បទៈ សែនក្រុងពាលី
ច្រៀងដោយៈ ជិន វឌ្ឈនា
ទំនុកច្រៀងៈ ពីដើម
ប្រភេទៈ ប្រពៃណី
១. អេអឺងអើយ សូមអញ្ញើញ អញ្ញើញស្ដេចក្រុងពាលី
នាងគង្ហីងព្រះធរណី ម្ចាស់ទឹកអើយឱម្ចាស់ដី
ទេវៈអ្នកតា ទេវតាថែរក្សាទិសទាំងប្រាំបីអើយ
វន្ទាយើងអញ្ជើញគ្រប់បារមី យាងមកកាន់រោងជ័យ
ថ្ងៃនេះសំពះស្ដេចក្រុងពាលីអើយ
ស្ដេចក្រុងឱពាលីអើយ ។
បន្ទរ. ហាអើយ បាយសី ខ្ពស់ទាបវែងខ្លីរៀបតាមលំដោយ
លំដាប់មុខក្រោយ សមល្មមអើយ ឱតាមទី
សំពត់អាវឆ្វេងស្ដាំ ទៀនប្រាំធូបឱផ្កាភ្ញីអើយ
ទឹកអប់ប្រេងម្សៅ យន្តធាក់នារី
ថ្វាយម្ចាស់ក្រុងពាលី លោកអើយម្ចាស់ទឹកឱម្ចាស់ដីអើយ ។
ភ្ជាប់. អឺអឺងអើយ មានទាំងសព្វ ចេកអំពៅត្រប់ឱដូងខ្ចីអើយ
បង្អែមចម្អាបម្លូស្លាបារី អាំងស្ងោរសាបប្រៃអើយ លោកទទួលឱយកចុះអើយ
ឱណាៗ ឱយកចុះអើយ ។
២. អេអឺងអើយ មានពោតសណ្ដែក ស្រូវអង្ករត្រាវល្ងឱដំឡូងអើយ
ស្វាយទៀបចេកដូង មៀនមង្ឃត់ល្មុតម្នាស់
រៀបថ្វាយប្រណីត សម្រាំងសម្រិតពិតជាឥតខ្ចោះអើយ
សូមលោកកមកតទទួលអើយយកចុះ
កូនចៅស្រីប្រុសអើយ សូមជោគឱសូមជ័យ
សិរីអើយមង្គលអើយ ។

B.OEU.N បាននិយាយ,
ខែ កក្កដា 20, 2007 @ 4:14 ល្ងាច
សូមផ្ញើបទនេះជូនលោកវី ដែលបានសំណូមពរឲ្យដាក់បទនេះ និងសូមប្រិយមិត្តទាំងអស់រីករាយជាមួយនឹងបទប្រពៃណីជាតិរបស់យើងមួយនេះដោយមេត្រី ។
B.OEU.N បាននិយាយ,
ខែ កក្កដា 20, 2007 @ 4:16 ល្ងាច
ស្ដាប់បទនេះទៅ អាណិតខ្លួនដល់ហើយ នៅតែម្នាក់ឯង!! មិនដឹងថ្ងៃណាបានអង្គុយសំពះស្ដាប់បទនេះទេហ្ន៎? សលម (សើចលាក់មុខ) ។
naraths បាននិយាយ,
ខែ កក្កដា 20, 2007 @ 8:46 ល្ងាច
ម៉្យាង! ហាសហា
Mr. V បាននិយាយ,
ខែ កក្កដា 20, 2007 @ 10:48 ល្ងាច
អរគុណច្រើនអនេកលោកបឿន ពិតជាមានបទចម្រៀងច្រើនមហិមាមែន! សូមអរគុណម្តងទៀត! មិនយូរទេបឿនថ្ងៃនោះនឹងមកដល់ ទ្រាំបន្តិចទៅ !! មែនទេណារដ្ឋ?
B.OEU.N បាននិយាយ,
ខែ កក្កដា 21, 2007 @ 2:38 ល្ងាច
ខ្ញុំមិនមានបទចម្រៀងដ៏ច្រើនមហិមាដូចបងវីថានោះទេ ។ បទខ្លះមាន បទខ្លះក៏អត់ ហើយមកសួរចំលើបទដែលខ្ញុំមាន ទើបខ្ញុំដាក់ឲ្យតែម្ដងទៅ ។
គ្រាន់តែរង់ចាំថ្ងៃរៀបការ ចាំបាច់ទៅទ្រាំធ្វើអី? ធ្វើមើលតែគេយកកាំបិតមកចាក់ សខខ!!
naraths បាននិយាយ,
ខែ កក្កដា 22, 2007 @ 1:10 ល្ងាច
ម៉េចសួរខ្ញុំថ្ងៃនេះថ្ងៃនោះអី? ខ្ញុំមិនដឹងអីទេ ហើយក៏មិនទ្រាំមិនចាំដែរ! តែវាមកមកឯងហើយ!!
Mr. V បាននិយាយ,
ខែ កក្កដា 22, 2007 @ 11:38 ល្ងាច
ហាហាហា ចេះតែសួរៗទៅរដ្ខអើយ ព្រោះឃើញបឿនគ្នាសរសេរថា “ ស្ដាប់បទនេះទៅ អាណិតខ្លួនដល់ហើយ នៅតែម្នាក់ឯង!! មិនដឹងថ្ងៃណាបានអង្គុយសំពះស្ដាប់បទនេះទេហ្ន៎? សលម (សើចលាក់មុខ)” ។ ហើយខ្ញុំគិតថារដ្ឋឯងមានបទពិសោធន៍ច្រើនបានជាសុំយោបល់ហ្នឹងណា! សញញ
B.OEU.N បាននិយាយ,
ខែ កក្កដា 23, 2007 @ 10:42 ព្រឹក
មិនបាច់គិតដល់ខ្ញុំច្រើនពេកទេតាវីអើយ! តែបើចង់ជួយ ជួយរកស្រីស្អាតឲ្យមួយមកចប់បាត់ទៅហើយ សមទហ!!!