បទៈ ខ្សែជីវិត
ច្រៀងដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ គ្រាន់តែសុំស្រលាញ់
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល៣៧
១. ខ្សែជីវិតខ្ញុំបានធំដល់ថ្ងៃនេះ
ហើយទោះជាមានឧបសគ្គ មានពុកតាមថែរក្សា
ថ្នាក់ថ្នមបីដូចជាកែវនេត្រា ឪពុកខំធ្វើការដើម្បីកូន
ប្រៀបបីដូចជាក្បូនជូនកូនឆ្លងត្រើយ ។
២. នៅពេលដែលឃ្លាត ទើបដឹងថាពុកមានគុណ
រូបពុករែកពុនសែនទារុន តស៊ូមិនដែលគិត
កូនដើរតាមផ្លូវគុណលោកល្អពិត
ជីវិតដែលលោកខំព្យាយាមប្រាប់
ទើបរូបកូនមានភ័ព្វជួបនឹងជីវិតថ្មី ។
បន្ទរ. នៅថ្ងៃនេះ កូនចង់ប្រាប់មនុស្សនៅក្នុងលោកា
កូនសូមប្រាប់ថាពុកមានគុណដ៏សែនធ្ងន់
មានជីវិតតាំងតែពីតូចរហូតដល់រូបកូនធំ
ពុកអត់ធន់អបរំប្រដៅ ដូចសំពោះជួបនឹងព្យុះភ្លៀង ។
៣. រូបកូនមានថ្ងៃនេះ ជីវិតគឺពុកបានឲ្យ
ផុតព្យុះផុតភ្លៀងឆ្លងដល់ត្រើយ បានជួបស្នេហា
ជួបរឿងបារម្មណ៍ ទុក្ខក្រៀមក្រំ ក្រំក្រៀមពោរពេញដោយរឿងបញ្ហា
កូនចាំពាក្យពុកប្រាប់ថា ជីវិតត្រូវតស៊ូ ។

khmerlyric បាននិយាយ,
ខែ មិថុនា 13, 2007 @ 5:58 ល្ងាច
បទនេះ សូមផ្ញើជូនណារដ្ឋ (កូនកតញ៉ូវ) ដែលពេញចិត្តបទនេះ និងសូមផ្ញើជូនប្រិយមិត្តទាំងអស់ស្ដាប់កំសាន្ត ។
។
សូមឲ្យគ្រួសារលោកអ្នក ប្រកបដោយសុភមង្គល និងគ្រួសារខ្ញុំផងដែរ
naraths បាននិយាយ,
ខែ មិថុនា 14, 2007 @ 10:26 ព្រឹក
thank you very much!!
Happy Father’s DAY … « Anything : science, philosophy, engineering, life, love … បាននិយាយ,
ខែ មិថុនា 16, 2007 @ 1:22 ល្ងាច
[...] to KhmerLyric & [...]
NGUON SOKHEANG បាននិយាយ,
ខែ កញ្ញា 26, 2009 @ 10:28 ព្រឹក
សូស្តី!!!
ខ្ញុំពិតជាពេញចិត្តនិង បទចំរៀងនេះណាស់។
ខ្ញុំព្យាយាមស្វែងរកវាតាមហ្គូហ្គលតែគ្មាន ជាឯកសារសំលេងទេ។
តើអ្នកអាចផ្ញើរបទនេះមកខ្ញុំបានទេ?
អាស័យដ្ឋានសារអេឡិចត្រូនិចរបស់ខ្ញុំគឺ nguonsokheang@yahoo.com ។
ដោយក្តីសង្ឃឹម និងភាពរីករាយក្នុងចិត្ត។
ពីខ្ញុំ
សុខ ហ៊ាង
Pok sosathya បាននិយាយ,
ខែ វិច្ឆិកា 22, 2009 @ 2:40 ល្ងាច
Hi Hang Mesa my name is Pok sosathya I like Hang Meas very much because I like your song and your 10 stars in Hang Meas like bond Pich sophea, bong Chhet sovanphanna,and bong Chhorn sovannareach. I want you to give alot of song to bong Pich sophea because I like bong Pich sophea very much