បទៈ ក្រមុំឆ្នាំថ្មី
ច្រៀងដោយៈ ណូយ វ៉ាន់ណេត, ម៉េង កែវពេជ្ជតា
អាល់ប៊ុមៈ ក្រមុំឆ្នាំថ្មី
ទំនុកច្រៀងៈ ហ៊ុន ហេង
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២១៥
១. [វ៉ាន់ណេត] ឱស្រស់ក្រពុំក្រមុំពេញ (ភិសវង់វង់ណាអូនអើយ!ហាអឺអឺងអឺយ)
ចិញ្ចើមដូចវេញ ធ្មេញដូចក្រី (ចិញ្ចើមដូចវេញធ្មេញដូចក្រី)
ឆ្នាំទៅនៅស្ទើរមើលឃើញខ្ចី (ភិសវង់វង់ណាអូនអើយ! ហាអឺអឺងអឺយ)
ស្រាប់តែឆ្នាំថ្មីពេញក្រមុំ (ស្រាប់តែឆ្នាំថ្មីពេញក្រមុំ) ។
២. [វ៉ាន់ណេត] ឃើញអូនស្លៀកហូលបងចូលចិត្ត (ភិសវង់វង់ណាអូនអើយ! ហាអឺអឺងអឺយ)
សក់ផ្លុំដូចផ្លិតសិតត្រសុំ (សក់ផ្លុំដូចផ្លិតសិតត្រសុំ)
[ពេជ្ជតា] បើចាប់អារម្មណ៍ចំរូបខ្ញុំ (ភិសវង់វង់ណាបងអើយ! ហាអឺអឺងអឺយ)
សូមកុំចែចូតាមផ្លូវធ្លា (សូមកុំចែចូវតាមផ្លូវធ្លា) ។
៣. [វ៉ាន់ណេត] យប់ម៉ិញរាំវង់ទ្រង់អៀមម្លេះ (ភិសវង់វង់ណាអូនអើយ! ហាអឺអឺងអឺយ)
ស្រាប់តែថ្ងៃនេះហ៊ានសន្ទនា (ស្រាប់តែថ្ងៃនេះហ៊ានសន្ទនា)
[ពេជ្ជតា] អូនមានមាយាទឥតមាយា (ភិសវង់វង់ណាបងអើយ! ហាអឺអឺងអឺយ)
ដំបូងជួបគ្នាជាធម្មតា (ដំបូងជួបគ្នាជាធម្មតា) ។
៤. [ពេជ្ជតា] ក្រមុំស្រុកស្រែខ្មែរនៅក្មេង (ភិសវង់វង់ណាបងអើយ! ហាអឺអឺងអឺយ)
ខ្មាសអៀនហ៊ានលេងល្បែងដូនតា (ខ្មាសអៀនហ៊ានលេងល្បែងដូនតា)
ចោលឈូងទាញព្រ័ត្រ ទៅវត្តវ៉ា (ភិសវងវង់ណាបងអើយ! ហាអឺអឺងអឺយ)
ទទួលទេវតារក្សាឆ្នាំថ្មី (ទទួលទេវតារក្សាឆ្នាំថ្មី) ។
៥. [វ៉ាន់ណេត] យើងជាយុវវ័យសប្បាយណាស់ (ភិសវង់វង់ណាអូនអើយ! ហាអឺអឺងអឺយ)
លេងល្បែងចាស់ៗ ប្រជាប្រិយ (លេងល្បែងចាស់ៗ ប្រជាប្រិយ)
[ពេជ្ជតា] អរគុណគ្រាន់បើសរសើរស្រី (ភិសវង់វង់ណាបងអើយ! ហាអឺអឺងអឺយ)
ក្រមុំឆ្នាំថ្មីរីករាយណាស់ (ក្រមុំឆ្នាំថ្មីរីករាយណាស់) ។
ភ្លេង – ៣ – ៤ – ៥

Wanna បាននិយាយ,
ខែ មីនា 30, 2007 @ 2:16 ព្រឹក
មានបទ «ជិះក្របី» បកស្រាយដោយ ប៊ុន សក្តិ (មិនច្បាស់ដែរ) អត់? បើបានជា File audio ទៀតកាន់តែល្អ។ បើមានមែន ជួយផ្ញើរយកតែបុណ្យទៅកាន់សាអស្យាណូ xwanna@gmail.com ផងណ៎ា។ អរគុណទុកជាមុន!
Boeun បាននិយាយ,
ខែ មីនា 30, 2007 @ 7:09 ព្រឹក
ក្រែងធ្លាប់ស្ដាប់នៅ ទីនេះហើយ តែខ្ញុំបានផ្ញើរបទនេះទៅឲ្យហើយ ក្រែងបានបុណ្យ ហេហេហេ ។
សុភ័ក្ត្រ បាននិយាយ,
ខែ មីនា 30, 2007 @ 9:14 ព្រឹក
ប្រើពាក្យអ៊ីមែលៗ ទៅលោកអឺយ!!!
Boeun បាននិយាយ,
ខែ មីនា 30, 2007 @ 10:08 ល្ងាច
និយាយអ៊ីចឹង ខ្ញុំដើររកទិញស៊ីឌីបទទាក់ទងនឹងបុណ្យចូលឆ្នាំដែលច្រៀងដោយអ្នកចម្រៀងពីមុនៗ អត់មានសោះ ។ បើអ្នកណាមាននៅសេសសល់អី តើអាចចែករំលែកគ្នាបានទេ ? បើបាន, ខ្ញុំសូមអរគុណទុកជាមុនហើយ ។
រ៉េន បាននិយាយ,
ខែ មិថុនា 26, 2009 @ 1:47 ល្ងាច
សូមផ្ញើជូនបទចំរៀងទាំងអស់នេះទៅមនុស្សដែលស្រលាញ់បទចំរៀង