បទៈ ចាបមាស
ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
ប្រភេទៈ សំនៀងមរតក
ចេញលក់ៈ ទសវត្សរ៍៦០-៧០
១. ចាបមាសស្រែកយំទំលើបង្គង
ក្នុងទ្រុងនួនល្អងចងក្បែរបង្អួច
ទទះស្លាបហើរ តែហើរមិនរួច
ដួងចិត្តលាក់លួចគួចស្នេហ៍ម្ចាស់ស្រី ។
២. អនិច្ចាចាបមាស បានម្ចាស់ក្រមុំ
ចាបមាសស្រែកសុំ យំទារចំណី
លាចលាយទឹកឃ្មុំម៉ុមដាក់ពាចថ្មី
បញ្ចុកផ្ទាល់ដៃឲ្យចាបស្លាប់ចិត្ត ។
បន្ទរ. ទឹកឃ្មុំផ្អែមឆ្ងាញ់ចាញ់សម្ផស្សស្ងួន
ចាបចង់បានខ្លួនស្ងួនមករួមរឹត
ចាបយំអង្វរឲ្យស្រីអាណិត
ហ៊ានប្ដូរជីវិត ត្បិតចិត្តប្រាថ្នា ។
៣. បើចាបអភ័ព្វស្លាប់ក្នុងទ្រូងស្រី
សុំចាបភក្ដីនៅក្នុងហត្ថា
បើចាបនៅរស់ព្រោះចិត្តមេត្តា
ចាបមានវាសនារស់ក្បែរទ្រូងអូន ។
ភ្លេង – បន្ទរ – ៣

B.OEU.N បាននិយាយ,
ខែ កក្កដា 27, 2007 @ 4:24 ល្ងាច
ខ្ញុំចូលចិត្តបទនេះណាស់!!
samuth បាននិយាយ,
ខែ សីហា 17, 2007 @ 10:59 ព្រឹក
cool song I also like it. thanks for sharing. May you post Samuth’s songs more…:D
វាយោ បាននិយាយ,
ខែ កក្កដា 5, 2008 @ 11:34 ព្រឹក
សូមមេត្តាជួយស្វែងរក បទលោក ស៊ីន ស៊ីសាមុត មួយបទអោយខ្ញុំផងបានទេ?
គឺបទ ជំនោរស្ទឹងត្រែង
បទនេះជាមរតកតែមួយគាត់របស់លោក ស៊ីន ស៊ីសាមុត ដែលគាត់ចូលចិត្តជាងគេ
(សម្តីរបស់លោកតាខ្ញុំដែលជាអតីតមិត្តភក្តិលោកតាស៊ីន ស៊ីសាមុត និយាយប្រាប់ខ្ញុំ)
អរគុណទុកជាមុន!