បទៈ កប់ចិត្តក្បត់ក្រោមធរណី
ច្រៀងដោយៈ ពេជ្រ សោភា
អាល់ប៊ុមៈ ធូរចិត្ត
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣១៧
ចេញលក់ៈ ២០០៧
១.ដើមដានស្នេហ៍សល់តែភាពសោកសៅ
ស្លាកស្នាមដំបៅដួងចិត្ត
ភាពខ្លោចផ្សារដែលនៅជាប់មិនបាត់
រស់រងវិបត្តិរាល់ថ្ងៃ ។
ភ្ជាប់១. បើយ៉ាងនេះជីវិតមានន័យអ្វី ?
ឈឺយ៉ាងណា ក៏គេមិនប្រណី
គេគ្មានចិត្ត គេគ្មានសម្ដីថាស្រណោះ ។
ភ្ជាប់២. តើខ្ញុំត្រូវរង់ចាំដល់ណា ?
តើខ្ញុំត្រូវឈឺចាប់ដល់ណា ?
ជាច្រើនឆ្នាំខ្ទេចខ្ទាំ ឱរាបែកធ្លុះធ្លាយ ។
បន្ទរ១. ប្រមូលចិត្តក្បត់ បោះទៅឲ្យឆ្ងាយ
យកស្នេហ៍ក្លែងក្លាយកប់ទៅឲ្យជ្រៅ
ស្នេហ៍ក្បត់ចិត្តខ្មៅ ទុកនៅនាំក្ដៅក្រហាយ ។
បន្ទរ២. ប្រមូលចិត្តក្បត់កប់ក្រោមធរណី
គ្មានវិនាទីរកជាថ្មីឡើយ
អានុស្សាវរីយ៍រលាយបាត់ពីលោកនេះ ។
ភ្លេង – ច្រៀងឡើងវិញ – បន្ទរ១ – បន្ទរ២
