បទៈ កន្សែងប៉ាក់ផ្កា
ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
ចង្វាក់ៈ ស្លូរ៉ក
១. កន្សែសប៉ាក់អូនចាក់ផ្ទាល់ដៃ
រយព្រួយរយភ័យ កាលស្រីឲ្យបង
កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង
លាក់ភ្នែកអ្នកផង ខ្លាចគេស្គាល់ស្រី ។
២. ឥឡូវឃ្លាតប្រាណបានតែកន្សែង
លើកឡើងថ្លែង កន្សែងក្លិនស្រី
បើខ្ញុំហែកចោលនៅស្ដាយក្លិនស្រី
ក្លិនថ្មោងក្លិនថ្មី ទទួលផ្កាស្លា ។
បន្ទរ. វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ
រឿងស្ម័គ្រររឿងស្មោះ ស្នាមអានុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា
ពេលអានអក្ខរា ចិត្តសែនអំពល់ ។
៣. ឆ្ងាយអើយសែនឆ្ងាយឆ្ងាយលែងយល់ហើយ
ទន្លាប់ទុំអើយ ម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដី បងឆ្ងាយនិមល
ម៉ឺនសែនអំពល់ ជាមួយកន្សែង ។
ភ្លេង – បន្ទរ – ៣

B.OEU.N បាននិយាយ,
ខែ កក្កដា 28, 2007 @ 9:40 ព្រឹក
ស្ដាប់បទនេះ ឡើងមួយព្រឹកធំហើយ សខខ!
Chansy បាននិយាយ,
ខែ សីហា 7, 2007 @ 2:27 ព្រឹក
I love you Boeun.
monster បាននិយាយ,
ខែ តុលា 16, 2007 @ 9:21 ព្រឹក
great for what u have done! i would like to have a link to this page. i am seeing something very long on my browser. so please send a short link of សាមុត blog to my e-mail, i believe you would not mind because i am not so active in browsing blog, but e-mail. thanks before hand, man.
ស.យ បាននិយាយ,
ខែ មិថុនា 7, 2009 @ 4:30 ល្ងាច
*សូមមេត្តាជួយ បកប្រែកម្មវិធី Nokia-PC-Suite ជាភាសាខ្មែរផងណា៎
ខ្ញុំឃើញភាសាគេដដៃមានអស់ហើយ!។