បទៈ រូបពីរជីវិតមួយ
ច្រៀងដោយៈ ស៊ិន ស៊ីសាមុត, ប៉ែន រ៉ន
១. [ប៉ែន រ៉ន] រសៀលជ្រៀងជ្រេ ថ្ងៃទេរគងភ្នំ
សូរសំនៀងសំណោកទោចយំ អូនស្រណោះណាស់
រត់តាមបង អូនខំកាត់កេរ្ត៍កាត់ខ្មាស់
ចុះចាកចោលផ្ទះ ឆ្ងាយដាច់សង្វែក ។
២. [សាមុត] កាត់ចិត្តខ្លះទៅ ជ្រុលហួសទៅហើយ
កែវព្រលឹងព្រលោមចិត្តអើយ កុំចំបែងគេងកើយភ្លៅបង
គេងមកពៅ បងនៅថ្នាក់ថ្នមត្រកង
អង្អែលឲ្យនួនល្អង គេងស្ដាប់រៀមបំពេរ ។
បន្ទរ. [សាមុត] ហាអ៊ឺៗ អូនគេងទៅ ព្រលឹងពាលពៅ អូនកុំព្រួយ
ចាំដល់ពេលយើង បានកូនមួយ ពៅអើយកុំព្រួយ សឹមយើងទៅជួបម៉ែ
ហាអ៊ឺៗ ពៅអើយកុំព្រួយ សឹមយើងទៅជួបម៉ែ
ឱ! មាសមិត្ត អូនកុំភ័យ ខ្លួនបងជាប្ដី ថ្នាក់ថ្នមថែរ
ទុកចិត្តបងចុះ ណាមាសស្នេហ៍ បងថ្នាក់ថ្នមថែរ មិនចោលអូនទេ
ហាអ៊ឺៗ បងថ្នាក់ថ្នមថែរមិនចោលអូនទេ ។
ភ្លេង
៣. [ប៉ែន រ៉ន] អូនសូមអរគុណនឹងបងអនេក
ព្រោះប្រុសបងចេះជួយរំលែកក្ដីទុក្ខហ្មងសៅ
[រួម] យើងរួមរស់ជាគ្នាក្នុងគ្រាឥឡូវ
ពីថ្ងៃនេះទៅ គ្មានពេលព្រាត់ឡើយ ។

សំណាង បាននិយាយ,
ខែមេសា 3, 2007 @ 10:03 ព្រឹក
បឿន បទនេះមានចំណងជើងថា រូបពីរជីវិតមួយ មិនមែន រូបមួយជីវិតពីរទេ ប្រហែលជាកំហុសអចេតនា ។
អរគុណ
Boeun បាននិយាយ,
ខែមេសា 3, 2007 @ 10:36 ព្រឹក
ហេហេហេ! តូវជារូបមួយជីវិតពីរទៅវិញ ។ សុំទោសផង អត់បានចាប់អារម្មណ៍ ឥឡូវខ្ញុំកែរួចហើយ គឺដាក់ «រូបពីរជីវិតមួយ» វិញ ។
សូមអរគុណសំណាងដែលបានជួយកែតម្រូវ ។