បទៈ រាត្រីបាត់អូន
ច្រៀងដោយៈ ណុប បាយ៉ារិទ្ធិ
អាល់ប៊ុមៈ លោកឪពុក
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២៥៧
១. បាត់អូនមួយយប់ បងតក់ស្លុតរន្ធត់ចិន្ដា
បាត់ពៅជីវ៉ា អូនទៅណាម្ដេចគ្មានដំណឹង
ណាត់បងមកជួបតាមសន្យា នូវរាត្រីហ្នឹង
ចាំបាត់ ចាំបាត់ស្ងាត់ឈឹងមិនដឹងទៅណា ។
២. ទូរស័ព្ទច្រើនដង សែនសៅហ្មងទូរស័ព្ទមិនចូល
ហេតុអ្វីនិមល បិទទូរស័ព្ទយ៉ាងនេះជីវា
ឬអូនមានថ្មី ហើយសប្បាយភ្លេចរូបរៀមរា
ទូរស័ព្ទមិនដំណើរការអ្នកណាទៅដឹង ។
បន្ទរ. រាត្រីឈឺចាប់ រាត្រីបាត់ក្ដីស្នេហា
យប់គ្មានចន្ទ្រា ដូចជាបងបាត់ព្រលឹង
ឬអូនប្ដូរចិត្តប្ដូរស្នេហ៍ពីបងនៅក្នុងយប់ហ្នឹង
បាត់ដំណឹង ឈឹងសូន្យ តើអូនទៅទីណា ។
៣. បាត់ទៅ បាត់ទៅ យប់ក៏ជ្រៅនៅមិនឃើញអូន
រាត្រីស្ងាត់សូន្យ ទ្រូងស្រពោនស្ទើរតែមរណា
មិនគួរជឿទេ ថាចិត្តមាសមេ ដាច់ក្ដីមេត្តា
រៀមឈរស្រក់ទឹកនេត្រា ខ្លោចផ្សាម្នាក់ឯង ។
ច្រៀង បន្ទរ បន្ទរ

saing samnang បាននិយាយ,
ខែ សីហា 23, 2009 @ 7:15 ល្ងាច
Dear Khmer Lyric,
For me I love this song very much but this song as I knew it was copied from thai music. I wish all the singer or company who composed the song
might not to copy from the foreign songs. Before I have an experience that I play the khmer songs and sang khmer songs at that same time the Thai also sang that songs in their own language and I really embarrase to the Thai. I know you have ability to criticise in your website to all the Khmer music composers. Thanks in advance. Promote Khmer Song music!