្ទើយយើង។
ខ្ញុំសូមសរសើជាមួយគ្នានេះដែរដល់អានវិសាលដែលបកស្រាយនូវបទចម្រៀងនេះបានយ៉ាងល្អឥតខ្ចោះ។
សូមអរគុណម្ដងទៀត។
ពីខ្ញុំសុក្ខា