បទៈ កូនស្រីអ្នកនេសាទ
ច្រៀងដោយៈ រស់ សេរីសុទ្ធា
និពន្ធទំនុកច្រៀងៈ គង់ ប៊ុនឈឿន
និពន្ធទំនុកភ្លេងៈ គង់ ប៊ុនឈឿន
សម្រួលតន្ត្រីៈ មែរ ប៊ុន
ថតនៅឆ្នាំៈ ១៩៧៤
១. ឱភូមិបាក់ព្រានាពេលសុរិយារៀបលិច
រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ពពករសាត់កាត់មេឃនាពេលសាយណ្ហ
ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
២. ភូមិអ្នកនេសាទ អណ្ដែតលើផ្ទៃជលសា
ជំនោរសីហាកត់ត្រារឿងដើមទាំងអស់
កាលបងនឹងអូន សាងក្បូនស្នេហាយ៉ាងស្មោះ
ឥឡូវរូបប្រុសបោះបង់ចូលអូន ឯកា ។
បន្ទរ. ធ្វើម្ដេចរូបអូនជាកូនស្រីអ្នកនេសាទ
ជាផ្កាមិនស្អាតប្រឡាក់ជាប់ក្លិនមច្ឋា
បងស្គាល់ជាតិហើយបោះផ្កាចោលក្នុងជលសា
នេះហើយវាសនា បុប្ផានៅភូមិបាក់ព្រា ។
៣. បាក់ព្រាព្រែកត្រប់ បង្កាប់រឿងស្នេហ៍អ្នកក្រ
ដូចព្រាមកេសរត្រូវប្ដីយកទៅប្រហារ
ចាប់តាំងពីប្រាំងរហូតដល់ខែវស្សា
ក៍ប្រុសស្នេហាមិនឃើញយាត្រាវិលវិញ ។
ច្រៀង វគ្គបន្ទរ វគ្គ៣

ppsk បាននិយាយ,
ខែ ឧសភា 7, 2007 @ 4:52 ល្ងាច
ខ្ញុំពិតជាចូលចិត្តបទនឹងដល់ហើយ អន្លង់អន្លូចដូចកំពុងឈរមើលនារីម្នាក់ដើរតាមមាត់ទឹកស្រែកច្រៀងពេលថ្ងៃរៀបលិចអីក៍កណ្តោចកណ្តែងម្លេះ!!!
តែអត់ដឹងភូមិបាក់ព្រានៅឯណាផង!
អរគុណបឿន
ppsk
ppsk បាននិយាយ,
ខែ ឧសភា 7, 2007 @ 4:55 ល្ងាច
អុញខំប្រឹងស្តាប់មិចអត់លឺ សង្ស័យខុសបច្ចេកទេស!
khmerlyric បាននិយាយ,
ខែ ឧសភា 7, 2007 @ 6:02 ល្ងាច
មិនមែនខុសបច្ចេកទេសទេ គឺខ្ញុំទើបនឹងអាប់ឡូតបទហ្នឹង ។ ឥឡូវខ្ញុំដាក់ចម្រៀងបទនេះបញ្ចូលហើយ ។
និយាយអ៊ីចឹង ខ្ញុំក៏ចូលចិត្តបទហ្នឹងដែរ ។
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 4, 2007 @ 9:43 ព្រឹក
ភូមិហ្នឹងនៅក្បែរបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង បើខ្ញុំចាំមិនខុសទេ។ បើមិនកំពង់ឆ្នាំង ក៏ពោធិសាត់ដែរ។
khmerlyric បាននិយាយ,
ខែ មិថុនា 4, 2007 @ 5:30 ល្ងាច
ពូកែទាយម្ល៉េះ! បើមិនកំពង់ឆ្នាំ ក៏ពោធិសាត់ដែរ នៅបាត់ដំបងសោះហ្នឹងណា!
ភូមិបាក់ព្រា ស្ថិននៅ ក្នុងឃុំកោះជីវ័ង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ខ្ញុំអត់ធ្លាប់បានទៅទេ តែឮចាស់ៗថាជាភូមិដាច់ស្រយាល ហើយស្រងេះស្រងោចខ្លាំងណាស់ ។
naraths បាននិយាយ,
ខែ មិថុនា 4, 2007 @ 6:17 ល្ងាច
Bravo!!! បងគល់ពូកែឆ្លើយខុសមែន…. សូមអត់សរសើរ!!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 4, 2007 @ 8:24 ល្ងាច
hahah.. ភ្លាត់មួយ។ មិនច្បាស់ដែរ ដឹងតែនៅម្តុំទន្លេសាប។
Rainbow បាននិយាយ,
ខែ មិថុនា 5, 2007 @ 10:00 ល្ងាច
Mongkol, ចេះនិយាយគ្រាន់បើ សុំអត់សសើរ។
khmerlyric បាននិយាយ,
ខែ មិថុនា 6, 2007 @ 8:01 ល្ងាច
ទើបនឹងភ្លាត់មួយមិនអីទេ តែប្រយ័ត្នភ្លាត់អត់អាវភ្លៀង ភ្លាត់កន្លះក៏ទទឹកដែរបងគល់ ។
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 6, 2007 @ 9:22 ល្ងាច
យីស! អាចារ្យបឿននេះ ពូកែគិតមែន។ ទៅទាញសំដីឯងដល់ណាដល់ណីឯណោះទៅវិញ។ ហេហេហេ… អារឿងហ្នឹងគេចេះការពារហើយ.. ហេហេហេ.. មិនងាយភ្លាត់ទេ។
khmerlyric បាននិយាយ,
ខែ មិថុនា 6, 2007 @ 9:38 ល្ងាច
បើអីចឹងមិនអីទេ ខ្ញុំខ្លាចតែភ្លាត់តើ បានជួយកេះខ្នងហ្នឹង ។ ហើយហៅខ្ញុំអាចារ្យអីចឹង ស្រីៗលែងហ៊ានមកញ៉ែខ្ញុំហើយ បងគល់នេះ!!!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 6, 2007 @ 10:09 ល្ងាច
ថាលេងទេ។ ចុះឃើញបឿនឯង សរសេរលើ Blog អ្នកផ្សេង ហៅខ្លួនឯង ម្តងថាអាចារ្យបឿន ម្តងកម្លោះបឿន ម្តងបឿន។ មិនដឹងហៅអាមួយណាទេ… ហាហាហា…
khmerlyric បាននិយាយ,
ខែ មិថុនា 6, 2007 @ 10:31 ល្ងាច
តាមជាន់កែងទៀត! ពេលនឹងចេះតែសរសេរៗទៅ ព្រោះកុំព្យូទ័រខ្ញុំមានបញ្ហា ហើយខ្ញុំប្រើកុំព្យូទ័រផ្សេង ខ្ជិល Login ។ តែមិនឆ្អីទេ ហៅខ្ញុំអាចារ្យក៏ខ្ញុំអត់ទទួលដែរ ទុកខ្លួនឯងចុះ ។ អាចារ្យអី អាយុទើបប្រាំបួនដណ្ដប់! បងគល់បានសមជាអាចារ្យ តែអាចារ្យសាក់ខ្នងចឹង មិនសូវស្រួលទេ អាចារ្យនេះ ទៅសុំសិលនៅបារដឹង ហាហាហា…
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 6, 2007 @ 10:42 ល្ងាច
ហាហាហា.. ខ្ញុំមិនដែលសាក់ទេ។ រូបសាក់ហ្នឹង មិនមែនរូបខ្ញុំទេ។ តែចង់សាក់ដែរហ្នឹង។
អីគេ បឿនឯងទើបអាយុ ១៩!
ស្បថមួយមើល!!! ក្រែងយើងកើត ៨៤ មិនចឹងហី?
khmerlyric បាននិយាយ,
ខែ មិថុនា 6, 2007 @ 10:51 ល្ងាច
ចាំបាច់ស្បថធ្វើអី? ចង់ឆ្ងល់!! គេអាយុ១៩កាល៤ឆ្នាំមុន ។ ចុះបងគល់អាយុប៉ុន្មានហើយនឹង? មើលទៅដូចក្មេងដល់ហើយ ។
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 6, 2007 @ 11:07 ល្ងាច
ខ្ញុំ កើតមុនបឿនឯងមួយឆ្នាំ។
១៩៨៣…
khmerlyric បាននិយាយ,
ខែ មិថុនា 6, 2007 @ 11:24 ល្ងាច
ងាប់! ក្មេងម៉េះ? ខ្ញុំស្មានតែជិត៤០ហើយ ហាហាហា!!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 6, 2007 @ 11:34 ល្ងាច
ខ្ញុំស្មានតែបឿនឯង ៤០ ជាងដែរតើ… :)
khmerlyric បាននិយាយ,
ខែ មិថុនា 6, 2007 @ 11:49 ល្ងាច
មានតែខ្ញុំចាស់ជាងបងគល់ទៀតចឹង!! គេថាខ្ញុំក្មេងគ្រប់តែគ្នានឹង គ្រាន់តែរាងជ្រួញបន្តិចតើ ម៉ោពីមិនដែលទៅត្រាំទឹកដោះគោ ។ តែយ៉ាងណាក៏មិនអាចស្រដៀងនឹង៤០ជាងដែរ កុំចេះតែបង្អាប់ខ្ញុំ ។ ខ្ញុំមិនសូវមានសាច់ឈាមចឹង មើលទៅមិនសូវចាស់ទេ តែបើបងគល់វិញ បានសមចាស់ ។ ចង់ឆ្ងល់!!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 6, 2007 @ 11:55 ល្ងាច
ហាហាហា…
Mr. V បាននិយាយ,
ខែ មិថុនា 7, 2007 @ 12:32 ព្រឹក
ហាហាហា …:D លេបទៅវាស្លាក់ ខ្ជាក់មកស្លែង ថាត្រូវខ្លូនឯង អ្នកណាចាស់? *** lolzzzz
*** “ មង្គលចាស់”
Mr. V បាននិយាយ,
ខែ មិថុនា 7, 2007 @ 12:35 ព្រឹក
និយាយអញ្ចឹងបឿន បទហ្នឹងអ្នកខ្លះគេថាចំណងជើង “ សាយ័ន្តព្រាត់ស្នេហ៍” តើបឿនឯងមានធ្លាប់ឮអញ្ចឹងអត់?
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 12:55 ព្រឹក
ធ្លាប់! តែចំណងជើងបទនេះ គឺកូនស្រីអ្នកនេសាទ មិនមែនសាយណ្ហព្រាត់ស្នេហ៍ទេ ។ បទហ្នឹងឮថាលោកគង្គ ប៊ុនឈឿន គាត់និពន្ធពេលដែលគាត់ទៅបុណ្យផ្កានៅភូមិបាក់ព្រា កាលគាត់នៅវ័យក្មេង ។ ពេលហ្នឹងគាត់ចាប់ចិត្តលើកូនស្រីអ្នកនេសាទម្នាក់ ហើយគាត់ក៏និពន្ធបទនេះទុកជាអនុស្សាវរីយ៍ ។ ក្រោយមកគាត់ក៏បាននិពន្ធរឿង “ កូនស្រីអ្នកនេសាទ” ដែរ ដោយយកបទនេះដាក់អមជាមួយផង ។
និយាយបងមង្គល ហើយនិងខ្ញុំគិតមើលទៅ ពីណាចាស់?? ហាហាហា
ដល់ពេលគេថាត្រូវចំណុច ស្រាប់តែហាហាហា លែងនិយាយស្ដីតាម៉ង ។
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 7, 2007 @ 3:44 ព្រឹក
យ៉ាងណាក៏នៅតែខ្ញុំក្មេងជាងចឹង។ hehehe
ក្រែងដឹងខ្លួនថា ជ្រួញស្រាប់ហើយមិនចឹងហី.. ហាហា..
ខ្ញុំអត់ទាន់ជ្រួញទេ។ ហេហេេហេ… តែខ្ញុំប្រហែលជាគ្រាន់តែមានមាឌធំជាង ហើយរាងមើលទៅចាស់ទុំជាង តែមិនមែនមានន័យថាចាស់ជាងបឿនឯងទេ។
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 7:54 ព្រឹក
ណ្ហើយចុះ ក្មេងជាងក៏ក្មេង! នឹកឃើញអាណិតអ្នកទៅនៅឆ្ងាយស្រុក ។ តែបើឃើញមែនទែន ដឹងថាគ្មានផ្លូវក្មេងជាងខ្ញុំទេ ។ ឮអ្នកធ្លាប់ស្គាល់ ជាពិសេសស្រីៗ ថាខូចផងដឹងកាលនៅណេះ? ហាហាហា… តែទៅនោះ មិនដឹងយ៉ាងម៉េចហើយ សង្ស័យតែនៅដូចដើមទេ? គិតតែចង់បានក្មេង! ចង់ឆ្ងល់!!
Mr. V បាននិយាយ,
ខែ មិថុនា 7, 2007 @ 8:32 ព្រឹក
មួយៗខ្លាចចាស់ណាស់! ម៉េចចង់យកសម្រស់ទៅប្រលង បវរបុរសអ្ហី? រង្វាស់ប្រសើរបំផុតថាអ្នកណាចាស់ជាង ឬ ក្មេងជាងគឺអាយុ។ កុំបាច់ទៅប្រកែកជាមួយអីបឿនអើយ កើត៨៣ ចាស់ជាងអ្នកកើត ៨៤ ហើយ!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 7, 2007 @ 8:37 ព្រឹក
ហាហាហា.. ចង់ថាម៉េច ថាទៅ។ ខ្ញុំលែងខ្វល់ទៀតហើយ កុំឲ្យគេថាយើងទៀត។
នរណាថាខ្ញុំខូច? ត្រឹមត្រូវដូចសំពត់ក្នុងផ្នត់ចឹង…
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 8:45 ព្រឹក
និយាយដូច Mr. V បានត្រឹមត្រូវ ហាហាហា ។
មិនមែនត្រឹមត្រូវដូចសំពត់រហែកក្នុងផ្នត់ទេអី?
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 7, 2007 @ 8:49 ព្រឹក
មិនដឹងដែរ។ យីស! បឿននេះ ចូលចិត្តយកការពិតមកនិយាយលេងដល់ហើយ!
naraths បាននិយាយ,
ខែ មិថុនា 7, 2007 @ 9:58 ព្រឹក
ស្ដាប់គេឈ្លោះគ្នាសិន….
និយាយពីលោក គង់ប៊ុនឈឿន កាលពីក្មេងម៉ាង៉ៃៗអង្គុយតែលួចស្រលាញ់កូនគេទេ ។ នេះបើតាមខ្ញុំដឹង… ចឹងហើយបានជាគាត់អាចតែងចំរៀងនិងភ្លេងបានពិរោះ
ខ្ញុំធ្លាប់អានប្រវត្តិរបស់គាត់ អូយ កំសត់មាំណាស់! កាលពីក្មេងមុននឹងគាត់ចេះតែងចំរៀងគឺគាត់ជាកវី សរសេរប្រលោមលោក អាណិតគាត់ត្រង់គ្ាននរណាព្រមយករឿងរបស់គាត់ទៅបោះពុម្ភទេព្រោះគេខ្លាចលក់អត់ដាច់… មានថ្ងៃមួយឯកសាររឿងដែលខំសរសេរបានខ្លះត្រូវឆេះអស់ដោយសារអគ្គីភ័យទៀត… ដឹងទេប្រលោមលោករបស់គាត់ធ្លាប់ធ្វើឲ្យគាត់ជាប់គុកណា៎! ខ្ញុំដឹងច្រើនណាស់ពីគាត់! តែទាល់តែយូរតិចទៀតបាននិយាយបន្ត….
អូសូមថែមម៉ាម៉ាត់ទៀតចុះ៖ បទដែលខ្ញុំចូលចិត្តគឺ ដើមដូងទី១០ និងស្ពានឈើអភ័ព្វ (ភូមិវត្តកំផែង) ។ សូមបញ្ជាក់ថាសុទ្ធជាបទនិយាយពីរឿងពិតគាត់ផ្ទាល់ តែពីរបទហ្នឹងគាត់ស្រលាញ់ស្រីផ្សេងគ្នា បទមួយគេការចោល និងបទមួយទៀតស្រលាញ់នារីកូនកាត់ចិនម្នាក់តែគេក្បត់….
សូមជ្រាប!
Mr. V បាននិយាយ,
ខែ មិថុនា 7, 2007 @ 3:33 ល្ងាច
ឯងខំប្រឹងអាន ស្មានតែគេរៀបរាប់ឲ្យចប់ចុងចប់ដើម ទៅមោៗ បានម៉ាច្បិច, យីសចំមែនណារដ្ឋនេះ! ហើយយូរដល់អង្កាលទៅបានរៀបរាប់បន្តហ៎ា…? ដូចពាក្យខ្មែរមួយឃ្លាគេនិយាយថា “ បើមិនជុះទេកុំផោមឲ្យឆ្កែអ” …!
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 5:08 ល្ងាច
ƒ- បងគល់ពេលមកវិញ ល្មមឈប់ខូចហើយ ប្រយ័ត្នអត់មានស្រីខ្មែរស្រលាញ់ ។ ឲ្យដូចខ្ញុំនែ៎!! ឥឡូវអត់មែន តែទាយទុកថាថ្ងៃក្រោយ មិនខ្វះទេ ព្រោះខ្ញុំមហាសែនសុភាពហើយ ។ ម៉ិញកញ្ញាម្នាក់នោះ គ្រាន់តែនិយាយពីរបីមាត់ចង់បាក់ម៉ោ សំណាងចេះខ្ញុំទប់ជាប់ ហាហាហា ឡូយអស់ទាស់ម៉ងខ្ញុំ ។
ƒ- ណារដ្ឋ ធ្លាប់លួចស្រលាញ់គេដែរ តែអត់មានគិតចង់តែងបទចម្រៀងទេអី? ខ្ញុំគិតថាចង់តែងដែរ តែអត់មានពេលដើររកស្រលាញ់អ្នកណា ដើម្បីឲ្យមានបទពិសោធន៍ ហើយយកមកតាក់តែងក្នុងបទចម្រៀងសោះ ។ អត់មានបទពិសោធន៍អីចឹង ខំតែងយ៉ាងណាក៏តែងមិនចេញដែរ តាមមើល៍ ទាល់តែស្រលាញ់គេ ១០០នាក់ឡើង ប្រហែលជាតែងចេញមើល៍ទៅ ។
naraths បាននិយាយ,
ខែ មិថុនា 7, 2007 @ 5:42 ល្ងាច
Mr.V ប៉ុណ្ណឹងហើយនៅមិនទាន់គ្រប់គ្រាន់ទៀតហ្អី! បើថាឲ្យខ្ញុំដាក់ប្រវត្តិគាត់ច្រើនជាងនេះ យ៉ាងយូរឆ្នាំក្រោយឯណោះ… ព្រោះក្រាំងមិននៅជាប់នឹងខ្លួនទេ នៅឯស្រុកកំណើត…
បឿនអឺយបើចង់តែងមិនចាំបាច់មានបទពិសោធន៍ក៏បានដែរ យើងឧបកិច្ចទៅ ។ ឧបមាថាបឿនឯងលួចស្រលាញ់កូនអ៊ីដែលនៅជិតផ្ទះបឿនឯងនៅសព្វថ្ងៃក៏បានដែរ… ដូចលោក សំពូនគាត់ច្រៀងថា ជាប់ប្រទប់ជាប់ស្នេហ៍នោះអី ចឹងយើងដាក់ជាប់របងប៉ងស្នេហ៍ម៉ងទៅ…
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 5:47 ល្ងាច
កូនអ៊ីនៅផ្ទះជិតនឹង??? ជួលទៀតមិនស្រលាញ់ផង!!!
naraths បាននិយាយ,
ខែ មិថុនា 7, 2007 @ 6:05 ល្ងាច
ំម៉េចចឹង? ពិបាកមើលណាស់ទៅហ្អី? គ្រាន់តែឧបមាតើ!!
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 6:11 ល្ងាច
ឧបមាទៅអ្នកផ្សេងទៅ កុំម៉ោឧបមាជាមួយកូនអ៊ីនឹង!!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 7, 2007 @ 7:48 ល្ងាច
នៅមិនទាន់ចប់ទៀត លោកប្អូនបឿននេះ! ខេអូ! សន្យាថានឹងមិនខូចទេ ព្រោះមិនទាន់បានខូចពេញលក្ខណៈផង។ ហើយចុះនារីណាទៅ មានសំណាងអាក្រក់ អូ! សូមទោស “ ល្អទេ” មកលង់ស្នេហ៍ប្អូនបឿនខ្ញុំ។ ធ្វើម៉េចទៅវបានគេបាក់លឿនម្លេះ? សង្ស័យចាប់គេកាច់ឲ្យបាក់ទេដឹង?
khmerlyric បាននិយាយ,
ខែ មិថុនា 7, 2007 @ 7:57 ល្ងាច
ខ្ញុំអួតប្រាប់ អត់មានសរសើរ បែរមកបង្អាប់ ហើយចោទគេទៀត ។ ស្គាល់ស្រីស្អាត អត់ណែនាំឲ្យបងស្គាល់ទេ ចាំមើលចុះ!!
M|O|N|G|K|O|L បាននិយាយ,
ខែ មិថុនា 7, 2007 @ 8:27 ល្ងាច
ហាហាហា… ដាច់ចិត្តម្លេះហ្ន៎? មិនអីទេ ទុកឪកាសឲ្យបឿនរកមុនសិនចុះ។ ចិត្តល្អប៉ុណ្ណឹងហើយ បើមិនយល់ទៀតក៏មិនអីដែរ។
khmerlyric បាននិយាយ,
ខែ មិថុនា 8, 2007 @ 5:30 ល្ងាច
ខូចយ៉ាងម៉េចក៏នៅមានចិត្តដែរតើ! ហាហាហា ។ មិនអីទេ ពេលស្គាល់ស្រីស្អាតនែនាំបងមុនគេ ។
sereisophia បាននិយាយ,
ខែ មីនា 24, 2009 @ 4:56 ល្ងាច
ម៉េចខ្ញុំស្តាប់អត់លឺសោះចឹង