បទៈ ខ្លួនបងសព្វថ្ងៃ
ច្រៀងដោយៈ អ៊ឹង យេង ជាមួយ រស់ សេរីសុទ្ធា
១. [យេង] ខ្លួនបងសព្វថ្ងៃ រីងរៃដួងចិត្ត ត្រាច់ចរផ្សងព្រេងជីវិត សូមអូនអាណិតប្រណីបងផង
រៀមសូមផ្ញើរខ្លួន រួមរស់ជាគូគ្រង សូមអូនសាសង ថាព្រមស្នេហ៍បងមួយម៉ាត់មកថ្លៃ ។
២. [សុទ្ធា] អូនមិនស្ដាយទេពាក្យថាស្នេហា តែយើងទើបនឹងស្គាល់គ្នា សូមបងមេត្តាកុំបង្ខំស្រី
អូនខ្លាចតែបង បានប្រាណហើយដោះដៃ [យេង] ទេៗ! ស្រស់ស្រី សូមកែវប្រណីកុំស្ដីដូច្នោះ ។
បន្ទរ. [យេង] ទោះស្លាប់ក៏ហ៊ាន បងបូជាប្រាណ អូនជឿចិត្តបងចុះ
[សុទ្ធា] អូនក្រែងមិនពិត ខ្លាចតែចិត្តប្រុស [យេង] បងពិតជាស្មោះអស់ពីដួងចិត្ត ។
( ភ្លេង )
៣. [សុទ្ធា] ខ្លួនអូនជាស្រីនៅវ័យក្រមុំ បើស្នេហ៍ត្រូវរកចាស់ទុំ មកដណ្ដឹងខ្ញុំបើស្រឡាញ់ពិត
[យេង] រឿងគូរស្រករ ជាបញ្ហាជីវិត ឲ្យតែអូនស្នេហ៍ស្និទ្ធ អូនអើយយើងពិតជាបានសុខា ។

naraths បាននិយាយ,
ខែ មីនា 16, 2007 @ 10:37 ព្រឹក
បទនេះក៏រុះរើដែរមែនទេ? ខ្ញុំចង់ស្ដាប់មើល៍ ថាតើពីណាគេច្រៀង..
Boeun បាននិយាយ,
ខែ មីនា 16, 2007 @ 11:03 ព្រឹក
មែនហើយ កំពុងតែធ្វើវា ចាំបន្តិចទៀតនឹងបានស្ដាប់វិញហើយ
Boeun បាននិយាយ,
ខែ មីនា 16, 2007 @ 11:26 ព្រឹក
សូមស្ដាប់មើលមើល៍ តើអ៊ឹង យេងមែនទេ ? ខ្ញុំអត់ច្បាស់ ទើបមិនហ៊ានដាក់ ព្រោះខ្លាចខុស ។
naraths បាននិយាយ,
ខែ មីនា 17, 2007 @ 10:11 ព្រឹក
ខ្ញុំក៏អត់ច្បាស់ដែរហ្នឹងព្រោះមិនសូវបានស្ដាប់បទរបស់គាត់ផង
Boeun បាននិយាយ,
ខែ មីនា 17, 2007 @ 10:15 ព្រឹក
ចឹងមានតែទុកសញ្ញាសួរហ្នឹង មិនដឹងមានអ្នកដឹងអត់ទេ បើដឹងជួយប្រាប់ខ្ញុំផងបាទ ។
khmerlyric បាននិយាយ,
ខែ មេសា 26, 2007 @ 4:53 ល្ងាច
បទនេះ ច្រៀងដោយ អ៊ឹង យេង ជាមួយរស់ សេរីសុទ្ធាទេតើ ។
naraths បាននិយាយ,
ខែ មេសា 26, 2007 @ 6:47 ល្ងាច
ថាមែនមែន! ខ្ញុំសួរមិត្តខ្ញុំគេថាបទហ្នឹងច្រៀងដោយគាត់ ដែរ តែថាប្រយត្នច្រឡំ ព្រោះអ៊ឹងយេង សម្លេងស្រដៀងស៊ិនស៊ីសាមុត
khmerlyric បាននិយាយ,
ខែ មេសា 27, 2007 @ 8:02 ព្រឹក
ហេហេហេ បើខ្លាចថាស៊ិន ស៊ីសាមុត ប្រាកដជាមិនមែនទេ តែខ្ញុំខ្លាចអ្នកផ្សេងទៀតទេ ។ សម្លេងគាត់ស្រដៀងនឹងស៊ិន ស៊ីសាមុតមែន មានបទមួយនោះ ខ្ញុំស្មានតែស៊ិន ស៊ីសាមុតច្រៀង ។
តុលា បាននិយាយ,
ខែ កក្កដា 30, 2009 @ 8:53 ព្រឹក
សួស្ដី បង បឿន តាមដែលខ្ញុំបានដឹង បានឃើញ មិនមែន អ៊ឹង យេង សូមទៅ អ៊ិន យ៉េង វិញ ។