បទៈ ទ្រឯកដាច់ខ្សែ
ច្រៀងដោយៈ មាស សុបញ្ញា
អាល់ប៊ុមៈ ក្រុម Rock Zone
ផលិតកម្មៈ រ៉ក (Rock)
ឆ្នាំៈ ២០០៧
១. ទ្រអើយ អើយទ្រ ឈប់ថ្ងូរទ្រហោរទៀតទៅ
ទោះអ្នកសោកសៅ ក៏ពៅមិនវិលវិញដែរ
ទ្រឯកដាច់ខ្សែ ទួញយំម្ល៉េះទេ ដួងស្នេហ៍ឃ្លាតឆ្ងាយ
ចំបែងដើមទ្រូងស្ទើរធ្លាយ ព្រហ្មលិខិតអើយ ដាច់មេត្តាម៉្លេះ ។
២. ឱម្ចាស់ស្នេហ៍បង នួនល្អងអូនចាំបានទេ
គ្រាដែលមាសមេ ថែបងក្នុងខ្ទមកំសត់
នឿយហត់យ៉ាងណា ក៏មិនវាចារហារស្ដីបន្ទោស
អូននៅញញឹមយ៉ាងស្រស់ ទ្រាំរស់លំបាក អាណិតណាស់ថ្លៃ ។
បន្ទរ. ឥឡូវប្រែអស់ សទៅជាខ្មៅ
ចាកចេញចោលទៅ ទុកនៅអាល័យ
ឱ្យទ្រកំសត់ លួចទួញទឹកភ្នែកទាំងយប់ទាំងថ្ងៃ
រង់ចាំមើលផ្លូវចរណៃ ពេលអូនវិលវៃ នឹងបំពេរស្ងួន ។
៣. អាសូរទ្រូងណាស់ នឹកម្ចាស់បេះដូងបងអើយ
រាត្រីស្ងាត់អើយ គេងកើយក្លំមើលខ្នើយស្រី
ឱរាចំបែង ក្រៀមស្វិតហួតហែង មិនឃើញចន្ទថ្លៃ
មកកើយខ្នើយនៅក្នុងដៃ ក្បែរទ្រពីសី ទ្រឯកដាច់ខ្សែ ។
ភ្លេង – បន្ទរ – ៣

មករា បាននិយាយ,
ខែ កក្កដា 11, 2007 @ 2:02 ព្រឹក
បទពិរោះមេន ចូលចិត្តសំលេងអ្នកចំរៀងនិះ តើមានបទអីពីគាត់ទៀតទេ?
B.OEU.N បាននិយាយ,
ខែ កក្កដា 11, 2007 @ 2:09 ព្រឹក
មាស សុបញ្ញាទើបតែមានមួយបទនេះទេ ។
B.OEU.N បាននិយាយ,
ខែ កក្កដា 23, 2007 @ 3:23 ល្ងាច
បទនេះ ធ្វើឲ្យខ្ញុំរំភើបមែនទែន!!
phirom01 បាននិយាយ,
ខែ តុលា 9, 2009 @ 2:13 ព្រឹក
http://khmervideo.wordpress.com
phirom01 បាននិយាយ,
ខែ តុលា 9, 2009 @ 2:18 ព្រឹក
សំសូររឿងការកែcss នៅកនែ្លងណាជូយប្រាប់ផង
ក្នុងwordpress