បទៈ ជលសាដួងចិត្ត
ច្រៀងដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ម្អមស្រែ
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២២៧
ចេញលក់ៈ ២០០៥
១. ចែវទូកនេសាទ នាំចិត្តកំសត់កាត់ជលសា
ក្រោមពន្លឺចន្ទថ្លា តឹងណែនឱរាខ្លោចផ្សាដួងចិត្ត
ទឹកជន់ជោរព្រែក ទ្រូងសង្វែកព្រាត់ក្បូនជីវិត
ព្រាត់ទាំងស្នេហ៍ធ្លាប់ស្មោះនេបនិត្យ
ស្អែកថ្មីដួងចិត្តថ្លៃដាច់អាល័យ ។
២. បេះដូងរហែក ស៊ូស្រក់ទឹកភ្នែកមិនវាចា
ចង់ឃាត់ព្រះសូរិយា សូមលោកមត្តាប្រស់ប្រណី
កុំរះថ្ងៃស្អែក កុំបំបែកពង្រាត់រូបស្រី
មានថ្ងៃស្អែកស្ងួនមានអ្នកថ្មី
ចូលភ្ជាប់និស្ស័យផ្ដាច់ថ្លៃពីបង ។
បន្ទរ. ទន្លេសាប វស្សាទឹកជន់លិចព្រៃ
លិចទាំងខ្ទមឫស្សី ទីធ្លាប់អង្គុយសារសង
រស់ពឹងជលសា ប្រៀបដូចមច្ឆាក្លិនឆ្អាបកន្លង
ក្រកំព្រា មិនសមស្នេហ៍ស្នង
នួនល្អងអូនព្រមផ្លាស់ប្ដូរចិន្ដា ។
៣. ជលសាដួងចិត្ត រ៉ាយរ៉ាប់រឿងពិតនៃស្នេហ៍ខ្ញុំ
បានត្រឹងតែសំងំ គក់ទ្រូងពួនយំថ្លែងប្រាប់ចន្ទថ្លា
ឲ្យចាំៗៗ ចាំលុះស្ងួនអូនផ្លាស់ចិន្ដា
បំភ្លេចសូន្យ ពាក្យធ្លាប់សន្យា
បេះដូងរងាព្រោះស្នេហ៍មិនស្មោះ ។
ភ្លេង – បន្ទរ – ៣

naryphing បាននិយាយ,
ខែ កក្កដា 26, 2007 @ 10:29 ព្រឹក
hmm so saddddddddd
wanna cry
B.OEU.N បាននិយាយ,
ខែ កក្កដា 26, 2007 @ 10:35 ព្រឹក
កុំយំបង! ខ្ញុំយំដែរអាឡូវហើយ សខខ.
somsovannara បាននិយាយ,
ខែ កក្កដា 26, 2007 @ 4:56 ល្ងាច
សំរាប់ប្រិយមិត្តថ្មី
somsovannara បាននិយាយ,
ខែ សីហា 1, 2007 @ 5:02 ល្ងាច
hi
somsovannara.wordpress.com
saing samnang បាននិយាយ,
ខែ សីហា 22, 2009 @ 1:50 ល្ងាច
not sad tol te soh.