បទៈ ដីថ្មីចិត្តថ្មី
ច្រៀងដោយៈ កែវ សារ៉ាត់
១. មើលវាលធំធេង បែកផ្សែង រែងរលឭកអឺយ
មើលទឹករលកខ្មួលខ្មាញ់ បាញ់ពីនាយ
(ពីរដង)
មើលភ្នំតូចធំ ទាបខ្ពស់ វែងអន្លាយ
គយគន់ពីឆ្ងាយ សែនស្ដាយ សែនស្រណោះអឺយ ។
២. បងនាំពៅរត់កាត់ជ្រោះ កាត់ស្រែថ្មីអឺយ
ទាំងកណ្ដាលរាត្រី កាត់ព្រៃ កាត់បន្លា
(ពីរដង)
ឱបាត់ដំបង ជាយដែន ខណ្ឌសីមា
គឺអ្នកហើយណាបានផ្ដល់ ផ្លូវចម្លង ។
៣. មកដល់ព្រំដែន ម៉ុមអើយ សែនក្រក្រី
គេងផ្ទាល់នឹងដី ពៅអឺយភ្លៅស្រីជាខ្នើយ
(ពីរដង)
សំនៀងអូនច្រៀងបំពេ បងល្វើយៗ
កៀកកើយសុំរស់ ក្បែបងលុះអវសាន ។
(ភ្លេង)
៤. ដីថ្មីចិត្តថ្មី អ្វីៗក៏ថ្មីទាំងអស់អឺយ
ប្រែគ្មានអាឡោះអាល័យ ដៃទាំងទ្វេ
(ពីរដង)
ធ្លាប់ឱបប្រឡែង បីបម ក្រោមដួងខែ
ធ្លាប់នាំមាសស្នេហ៍រត់កាត់ ព្យុះជីវិត ។

khmerlyric បាននិយាយ,
ខែ មេសា 13, 2007 @ 5:18 ល្ងាច
បទនេះសំណូមពរដោយ មរកត ។
សុវចនោ បាននិយាយ,
ខែ មេសា 17, 2007 @ 1:22 ព្រឹក
សួស្ដីបឿន
ក្នុងទំព័ររបស់បឿន មានអ្វីៗគួរជាទីចាប់អារម្មណ៍ច្រើន ប៉ុន្ដែបឿនប្រើអក្សរដូនពេញ
វាតូចៗណាស់ អានចេញទឹកភ្នែកហើយ ក៏នៅតែអានមិនចេញដែរ។
សុវចនោ
អំនានភាសាខ្មែរ បាននិយាយ,
ខែ មេសា 17, 2007 @ 4:09 ល្ងាច
អត់មានបញ្ហាទេ! សុវចនោ ពិនិត្យម្ដងទៀតអាចមកពីបកុំព្យូទ័រមានបញ្ហាដឹង? ខ្ញុំបញ្ចូលតែយូនីកូដ អានបានយ៉ាងស្រួល ។
អំនានភាសាខ្មែរ បាននិយាយ,
ខែ មេសា 17, 2007 @ 4:10 ល្ងាច
or go to View menu–>texzt size–>Medium
khmerlyric បាននិយាយ,
ខែ មេសា 17, 2007 @ 5:47 ល្ងាច
សួស្ដី សុវចនោ
លោកអាចសាកល្បងតាមណារដ្ឋ (អំនានភាសាខ្មែរ) បើនៅតែមិនបានការណ៍ សូមសាកល្បងតាមវិធីខាងក្រោម ។
បើលោកមានតម្លើងពុម្ពអក្សខ្មែរណៃដា សូមទៅ Tools > Internet Options… > ចូលថេប General > Fonts > នៅត្រង់ Web page font សូមលោករើសយក ពុម្ពអក្សរ Khmer OS ឬលោកអាចរើសយកពុម្ពអក្សរផ្សេងក៏បាន តាមដែលលោកពេញចិត្ត នេះបើលោកប្រើ Internet Explorer Browser តែបើលោកប្រើ Firefox វិញសូមលោកចូលទៅ Tools > Options > Content > ត្រង់ Font and color លោកអាចរើសពុម្ពអក្សផ្សេងពី DaunPenh និងអាចប្ដូរទំហំអក្សរតាមដែលលោកពេញចិត្ត ។
សូមអរគុណណារដ្ឋដែលបានជួយ ខ្ញុំរវល់ពេកថ្ងៃនេះ ទើបតែមកពីខាងក្រៅ ។
អគុណសុវចនោ សង្ឃឹមថាអាចជួយលោកបាន ។
បឿន
សុវចនោ បាននិយាយ,
ខែ មេសា 18, 2007 @ 12:06 ព្រឹក
អរគុណ!!..បឿន !..
អរគុណណាស់បឿន ចំពោះការបកស្រាយ។
ក្នុងកុំព្យូទ័របស់ខ្ញុំមិនមានបញ្ហាណាមួយជាមួយយូនីកូដខ្មែរទេ។
ថ្មីៗនេះខ្ញុំប្រើ Windows Vista ហើយវារិតដើរបានយ៉ាងល្អជាមួយយូនីកូដខ្មែរទៀតផង។
Windows Vista ដែលមានភ្ជាប់អក្សរពុម្ពខ្មែរ ដូនពេញមកជាមួយ ហើយបឿនប្រើវា
នោះ វានឹងបង្ហាញមកវាត្រឹមត្រូវហើយមិនខុសទេ។ ទំព័រផ្សេងៗ ដែលមិន definition
ប្រើ អក្សរពុម្ពដូនពេញនោះ បានបង្ហាញអក្សរពុម្ពខ្មែរផ្សេងៗបានយ៉ាងត្រឹមត្រូវដែរ។
ដោយសេចក្ដីរាប់អានដ៏ជ្រាជ្រៅបំផុតពីខ្ញុំ
សុវចនោ
khmerlyric បាននិយាយ,
ខែ មេសា 18, 2007 @ 5:16 ល្ងាច
ខ្ញុំមិនដែលនឹកស្មានថា វាអាចមានបញ្ហានេះកើតឡើងទេ ។ ខ្ញុំប្រើពុម្ពអក្សរ ដូនពេញដោយសារតែ ខ្ញុំចង់ឲ្យខ្មែរប្រើខ្មែរយូនីកូដឲ្យបានច្រើន ។ បើតាមខ្ញុំធ្លាប់ឮមិត្តភក្ដ្រនិយាយកន្លងមក គេថាវាពិបាកដែលយើងចូលទៅអានវេបសាយតាមហាងអ៊ីធឺណេត ព្រោះគេត្រូវតម្លើង Khmer Unicode Keyboard ទៀតទើបអាចបើកមើលវេបសាយ ឬប្លក់ដែលប្រើខ្មែរយូនីកូដបាន ។ ហេតុដូចនេះហើយ ខ្ញុំក៏ខំរកវិធីដែលងាយស្រួល ទីបំផុតខ្ញុំក៏បានជោគជ័យលើការសាកល្បងរបស់ខ្ញុំ នេះក៏ដោយសារតែវត្តមានរបស់ពុម្ពអក្សរដូនពេញ ។ ហេតុដូចនេះ កុំព្យូទ័ររបស់អ្នកណាក៏ដោយ ឲ្យតែមានពុម្ពអក្សរដូនពេញ និងធ្វើតាមការណែនាំនៅ Support page របស់ខ្ញុំនោះ គឺអាចអានអក្សរខ្មែរយូនីកូដនៅលើវេបសាយបានហើយ ។ ហើយពុម្ពអក្សរដែលបង្ហាញ មិនមានលក្ខណៈតូចពេកនោះទេ គឺធម្មតាដូចយើងតម្លើង Khmer Unicode Keyboard ដែរ ។ ការសាកល្បងនេះ ខ្ញុំប្រើជាមួយ IE6 ហើយក៏មានមិត្តភក្ត្រមួយចំនួនប្រើ IE7 ដែរ តែគេអត់មានជួបបញ្ហានេះទេ ។ លទ្ធផលនេះ ខ្ញុំជឿថាវាមានប្រយោជន៍ច្រើន សម្រាប់អ្នកដែលមិនសូវមានជំនាញខាងប្រើប្រាស់កុំព្យូទ័រ ដែលគេមិនចាំបាច់ត្រូវចំណាយពេលវេលា និងការលំបាកច្រើនសម្រាប់ឲ្យកុំព្យូទ័ររបស់គេអាចអានខ្មែរយូនីកូដបាន ហើយបើគេចាប់អារម្មណ៍គេក៏អាចតម្លើង Khmer Unicode Keyboard ក៏បាន ។ បញ្ហាខ្លះៗជាមួយ IE7 និង ដូនពេញ ខ្ញុំចាត់ទុកថាជារឿងកំរ ។ ហេតុនេះហើយ ខ្ញុំសូមអភ័យទោសប្រិយមិត្តដែលមានបញ្ហានេះ ។
ខ្ញុំសូមអរគុណលោក សុវចនោ ហើយសូមលោកទទួលការគោរពរាប់អានពីខ្ញុំផងដែរ ។
បឿន
សុវចនោ បាននិយាយ,
ខែ មេសា 18, 2007 @ 10:23 ល្ងាច
ល្អណាស់ បឿន !!…
ខ្ញុំក៏ជាមនុស្សម្នាក់ចង់អោយ ខ្មែរយើងទាំងអស់គ្នាប្រើអក្សរពុម្ពយូនីកូដខ្មែរដែរ ហើយ
ក៏ពេញចិត្ដ និង ខ្នះខ្នែងយ៉ាងខ្លាំងណាស់ក្នុងកម្មវិធីយូនីកូដខ្មែរនេះ។
ខ្ញុំមានសេចក្ដីសោកស្ដាយដោយ អក្សរពុម្ពយូនីកូដខ្មែរ ដូនពេញ ដែលជាអក្សរពុម្ពខ្នាតគំរូ(standard) ដាក់ភ្ជាប់មកជាមួយ Windows សំរេចរូប វាមានលក្ខណរូបខ្នាតតូចបន្ដិច។
តែការខំខ្នះខ្នែងរបស់ បឿនវាជាប្រយោជន៍មួយដ៏ធំណាស់សំរាប់កូនខ្មែរ ខ្ញុំសប្បាយចិត្ដ
ណាស់ នៅពេលដែលបានឃើញអក្សរខ្មែរយើងរីកដុះដាលទូទាំងពិភពលោកយ៉ាងនេះ។
សូមសេរីសួស្ដីជ័យមង្គលគ្រប់ប្រការចូលមានដល់បឿនជានិច្ចនិរន្ដទៅអើយ….!!
ដោយសេចក្ដីគោរពរាប់អានដ៏ជ្រាលជ្រៅ
ខ្ញុំ សុវចនោ
ppsk បាននិយាយ,
ខែ មេសា 19, 2007 @ 8:30 ព្រឹក
តែខ្ញុំនៅតែមិនស្ងប់ចិត្តហេតុអ្វីបានជាមិនអាចសរសេយូនីកូដនៅលីអាយខុន (Icons Desktop)ហើយនៅលើbrowser Title ក៍មិនចេញដែរមានតែរូបចតុកោណតូចៗទៅវិញ។
khmerlyric បាននិយាយ,
ខែ មេសា 19, 2007 @ 8:52 ព្រឹក
សូមអរគុណលោក សុវចនោ សម្រាប់ការជូនពរ ។ សូមឲ្យលោក ទទួលពរនេះដូចគ្នា ។
បង Posoky: បើវាមិនបង្ហាញអក្សរខ្មែរនៅ Icon និង Browser Titlebar បងត្រូវធ្វើខ្លួនឯង ។ សូមបង Right click លើ Desktop យក Properties នៅត្រង់ថេប Appearance សូមបងចុចលើ Advance ប៊ូតុង ពេលនោះបងនឹងឃើញមានបញ្ជីជាច្រើននៅក្នុង List Box ហើយបងអាចជ្រើសរើសត្រង់ណាដែលបងចង់ឲ្យបង្ហាញអក្សរខ្មែរ ឧទាហរណ៍- Icons សម្រាប់ឲ្យរូប Icon អាចសរសេរអក្សរខ្មែរបាន ឬ Active Titlebar សម្រាប់ឲ្យ Titlebar អាចបង្ហាញអក្សរខ្មែរ ជាដើម ។ ពេល Select វាហើយបងនឹងឃើញមាន Listbox សម្រាប់ឲ្យបងរើសពុម្ពអក្សរ ហើយបងអាចរើសពុម្ពអក្សរខ្មែរណាមួយដែលបងពេញចិត្ត ដូចជា Khmer OS System ឬ Daunpenh (ពុម្ពដូនពេញ វាបង្ហាញអក្សររាងតូច តែវាមិនធ្វើឲ្យអាយខិនរបស់យើយឃ្លាតគ្នា ឬប្ដូររូបរាងរបស់វិនដូស៍របស់ហើយទេ ដោយឡែក Khmer OS System នឹងប្ដូររូបរាងខ្លះ ដូចជាអាយខិនឃ្លាតគ្នាឆ្ងាយជាដើម ។) ហេតុនេះបងអាចសាកល្បងមើល និងរើសតាមការពេញចិត្តរបស់បង ។
បឿន
ppsk បាននិយាយ,
ខែ មេសា 19, 2007 @ 12:04 ល្ងាច
យ៉ាប់ណាស់បឿនអើយកែហើយដូចជាប្រែប្រួលនិយាយឲចំវាមិនstandard
តែឆ្អល់ភាសាថៃឫក៍ភាសាចិនហេតុអីវាចេញ Automatic?
Anyway thank you so much!!
ppsk
khmerlyric បាននិយាយ,
ខែ មេសា 19, 2007 @ 12:26 ល្ងាច
គឺវាអ៊ីចឹងហើយ ដោយសារតែវីនដូស៍មុន វិសស្តា អត់ទាន់មាន Khmer Locale ដូចគេ តែបើប្រើវិនដូស៍វីស្តា មិនបាច់ពិបាកធ្វើដោយខ្លួនឯងទេ គ្រាន់តែតម្លើងភាសារបស់យើងទៅ វានឹងប្ដូរឲ្យយើងបាត់ទៅហើយ ។ ជួយពេលខ្លះ យើងតម្លើងខ្មែរយូនីកូដ រួចចម្លងពុម្ពអក្សរដូនពេញ ចូលទៅក្នុង Fonts Directory វាក៏ប្ដូរឲ្យយើងដោយស្វ័យប្រវត្តិផងដែរ ។ គ្រាន់តែវាមិនសុទ្ធតែ បែបហ្នឹងទាំងអស់ គឺអាស្រ័យលើការតម្លើងរបស់យើង ។ ហេតុនេះហើយ ខ្ញុំក៏មិនដឹងច្បាស់ថាត្រូវធ្វើយ៉ាងណា គឺមិនស្តង់ដារ ដូចបងបាននិយាយអ៊ីចឹង ។
មរកត បាននិយាយ,
ខែ មេសា 20, 2007 @ 11:22 ព្រឹក
អរគុណសំរាប់មិត្តដែលបានផ្តល់នូវបទចំរៀងដល់ខ្ញុំ
មរកត បាននិយាយ,
ខែ មេសា 20, 2007 @ 11:45 ព្រឹក
មិនដឹងថាខ្ញុំនិយាយទៅត្រូវរឺក៏អត់សុំទោសផងខ្ញុំធ្លាប់ស្តាប់បទចំរៀងមួយរបស់លោកកែវសារ៉ាត់និយាយពីការព្រាត់បា្រស់គ្នារបស់នាងកែវណាម៉ាតែខ្ញុំចាំឈ្មោះបទមិនបានបើមានមិត្តណាចាំបានសូមជួយប្រាប់ដល់ខ្ញុំផងរឺក៏ upload ចែកត្រង់នេះក៏បាន។លំនាំតាមខ្ញុំចាំបានមុនគេប្រហែលអាសូរនាងណាស់អើយ!!!!!កម្មក្រាស់ប្រទេះ!!!!ព្រះស្វាមីចាំបានត្រឹមណឹង
អរគុណនឹងសង្ឃឹមទុកជាមុន
khmerlyric បាននិយាយ,
ខែ មេសា 20, 2007 @ 11:49 ព្រឹក
បាទ, មិនអីទេ ខ្ញុំរីករាយនឹងធ្វើវា ។
មរកត បាននិយាយ,
ខែ មេសា 21, 2007 @ 9:09 ល្ងាច
សំឡាញ់រកនឹកបទនេះឃើញទេ?ខ្ញុំរកនឹកមិនឃើញទេខ្ញុំចាំពីថ្ងៃហើយ
khmerlyric បាននិយាយ,
ខែ មេសា 21, 2007 @ 10:38 ល្ងាច
ខ្ញុំដូចជាអត់ដែលស្ដាប់ទេបទហ្នឹង ចាំខ្ញុំសាករកមើលមើល៍ ក្រែងប្រទះ ។
posoky បាននិយាយ,
ខែ មេសា 22, 2007 @ 9:38 ព្រឹក
you go to Khmer future then u gonna find them
khmerlyric បាននិយាយ,
ខែ មេសា 22, 2007 @ 11:05 ល្ងាច
Yeah, really ya should find it at khmerfuture.com មរកត and if you need lyric just tell me da title of da song. I’ll do it for you.
somsovannara បាននិយាយ,
ខែ សីហា 29, 2007 @ 3:33 ល្ងាច
ប្រវត្តិសាស្ត្រ
បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានប្រហែល១០០ពាន់ឆ្នាំ។ មនុស្សនៅពេលនោះបានជានាយព្រានព្រៃនិងបរកជន។ បុរាណវត្ថុវិឡាគិតថាមនុស្សមុនគេបំផុតគឺជាម៉ាលិសតែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជិងនិងធើ្វជាតិពន្ទុខែ្មរ។
[កែប្រែ] ប្រទេសឥណ្ឌា
សតវត្សរ៏ទី១គ.ស.មានមនុស្សជាច្រើនមកពីប្រទេសឥណ្ឌាដែលតាំងលំនៅជាមួយមនុស្សមុនគេ។គេឲ្យសាសនា, វប្ឃកិច្ទ,ភាសា។ល។
[កែប្រែ] អាណាចក្រភ្នំ និង ចេនឡា
អរិយធម៌របស់ប្រទេសកម្ពុជាបានកកើតឡើង តាំងពី សតវត្សទីមួយ មកម្ល៉េះ។ រវាងសតវត្សទី៣ ទី៤ និងទី៥ អាណាចក្រភ្នំ និង ចេនឡា បានគ្រប់គ្រង ជាបន្តបន្ទាប់ លើទឹកដី ជ្រោយសុវណ្ណភូមិ រហូតដល់កំនើត អាណាចក្រខ្មែរ ដែលជា ប្រវត្តិសាស្ត្រ ដ៏រុងរឿងមួយនៅ អាស៊ី ពីសតវត្សទី៩ ដល់ សតវត្សទី១៣។ នៅពេលដែលបានឃើញប្រវត្តិសាស្រ្តរបស់ខ្ែមរខ្ញុំមានអារម្មណ៍ចង់រៀន
[កែប្រែ] អង្គរវត្ត
ព្រះបាទជ័យវរ្ម័នទី៧ទោះបីជា អាណាចក្រ ខ្មែរបាន ចុះអន់ថយឥទ្ធិពលរបស់ខ្លួនក៏ដោយ អង្គរវត្តគឺជានិមិត្តរូបមួយសំខាន់ បំផុតដើម្បីជាសាក្សី នៃសាវតារបស់ប្រទេស លើផ្ទៃតំបន់។
ក្រោយពីការ វាយលុកដណ្តើមទឹកដី ជាបន្តបន្ទាប់ សៀម បានកាន់កាប់អង្គរ ហើយបោះបង់ចោលនៅ ឆ្នាំ១៤៣២។ រាជវង្សានុវង្ស បានប្តូរទៅ រាជធានី លង្វែក ហើយនៅតែរង ការវាយប្រហារជានិច្ចជាកាល ពីសំនាក់ សៀម និង យួន រហូតឈានទៅដល់ ការបែកបាក់បន្ទាយលង្វែក នៅឆ្នាំ ១៥៩៤។
នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តម ដែលបានតែងតាំងជា មហាក្សត្រ ដោយពួកសៀម បានស្វែងរកការ ការពារពីបារាំង។ ឆ្នាំ១៨៦៧ ស្តេចសៀម បានចុះហត្ថលេខាលើ សន្ធិសញ្ញា ជាមួយបារាំងអនុញ្ញាតិ អោយគ្រប់គ្រងប្រទេសកម្ពុជាដោយប្តូរជាមួយនឹងការទទួលស្គាល់ជាផ្លូវការថាខេត្តបាត់ដំបង និង សៀមរាប ជាខេត្តរបស់សៀម ឬថៃ បច្ចុប្បន្ន។ ខេត្តទាំងនេះត្រូវបានប្រគល់មកឱយខ្មែរវិញ តាមសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៦រវាងបារាំង ថៃ។
[កែប្រែ] អាណាព្យាបាល បារាំង
កម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាល បារាំង ជិតមួយរយឆ្នាំ គឺពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ គ្រប់គ្រងជាផ្នែកមួយនៃ អាណានិគមបារាំងនៅឥណ្ឌូចិន។ ក្រោយពីការកាន់កាប់របស់ ជប៉ុន ក្នុងរយៈកាលសង្គ្រាម ១៩៤១- ១៩៤៥ កម្ពុជាទាមទារឯករាជ្យបានពីបារាំងថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ហើយប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដឹកនាំ ដោយព្រះបាទនរោត្តមសីហនុ។
[កែប្រែ] ព្រះបាទនរោត្តមសីហនុ
ឆ្នាំ១៩៥៥ សីហនុបានដាក់រាជ្យថ្វាយបិតាព្រះអង្គ ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ នៅពេលព្រះ បិតាសោយទីវង្គត ព្រះបាទសីហនុបានក្លាយជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ដោយសារ សង្គ្រាមវៀតណាម ចេះតែបន្ត ព្រះអង្គបាន ប្រកាន់នយោបាយ ឯករាជ្យមិនចូលបក្សសំព័ន្ធរហូតដល់ ការបណេ្តញចេញ ពីតំនែងដោយ រដ្ឋប្រហារ យោធា ឆ្នាំ១៩៧០ដោយលោកសេនាប្រមុខ លន់ ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ នៅពេលព្រះអង្គយាងចេញក្រៅប្រទេស។ សីហនុបានរៀបចំជាថ្មី ជាមួយក្រុមកុម្មុយនិស្ត ខ្មែរក្រហម ដោយវាយបានជាបន្តបន្ទាប់តំបន់ខ្ពង់រាបនិងជំរុញបន្ថែមការ ទំលាក់រដ្ឋាភិបាលលន់ ណុល ហើយបានក្លាយជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិល។
[កែប្រែ] ខ្មែរក្រហម
ក្រោយ ការឡើងកាន់អំនាច ដោយ រដ្ឋាភិបាល លន់ ណុល សហរដ្ឋអាមេរិច បានទំលាក់គ្រាប់បែក មកលើប្រទេសកម្ពុជាតាមកន្លែងដែលសង្ស័យថាជាកន្លែងលាក់ខ្លួនរបស់ពួក វៀតកុង។ ខ្មែរក្រហម វាយចូលក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥ ហើយប្តូរឈ្មោះប្រទេសជាកម្ពុជាប្រជាធិបតេយ្យ ដឹកនាំ ដោយ ប៉ុល ពត។
[កែប្រែ] វៀតណាម
ខែវិច្ឆិការ ១៩៧៨ វៀតណាម វាយចូលកម្ពុជា ហើយបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៨៩។ ការស្វែងរក សន្តិភាពចាប់ផ្តើម នៅឆ្នាំ១៩៨៩ នៅទីក្រុងចារការតា(ប្រទេសឥណ្ឌូណេស៊ី) តែមិនបានសំរេច រួចនៅទីក្រុងប៉ារីស ហើយសំរេចជោគជ័យនៅខែតុលា ១៩៩១ ដោយកំណត់អោយមាន ការបោះសកល តាមលទ្ធិប្រជាធិបតេយ្យ ជាលើងដំបូង ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិត្រូវបានផ្តល់អំណាច ក្នុងការស្វែងរកបទឈប់បាញ់នៅកម្ពុជា និងដោះស្រាយ កិច្ចការ ជនអន្តោប្រវេសន៍ និង ការកាត់បន្ថយសព្វាវុធ។
[កែប្រែ] ព្រះរាជាណាចក្រកម្ពុជា
ក្រោយពីការមិនចុះសំរុងរវាងពីរ ទស្សវត្ស និងការបំផ្លិចបំផ្លាញ វប្បធម៌ សេដ្ឋកិច្ច សង្គម និង នយោបាយនៅកម្ពុជា ការស្តារ ហេដ្ឋារចនាសំព័ន្ធ បានចាប់ផ្តើមឡើងវិញ ស្របពេលជាមួយនឹង លំនឹង នយោបាយ បានវិលត្រលប់ជាបណ្តើរៗ។ លិទ្ធិប្រជាធិបតេយ្យបានរង្គោះរង្គើនៅឆ្នាំ១៩៩៧ ដោយសារការវិវាទក្នុងជួររដ្ឋាភិបាល ។
[កែប្រែ] នយោបាយ
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលសេរីពហុបក្ស និងមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ដោយមានការផ្តល់យោបល់ និងឯកភាពពីរដ្ឋសភា។ នាយករដ្ឋ មន្ត្រីនិងមន្ត្រីក្រសួងក្រោមឱវាទកាន់អំនាចនិតិប្រតិបត្តិ។ អំនាចនិតិបញ្ញត្តិជាការទទួលខុសត្រូវរបស់ រដ្ឋសភា និងព្រឹទ្ឋសភា។
ព្រះអង្គម្ចាស់នរោត្តមសីហមុនី ត្រូវបានជ្រើសឡើងនៅថ្ងៃទី១៤ តុលា ២០០៤ ដោយសមាជិក៩រូបនៃក្រុមប្រឹក្សារាជបល្ល័ងក្រោយពីការដាក់រាជ្យយ៉ាងទាន់ហន់របស់អតីត ព្រះមហាក្សត្រព្រះបាទ នរោត្តមសីហនុ មួយសប្តាហ៍មុន។ ព្រះបាទនរោត្តមសីហមុនីត្រូវបានសំរេច ឱយឡើងគ្រងរាជ្យ នៅទីក្រុង ភ្នំពេញ ថ្ងែទី ២៩ តុលា។ មហាក្សត្រជានិមិត្តរូប និងមិនចូលរួម ក្នុងឆាកនយោបាយឡើយ។ ព្រះបាទនរោត្តមសីហមុនី បានហ្វឹកហាត់ របាំបុរាណខ្មែរ និង នៅលីវ។ BBC បានរាយការណ៍ថាអំពើពុករលួយនៅតែបន្តក្នុងឆាកនយោបាយកម្ពុជាពីជំនួយ អន្តរជាតិ ដោយផ្ទេរបញ្ជូនដោយខុសច្បាប់ចូលក្នុង គណនីឯកជន។ អំពើពុករលួយក៏បានជះឥទ្ធិពលយ៉ាង ខ្លាំងក្លាទៅលើការបាត់បង់ចំនូលរបស់ប្រជាជន។
[កែប្រែ] រចនាសម័្ពន្ច
រចនាសម្ព័ន្ធនៅព្រះរាជាអាណាចក្រកម្ពុជា មាន៖
ព្រះមហាក្សត្រ ជានិមិត្តរូបតំណាងប្រទេស
រដ្ឋសភា និង ព្រឺទ្ធសភា ទទួល អំណាចនិតិបញ្ញាតិ (មានតួនាទី អនុម័តច្បាប់)
រដ្ឋាភិបាល ទទួល អំណាចនិតិប្រតិបត្តិ (ព្រៀងច្បាប់ និងអនុវត្តច្បាប់ ដែលបានសំរេចយល់ព្រម ដោយរដ្ឋសភា និង ព្រឹទ្ធសភា)
តុលាការ ទទួល អំណាចតុលាការ (ផ្អែកតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីកាត់សេចក្តី។ តុលាការមាន អំណាចឯករាជ្យ)
[កែប្រែ] បំណែងចែករដ្ឋបាល
ប្រទេសកម្ពុជាត្រូវបានចែកជា ២០ ខេត្ត និង ៤ ក្រុង និងបែងចែកជាបន្តបន្ទាប់ទៀតជាស្រុក ឃុំ ភូមិ និង កោះ
[កែប្រែ] ក្រុង
ក្រុង ភ្នំពេញ
ក្រុង ព្រះសីហនុ
ក្រុង ប៉ៃលិន
ក្រុង កែប
[កែប្រែ] ខេត្ត
ខេត្ត តាកែវ
ខេត្ត បន្ទាយមានជ័យ
ខេត្ត បាត់ដំបង
ខេត្ត កំពង់ចាម
ខេត្ត កំពង់ធំ
ខេត្ត កំពង់ឆ្នាំង
ខេត្ត កំពង់ស្ពឺ
ខេត្ត កំពត
ខេត្ត កណ្តាល
ខេត្ត កោះកុង
ខេត្ត ក្រចេះ
ខេត្ត មណ្ឌលគិរី
ខេត្ត ឧត្តរមានជ័យ
ខេត្ត ពោធិ៍សាត់
ខេត្ត ព្រះវិហារ
ខេត្ត ព្រៃវែង
ខេត្ត រតនគិរី
ខេត្ត សៀមរាប
ខេត្ត ស្ទឹងត្រែង
ខេត្ត ស្វាយរៀង
[កែប្រែ] កោះ
កោះ កុង
កោះ ពូឡូវ៉ៃ
កោះ រុង
កោះ រុងសន្លឹម
កោះ សេះ
កោះ តាំង
កោះ ថាស
កោះ ទន្សាយ
កោះ ត្រល់ (គ្រប់គ្រងដោយវៀតណាមមានឈ្មោះ Phu Quoc)
កោះ ត្រឡាច
កោះ ទ្រាស
ភ្នំពេញជាមណ្ឌលដែលមានប្រជាជនច្រើនជាងគេប្រហែល ១លាននាក់ ក្នុងចំនោមប្រជាជនកម្ពុជាទាំង អស់១៣លាននាក់។ មណ្ឌលគិរី ជាខេត្តធំជាងគេតែមានប្រជាជនតិចជាងគេ ស្ថិតនៅតំបន់ខ្ពង់រាប ភាគឥសានជាប់ព្រំដែនវៀតណាម។
[កែប្រែ] ទំនាក់ទំនងអន្តរជាតិ
ប្រទេសកម្ពុជាជាសមាជិក នៃអង្គការសហប្រជាជាតិ (UN: United Nations) និងជាភ្នាក់ងារជំនាញដទៃទៀតដូចជា ធនាគារ ពិភពលោក (WB:World Bank) និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF: International Monetary Fund)។ ហើយក៏ជាសមាជិកផងដែរ នៃធនាគារអភិវឌ្ឍអាស៊ី អាស៊ាន (ADB:Asean Development Bank) និងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO:World Trade Union) នៅថ្ងៃទី ១៣ តុលា ២០០៤។ កម្ពុជាបានចូលរួម កិច្ចប្រជុំកំពូលនៃអាស៊ីខាងកើត នៅឆ្នាំ ២០០៥។
បន្ទាប់ពីលំនឹងនយោបាយមក កម្ពុជាបានខិតខំកសាងនយោបាយការទូតជាមួយប្រទេសជាច្រើន រួមមានប្រទេសចូលរួម សំខាន់ៗក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ចិន សហគមអឺរ៉ុប ជប៉ុន និង រុស្សី ព្រមទាំង២០ស្ថានទូតនៃប្រទេសជិតខាងនៅអាស៊ី រួមមាន សាធារណរដ្ឋប្រជាមានិត្យចិន សាធារណរដ្ឋសង្គមនិយមវៀតណាម, សាធារណរដ្ឋប្រជាមានិត្យលាវ, សាធារណរដ្ឋកូរេខាងត្បូង, សាធារណរដ្ឋប្រជាមានិត្យកូរេខាងជើង និងរាជាណាចក្រថៃឡង់។
ទន្ទឹមនឹងពេលដែលសង្គ្រាមស៊ីវិលជាងពីរទស្សវត្សបានកន្លងផុតទៅ ជំលោះព្រំដែនរវាងកម្ពុជានិង ប្រទេសជិតខាងនៅតែបន្ត ដូចជាការបាត់បង់កោះមួយចំនួន និងព្រំប្រទល់ខ្លះទៅក្នុងប្រទេស វៀតណាមនិង ព្រំប្រទល់ដែនសមុទ្រមិនច្បាស់លាស់និងតំបន់ព្រំដែនខាងប្រទេសថៃ។
ខែ មករា ២០០៣ កុបកម្មក្រុងភ្នំពេញ បានកើតឡើងក្រោយពីមានពាក្យចចាមអារាមស្តីពីយោបល់ របស់តារាស្រីថៃ ស៊ុវណាន់ ខុងយិង លើ ប្រាសាទអង្គរវត្ត ផ្សព្វផ្សាយ កាសែតក្នុងស្រុកឈ្មោះ រស្មីអង្គរ និងការលើកឡើងបន្ថែមទៀតដោយនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រដ្ឋាភិបាលថៃ បានបញ្ជូន យន្តហោះ យោធាដើម្បីជម្លៀសជនជាតិថៃពីកម្ពុជា និងបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ នៅពេលដែលមាន បាតុកម្ម នៅក្រៅស្ថានទូតកម្ពុជាឯទីក្រុងបាងកក។ ព្រំដែនត្រូវបានបើកឱយ ដំនើរការឡើងវិញនៅថ្ងៃទី ២១ ខែ មិនា ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចំនាយ ៦លានដូល្លា អាមេរិច ដើម្បីជាសំនងការខូចខាតស្ថានទូតថៃ និង យល់ព្រមសងការខូចខាតលើអាជីរកម្មឯកជនថៃ។
[កែប្រែ] ជំលោះអន្តរជាតិ
បណ្តាកោះ និង បណ្តាផ្នែកខ្លះ នៅក្នុងសមុទ្រ នៃព្រំដែនជាប់ជាមួយវៀតណាម កំពុងថិតក្នុងវិវាទនៅឡើយ; ព្រំដែនសមុទ្រជាមួយវៀតណាម មិនទាន់ត្រូវបានកំណត់; ផ្នែកខ្លះនៃព្រំដែនគោក ជាមួយប្រទេសថៃឡង់ មិនបានកំណត់ទាល់តែសោះ; ព្រំដែនសមុទ្រជាមួយថៃឡង់ មិនបានកំណត់ច្បាស់លាស់។
[កែប្រែ] ភូមិសាស្ត្រ
ប្រទេសកម្ពុជាមានផ្ទៃដី ប្រហែល១៨១ ០៣៥ គីឡូម៉ែតការេ មានព្រំដែនដីគោក ខាងជើង និងខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍ ។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣ គ.ម។
ភូមិសាស្ត្រប្រទេសកម្ពុជាមានរាងជាបាតខ្ទះ ដោយសារជំនន់បឹងទន្លេសាបដែលមានទំហំ ២៥៩០គម២ នៅខែប្រាំង និងលាតសន្ធឹងដល់២៤៦០៥គម២ នៅរដូវវស្សា។ ទីទំនាបនេះបង្ករ លក្ខណៈសម្បត្តិយ៉ាងប្រសើរសំរាប់ការស្រោចស្រពស្រែចំការជារៀងរាល់ឆ្នាំ។ ៧៥%នៃផ្ទៃដីស្ថិត នៅរយៈកំពស់តិចជាង១០០ម លើនីវ៉ូទឹកសមុទ្រ លើកលែងតែប្រជុំភ្នំក្រវាញ (រយៈកំពស់ខ្ពស់ជាងគេ ១៨១៣ ម) និងប្រជុំភ្នំដំរី (៥០០ ១០០ ម) ក៏ដូចជាតំបន់ខ្ពង់រាបខាងជើងនៃ ជួរភ្នំដងរែក (ជាមធ្យម ៥០០ម) តាមបណ្តោយពំ្រដែនជាប់តំបន់ឥសានប្រទេសថៃ។ ភ្នំឱរ៉ាល់មាន កំពស់ខ្ពស់ជាងគេ(១៨១៣ម) ស្ថិតនៅក្បែរខេត្តពោធិ៍សាត់។ សីតុណ្ហភាពស្ថិតនៅចន្លោះ១០ទៅ១៥អង្សារសេ និងទទួលឥទ្ធិពលខ្យល់មូសុង។ មូសុងនិរតីបក់ នាំយកខ្យល់សើមពីឈូងសមុទ្រថៃ និងមហាសមុទ្រឥណ្ឌា ពីខែឧសភាដល់តុលា បណ្តាលឱយ មានភ្លៀងធ្លាក់ច្រើននៅខែកញ្ញា និង តុលា។ មូសុងអាគ្នេយ៍នាំមកនូវរដូវប្រាំងពីខែវិច្ឆិកាដល់មិនា ហើយស្ងួតខ្លាំងនៅខែមករា និងកុម្ភៈ។ ហេតុអ្វី្?
[កែប្រែ] សេដ្ឋកិច្ច
ទោះបីជាមានការរីកចំរើនថ្មីៗក៏ដោយ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែរងឥទ្ធិពលអាក្រក់ពីសង្គ្រាម ស៊ីវិល ជំលោះផ្ទៃក្នុង និងអំពើពុករលួយ។ ចំនូលបានកើនឡើងយ៉ាងឆាប់រហ័ស តែនៅមានកំរិត ទាបនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាងក្នុងតំបន់។ ប្រជាជនភាគច្រើនពឹងផ្អែកលើ កសិកម្ម។ ស្រូវ ត្រី ឈើ វាយនភ័ណ និង កៅស៊ូជាវត្ថុនាំចេញជាចំបង។ ដៃគូសេដ្ឋកិច្ចសំខាន់ៗ សំរាប់ការនាំចេញរួមមាន សហរដ្ឋអាមេរិច សិង្ហបុរី ជប៉ុន ថៃ ចិន ឥណ្ឌូនេស៊ី និង ម៉ាលេស៊ី។
[កែប្រែ] ប្រជាជន
៨៥%របស់ប្រជាពលរដ្ឋជាអ្នកស្រែ។ បើគិតដល់់ឆ្នាំ២០០៧ត្រូវមានប្រហែល១៣
លាននាក់(ភេទប្រុស ៦៣៤៨១១២ និងភេទស្រី ៦៧៥១៣៦០) តាមជំរឿនប្រជារាស្រ្តនៅឆ្នាំ២០០០។
៩៥%គឺជាជាតិពន្ឋុខ្មែរ។
៥%គឺជាជាតិពន្ឋុដទៃដូចជា ចិន យួន ចាម … ។
[កែប្រែ] ឯកសារយោង
somsovannara បាននិយាយ,
ខែ សីហា 29, 2007 @ 3:39 ល្ងាច
មនុស្សយើងរាល់រូបសុទ្ធតែមានគុណវិបត្តិឬចំណុចខ្វះខាតរៀងៗខ្លួន តែបែរជាចូលចិត្តអួតពីគុណសម្បត្តិដែលខ្លួនមានទៅវិញដូចនាយខ្លី និងនាយវែងនៅពេលនេះអញ្ចឹង ។
នាយខ្លី : អ្ហេ ! នាយវែង ឯងគិតថាមនុស្សតឿមានប្រៀបជាងលើមនុស្សខ្ពស់ឬទេ ?
នាយវែង : អត់ទេ មនុស្សតឿមានតែចាញ់ប្រៀបមនុស្សខ្ពស់ប៉ុណ្ណោះ ដូចជាពេលឈរមើលអ្វី រមែងត្រូវមនុស្ស ខ្ពស់បាំងជិតឈឹង រកតែមើលស្អីក៏មិនឃើញនឹងគេ ។ អញ្ចឹងទៅឯងមកអួតថាមនុស្សតឿមានប្រៀបលើមនុស្សខ្ពស់ដូចម្ដេចទៅ ?
នាយខ្លី : តែគ្នាថាមនុស្សតឿត្រូវបានគេគោរពកោតខ្លាចណា៎ សូម្បីតែឯងក៏គោរពកោតខ្លាចយើងដែរ ។
នាយវែង : មិនអាចទៅរួចទេ !!
នាយខ្លី : មិនអាចយ៉ាងម៉េច បើពេលនិយាយជាមួយយើងម្ដងៗ យើងសង្កេតឃើញឯង ឱនមុខគំនាប់យើងតែរហូតហ្នឹង……… ។
អំណួតតៃកុងរថយន្ត
នៅពេលដែលសាលាក្រុងរៀបចំអោយមានរថយន្តក្រុងរត់ក្នុងរាជធានី យុវជន កយ និង កន បានជួបគ្នានិយាយពីរឿងការធ្វើដំណើរតាមរថយន្តក្រុង ដោយកយចង់អួតប្រាប់ កន ពីការងារថ្មីរបស់គេ ។
កយ : អេ្ហ កន ! ឯងធ្លាប់ជិះរថយន្តក្រុងអត់អស់ប្រាក់ឬទេ ?
កន : អត់ទេវ៉ី ! គ្មាននរណាគេយល់ព្រមអោយយើងជិះទទេៗទេ ។
កយ : ស្លាប់ហើយ ! គ្នាឯណេះវិញឡើងជិះពេលណាគ្មាននរណាហ៊ានទារប្រាក់សោះ ។
កន : អ្ហូ ! ឯងមានសិទ្ធិអ្វីពិសេស ឬពួកម៉ាក ?
កយ : អត់ទេពួកម៉ាកអើយ ។
កន : អា៎្ហ ! បើអញ្ចឹងម៉េចគ្មាននរណាហ៊ានទារប្រាក់ពីឯង ។
កយ : មកពីគ្នាជាតៃកុងរថយន្តក្រុង………ហាស………ហាស ហា៎
កន : អើ ! មែនវ៉ី !
ប្រពន្ធរបស់មិកកំពុងកៀកកើយជាមួយហ្សូនដែលជាមិត្តភក្តិរបស់ប្តីខ្លួនឯងនៅលើគ្រែ ស្រាប់តែទូរស័ព្ទ លើតុរោទ៍ឡើង។ នាងម្នីម្នាចុះពីគ្រែរត់ទៅលើកទូរស័ព្ទនិយាយ បន្ទាប់មកវិលត្រឡប់មករកសហាយ លើគ្រែវិញ ដោយទឹកមុខរីករាយ ។ ហ្សូន “មិត្តលួចចាក់ក្រោយខ្នងមិត្ត” សួរ ៖
- អ្នកណាទូរស័ព្ទមក៍ ?
- បងមិកហ្នឹងណា៎ ។
- អាមិកណាត់បងដើរលេងជាមួយគ្នា ព្រឹកនេះផង តែបងមិនទាន់បានទៅនៅឡើយ ។ មិនអីទេ, ចាំរឿង ពួកយើងចប់សិន បងនឹងទៅរកវា ។ ចុះវានិយាយអីខ្លះ ?
- គាត់ថាកំពុងដើរលេងជាមួយបងឯង ។
ដកស្រង់ពី ៖ កោះសន្តិភាព
លោកមេធាវីសួរអតិថិជនដែលមកពឹងខ្លួនឱ្យតវ៉ារឿងសុំលែងប្តី ៖
- ដំបូងមុនពេលដែលអ្នកស្រីព្រមរៀបការជាមួយគាត់ ព្រោះគាត់មានគុណសម្បត្តិអ្វីទាក់ទាញចិត្តមែនទេ?
- ត្រូវហើយ ! គាត់មានគុណសម្បត្តិធំធេងទើបខ្ញុំព្រមស្រឡាញ់គាត់ និងរៀបការជាមួយគាត់ ។ ប៉ុន្តែ ឥឡូវគុណសម្បត្តិនោះ អស់រលីងហើយ, ខ្ញុំនៅជាមួយគាត់ធ្វើអីទៀត ?
- គុណសម្បត្តិរបស់គាត់ដែលអ្នកស្រីនិយាយនោះដូចម្តេចដែរ? សូមអ្នកស្រីនិយាយឱ្យច្បាស់ ស្រួលខ្ញុំ វែកញែកជាមួយតុលាការ ។
- គឺប្រាក់ហ្នឹងណា៎ ។ កាលណោះគាត់មានប្រាក់ជាង១លានដុល្លារឯណោះ ។ គាត់ធានាថា ការរួចឱ្យខ្ញុំចាយ យ៉ាងសប្បាយដៃ ។ តាំងពីការរួចដល់ឥឡូវជិត២ឆ្នាំហើយ ខ្ញុំចាយគ្មានសល់អ្វីទៀតទេ ។
ប្រយោជន៍ទឹកដោះ
May 18, 2007
លោកសាស្ត្រាចារ្យសួរសិស្សក្នុងថ្នាក់ ៖
- រវាងទឹកដោះគោ និងទឹកដោះម្តាយ តើមួយណាមានប្រយោជន៍ល្អជាង ?
យុវជនម្នាក់លើកដៃឆ្លើយផូង ៖
- ទឹកដោះម្តាយមានប្រយោជន៍ល្អជាង ។
- ហេតុអី ?
- បាទ, ព្រោះដបទឹកដោះម្តាយស្អាតជាងដបទឹកដោះគោ អ្នកណាឃើញក៏ចង់ច្របាច់ ចង់ស្ទាបអង្អែល ។
ដកស្រង់ពី ៖ កោះសន្តិភាព
ផ្សាយពាណិជ្ជកម្ម
May 17, 2007
អ្នកជំនួញធំម្នាក់ជួបរឿងអកុសលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ។ ពេលស្លាប់ភ្លាម ព្រលឹងគាត់ បាន ឡើងដល់ឋានសួគ៌ និងបានជួបទេវតាមួយអង្គឈរស្ទាក់ផ្លូវ។ ទេវតាអង្គនោះនិយាយប្រាប់គាត់ ៖
-ចាំយើងបង្ហាញរូបភាពឱ្យមើលសិន, មើលរួចអ្នកឯងមានសិទ្ធិជ្រើសរើសដោយខ្លួនឯង យើងនឹងជួយ បំពេញបំណងតាមក្រោយ ។
ប្រាប់រួចទេវតានាំឈ្មួញដើរទៅឈរខាងមុខអេក្រង់ធំមួយ ហើយយកតេឡេកុម្មង់ចុចបន្តិចស្រាប់តែ រូបភាពបង្ហាញឱ្យឃើញទេវតារាប់រយអង្គផ្លុំខ្លុយអត់បទ អត់ន័យ និង មានមនុស្សរាប់ពាន់នាក់ដើរទៅ ដើរមកយ៉ាងខ្ជិលច្រអូស មិនតែប៉ុណ្ណោះដើរបណ្តើរស្ងាបបណ្តើរ ហាក់ដូចជាពួកគេមួយណាក៏ងងុយដេក។
ទេវតាសួរព្រលឹងឈ្មួញ ៖
-មើលឃើញច្បាស់ហើយនៅ ?
-បាទ, ឃើញច្បាស់ហើយ !
-នេះជាទិដ្ឋភាពប្រចាំថ្ងៃលើឋានសួគ៌។ ឥឡូវយើងឱ្យអ្នកឯងឃើញទិដ្ឋភាពប្រចាំថ្ងៃ នៅឋាននរកម្តង។ មើលរួចអ្នកឯងប្រាប់យើង តើចង់ទៅឋានណា៎ ។
ទេវតាចុចតេឡេកុម្មង់ម្តងទៀតលើ អេក្រង់បង្ហាញរូបភាពពិធីជប់លៀងធំសំបើម ស្រា សាច់ពោរពាស។ មនុស្សម្នាស៊ីផឹករាំច្រៀងហ៊ោកញ្ជ្រៀវកងរំពង, ទឹកមុខសប្បាយរីករាយរកអ្វីប្រៀបពុំបាន បើប្រៀបធៀប នឹងមនុស្សនៅឋានសួគ៌ដែលដើរយ៉ាងប៉ក់ល្វើយ សឹងមិនចង់លើកជើង ឃើញថា ផ្ទុយគ្នាស្រឡះ។ បង្ហាញរូបភាពមួយសន្ទុះ ទេវតានិយាយប្រាប់ ៖
-នេះជាទិដ្ឋភាពនៅឋាននរក។ យើងឱ្យមើលទិដ្ឋភាពទាំងពីរឋានហើយ, ឥឡូវដល់វេនអ្នកឯងជ្រើសរើស ម្តង តើចង់នៅឋានណា ?
ឈ្មួញឆ្លើយផូងអត់បាច់និយាយច្រើន ៖
-ខ្ញុំសុំទៅនៅឋាននរក !
គាត់និយាយចប់ពាក្យប៉ុន្មានម៉ាត់នេះ លេចយមបាលពីរនាក់មកដល់ក្រៀកគាត់នាំឆ្ពោះខ្ទះប្រេងកំពុងពុះ គ្រុកៗ ។ ឈ្មួញនោះតក់ស្លុតងាកស្រែកដាក់ទេវតា ៖
-លោកបោកប្រាស់ខ្ញុំ ។ ទិដ្ឋភាពឋាននរកដែលលោកបង្ហាញខ្ញុំមិនមែនអ៊ីចឹងទេ !
ទេវតាឆ្លើយបណ្តើរដើរចេញបណ្តើរ ៖អ្នកឯងនៅឋានមនុស្សលោករកស៊ីដល់ក្លាយជាអ្នកមានដោយសារពូកែផ្សាយពាណិជ្ជកម្ម ។ រូបភាព អម្បាញ់មិញជាការផ្សាយពាណិជ្ជកម្មតើ, ម៉េចមិនយល់ ? ជួយអត់បានទេ ! ។
ដកស្រង់ពី ៖ កោះសន្តិភាព
លេខសម្ងាត់ខុសស្តង់ដារ
May 16, 2007
មានបុរសម្នាក់ភ្លេចលេខសម្ងាត់សម្រាប់ log ចូល Windows ។ គាត់បានព្យាយាមរកនឹក និងវាយបញ្ចូលពាក្យសម្ងាត់ជាច្រើនលើក តែមិនទទួលបានជោគជ័យដដែល ។ ដោយខឹងខ្លាំងពេក គាត់បានវាយបញ្ចូលពាក្យ ក្ដ! ពេលនោះកុំព្យូទ័របានបង្ហាញ Message ប្រាប់ថា៖ លេខសម្ងាត់មិនត្រឹមត្រូវតាមស្ដង់ដារព្រោះខ្លីពេក។
ហេងវិញ
May 11, 2007
មានបុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងសាហាយស្មន់ នៅពេលត្រលប់មកផ្ទះវិញ ទីបញ្ចប់ត្រូវទទួលទោសជាឃាតករ ។
ថ្ងៃបន្ទាប់ រឿងនេះត្រូវបានចុះផ្សាយលើទំព័រកាសែត ផ្សព្វផ្សាយគ្រប់ទីកន្លែង ។ បុរសម្នាក់ដែលជាអ្នកជិតខាងបានដឹងដំណឹងនេះក៏និយាយថា : “ ហឺយ! ហេងវិញ! រឿងនេះកើតឡើងនៅចំថ្ងៃអង្គារ បើមិនចឹងវានឹងធ្ងន់ធ្ងរជាងនេះទៅទៀត” ។ ស្រាប់តែអ្នកជិតខាងម្នាក់ទៀតឆ្ងល់ក៏សួរទៅបុរសនោះថា : “ ហេតុអ្វីក៏ធ្ងន់ធ្ងរជាងនេះទៅទៀត? វានឹងមានអ្វីកើតទៀត?” “ បើប្ដីនោះមកនៅថ្ងៃច័ន្ទ អ្នកស្លាប់នោះគឺខ្ញុំទេ! រឿងអីមិនធ្ងន់ធ្ងរនោះ” ។
ដកស្រង់ពី ៖ មហាសំណើច
វង្វេងផ្លូវ
May 10, 2007
កូននិយាយទៅកាន់ឪពុកថា : “ ពុកនេះជាត្រីវិស័យកូនជូនទៅពុក” ។ ឪពុកឆ្ងល់សួរកូនវិញថា : “ ឱ្យពុកធ្វើអី? មិនទុកលេងខ្លួនឯងវិញទៅ?” ។ កូនឆ្លើយថា : “ ក្រែងពេលពុកចេញពីបាម្ដងៗតែងតែវង្វេងផ្លូវមែនទេ?” ។
ដកស្រង់ពី ៖ មហាសំណើច
សុវត្ថិភាពជាចម្បង
ថ្ងៃមួយម្ដាយនិយាយប្រាប់កូនថា : “ កូនសម្លាញ់ម្ដាយ កូនត្រូវចាំថាឱ្យតែរបស់របរណាមានសារៈសំខាន់ត្រូវចាក់សោរទុកក្នុងទូនេះណាដឹងទេ ដើម្បីការពារកុំឱ្យវាបាត់បង់” ។ កូនគាត់ចាំសម្ដីរបស់គាត់ទុក ។ ប៉ុន្មានថ្ងៃក្រោយមកម្ដាយរកកូនសោរមិនឃើញ ។ កូនក៏ប្រាប់ម្ដាយយ៉ាងតក់ក្រហល់ថា : “ ម៉ាក់…កូនបានចាក់សោរទុកកូនសោរក្នុងទូទុកបាត់ហើយ ព្រោះវាជារបស់សំខាន់កូនខ្លាចបាត់អី” ។
ដកស្រង់ពី ៖មហាសំណើច
រីករាយជានិច្ចសោមសុវណ្ណារ៉ា
kermankhmer បាននិយាយ,
ខែ សីហា 2, 2009 @ 10:06 ព្រឹក
ម៉េចបានចំរៀងបស់ កែវ សារ៉ាត់ ស្តាប់អត់បានទាំងអស់ចឹង