បទៈ ស្រអែមខ្មៅស្រស់
ច្រៀងដោយៈ ណូយ វ៉ាន់ណេត, ហ៊ឹម ស៊ីវន
ទំនុកច្រៀងៈ ហ៊ុន ហេង
ទំនុកភ្លេងៈ ប៊ិន ដាវីដ
ផលិតកម្មៈ រស្មីហង្សមាស
១. [ណេត] ហាអឺអឺយ អឺងអឺយ ហាអឺអឺងអឺយ
ស្រអែម ស្រអែម ឱ!ខ្មៅស្រស់
ឱ!ណាស្រអែម ឱ!ស្រអែមខ្មៅស្រស់អឺយ
អង្គញ់ អង្គញ់ ឱ!ស្រីបោះ
ស្រស់អើយ! មិនខុស មិនខុស ឱ!មួយអឺយ ។
២. បងកាត់ បងកាត់ឱ!ពីឆ្ងាយ
ស្រស់អើយ! សុំជោះ សុំជោះឱ!មួយក្ដារ
មិនបានអឺយ ឯណា
ស្រស់អើយ! បងចាញ់ បងចាញ់ឱ!ដៃស្រី
ឱ!ណាៗ ឱ!នាងណា ស្រស់អើយចាញ់ដៃ ចាញ់ដៃអូនស្រីអឺ អឺអឺយ ។
៣. [ស៊ីវន] ហាអឺៗ អឺយ ហាអឺៗ អឺយ
អូនជោះ ឱ!ជោះអើយស្រាលៗ
បងអើយ! កុំអាល កុំអាល ឱ!ត្អូញអឺអឺយ
បងបោះ បោះឱ!ចាញ់ស្រី
ថ្ងៃអើយ!ភ្នែកលួច ភ្នែកលួចឱ!មើលគេអឺយ
បើបោះ បោះឱ!ត្រឹមត្រូវ
ប្រុសបោះមិនចាញ់ មិនចាញ់ឱ!អូនទេ
រវល់អឺយ រវល់ឱ!មើលគេ ប្រុសស្នេហ៍បានអី បានអីឱ!នឹងត្រូវ
ឱណាៗ ណាបងណា
ពៅអើយ!បានអី បានអី ឱ!បោះត្រង់អឺយ ។
៤. [ណេត] ហាអឺអឺយ អឺងអឺយ ហាអឺអឺងអឺយ
បងចង់ បងចង់ឱ!មើលមុខ
ឱណាមុខមូល មុខមូលកំប្លង់ៗអឺយ
កែវភ្នែក កែវភ្នែកថ្លាយង់ ស្រស់អើយ!បងចង់
បងចង់តែមើលអឺយ មិនខ្លាច មិនខ្លាចឱ!គេអៀន ។
៥. ប្រុសអើយ ប្រុសព្រានឱ!កំព្រើល
ភ្នែកបងអឺយ មិនមើលប្រុសអើយ! បោះអី
បោះអីឱ!នឹងត្រូវ
ឱ!ណាៗ ណាបងណា បងអើយ!ម្ដេចបោះ
ម្ដេចបោះ ឱ!នឹងត្រូវអឺយ
ហាអឺៗ អឺយ ហាអឺៗ អឺយ ។
៦. អង្គញ់ អង្គញ់ឱ!អ្នកដាំ ឱ!ណាបងចាំ
បងចាំ ឱ!បោះទៅអឺយ
អូនដាំ អូនដាំឱ!មិនជ្រៅ
ប្រុសពៅបោះទៅ តម្រង់ផងអឺយ
អង្គញ់ អង្គញ់ឱ!ដូចម្ចាស់
ឱ!ណាថ្លៃអើយ មិនបានឱ!ប៉ះម្ដង
អូនតអឺយ ឲ្យបង បងអើយ!ចងដៃ
ចងដៃ ចងដៃឱ!ឆ្នាំថ្មី
ឱ!ណាៗ ណាបងណា បងអើយចងដៃឱ!ឆ្នាំថ្មីអឺយ ។
