បទៈ លាព្យ៉ាណូបាក់ខ្ទង់ ឬ អូនជារៃមាស
ច្រៀងដោយៈ សុង សេងហ៊ន
១. អូនជារៃមាស សុំផ្លាស់ទ្រនំ
ប្ដីអើយកុំយំ ស្ដាយអូនធ្វើអ្វី
អូនដូរទ្រូងចាស់ ផ្លាស់ឱបទ្រូងថ្មី
ធ្វើម្ដេចនិស្ស័យ ជួបគ្នាត្រឹមហ្នឹង ។
២. បង្គងឈើឯម ថែមព័ន្ធវល្លិពេជ្រ
រៃខ្ញុំសុំភ្លេច ប្ដីអើយកុំខឹង
ធ្វើម្ដេចវាសនា ចារមកអ៊ីចឹង
ត្រូវខំត្រូវប្រឹង ថែកូនឲ្យផង ។
បន្ទរៈ ធ្លាប់ជិះឡានឡូ ដូរយកឡានផ្លិត
ប្ដីអើយកុំគិតរៃលាបង្គង
មានញាតិចាំសើចរឿងអូននឹងបង
សូមផ្ដាំទៅផង សើចតាមចិត្តចុះ ។
៣. មានឈ្មោះជារៃ ស្រីអ្នកចម្រៀង
វាសនាមិនទៀង ជួនត្រូវជួនខុស
លាខ្ទង់ព្យាណូ ទ្រម្រាមដៃប្រុស
អូនសូមលាឈ្មោះរស់ជាហង្សហើយ ។
( ភ្លេង. បន្ទរ. ៣. )

Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 6:59 ល្ងាច
អរគុណណារដ្ឋ ដែលបានផ្ដល់បទនេះឲ្យខ្ញុំ ។
naraths បាននិយាយ,
ខែ មីនា 1, 2007 @ 7:07 ល្ងាច
មិនបាច់គុណស្រ័យអីទេ ! គ្នាឯងតើ..ឲ្យតែខំសរសេរអត្ថបទទៅ ខ្វះ mp3 អី រកខ្ញុំចុះ បងសម្លាញ់អាប់ អឺយ
Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 7:12 ល្ងាច
មែនក៏អី ? ហេហេហេ ខ្ញុំរកតែអឹមភីស្រីហ្នឹងហើយ តែបើអាចដាក់លើវេបសាយហើយភ្ជាប់ដំណឲ្យខ្ញុំ កាន់តែប្រសើរ ។ អរគុណហើយ ម៉េចៗ ខ្ញុំរកណារដ្ឋហើយណា ។
naraths បាននិយាយ,
ខែ មីនា 1, 2007 @ 7:22 ល្ងាច
មែនតើ ។ អាចពឹងពាក់បាន…សព្វង៉ៃសំបូរតែ wma អត់មានពេលខន់វើតសោះ ម៉ង!
Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 7:28 ល្ងាច
អូហ៍! អ៊ីចឹងចាំផ្ញើមកខ្ញុំ ខ្ញុំនឹងជួយខនវឺតឲ្យ ។ ផ្ញើមកប៉ុន្មានក៏បានដែរ ។ផ្ញើតាមអ៊ីម៉ែល ឬដាក់ឲ្យដោនឡូតក៏បានដែរ ។
naraths បាននិយាយ,
ខែ មីនា 1, 2007 @ 7:34 ល្ងាច
នៀកខ្ញុំប្រាប់អាស័យដ្ខានយកប្រើខ្លួនឯងខ្លះទៅ ៖ http://www.smartasian.com/MUSIC/ ឯបទពិរោះៗ ផ្សេងទៀតចាំខ្ញុំ ដាក់តាមក្រោយ ជួយសំនូមពរ ណា៎
អេ! ជួយប្រាប់ឡាបៀប ដាក់តំណ ក្នុង ខាំម៉ិន ផងខំដាក់ដែរ តែអត់ចេញសោះ មិនដឹងជាវាយ៉ាងម៉េច …
Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 7:48 ល្ងាច
ងាប់មានច្រើនឡើងម៉ាអន្ឌឹក ។ ហីស្មាតអាស៊ានហ្នឹងវេបសាយបស់ពីណាគេ ? តែសិតតាឌុបឌឺវេអិមអាតង់អស់ហ្នឹង ធើម៉េចបានយកដាក់បស់ខ្ញុំកើតទៅ ។ អូ! មានអឹមភីស្រ៊ីខ្លះដែរ ។
ចាំខ្ញុំជួយសំណូមពរណា ។ អរគុណជ្រើនតាម៉ងហើយ សម្លាញ់ ។
naraths បាននិយាយ,
ខែ មីនា 1, 2007 @ 7:55 ល្ងាច
ខ្ញុំអត់ដឹងដែរ តែផស់ពីណាផស់ទៅកុំខ្វល់ ដោនឡូតម៉ាសប្បាយហាសហា៎ ចាំខ្ញុំជួយខន់វើត ! អីយ៉ា បឿន ភាសាប្រាំងដែរតើ ….កុំម៉ង់ទុយតាប៉ែល?
Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 8:10 ល្ងាច
ណារដ្ឋឯងនិយាយខុសហើយ អាភាសាហ្នឹងគេថា កុំម៉ងតាប៉ែលអាទុយ តើ ។ បកប្រែមក គឺមានន័យថា គេចង់បានប៉ែល ហើយឲ្យអាទុយយកឲ្យ ។ hahaha
អូហ៍ រកឃើញពាក្យបារាំងមួយឃ្លាដែរ Mon nom est Boeun. អាហ្នឹងប្រហែលជាប្រែដូច My name is Boeun ក៏មិនដឹង? ហេហេហេ ចូលទៅកន្លែង បកប្រែពីអង់គ្លេសទៅបារាំងហើយឲ្យវាបកប្រែឲ្យ ។ ហើយមួយទៀត Je suis Boeun. ។ ចង់និយាយបារាំងម៉េចក៏បានដែរ ចាំខ្ញុំដាក់បារាំងឲ្យវិញ ។
Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 8:40 ល្ងាច
អូហ៍, ភ្លេចអាដាក់តាណហ្នឹង ។ គឺគេប្រើ tag link ធម្មតា ខ្ញុំតាសេរវានៅទីនេះអត់កើតទេ ព្រោះវានឹងបម្លែងកូដ ។ សូមចូលមើលនៅ http://www.w3schools.com/html/html_links.asp ទៅដឹងហើយ ។
Boeun បាននិយាយ,
ខែ មីនា 1, 2007 @ 8:41 ល្ងាច
សុំទោស, ចាឡំដាក់កាមឹនខុសកាឡែង ។ ទៅមើលនៅ ទីនោះ វិញ ។
ស៊ុនហួត បាននិយាយ,
ខែ មីនា 2, 2007 @ 8:39 ល្ងាច
ហេហេហេ! មើលដំបូងឃើញបាន១១មតិ តែពេលចូលមើលឃើញតែ២នាក់សោះសរសេរឆ្លើយឆ្លងគ្នា ស្មានតែមានច្រើននាក់។ ល្អហើយចេះរំលែកចំនេះដឺងឲគ្នាបែបនេះ។
naraths បាននិយាយ,
ខែ មីនា 3, 2007 @ 7:23 ល្ងាច
ហួតនៅខាងប្លក់ស្ប៉ត ចឹងអត់សូវដឹង! ទេ ! ហួតធើ ម៉េចបានប្លក់ស្ប៉ត មានស្ទិលស្អាតម៉្លេះ?ខ្ញុំមានមួយដែរតែធើអត់ស្អាតសោះ! http://www.naraths.blogspot.com
Boeun បាននិយាយ,
ខែ មីនា 6, 2007 @ 5:57 ល្ងាច
ប្រើវឹដព្រែស អ្នកដែលនៅខាងវឹដព្រែសដូចគ្នាកំរើកអ្វីៗ ក៏ដឹងដែរ ។ តិចថាកណ្ដាលយប់ស្ងាត់អី ចង់ដាក់មួយកុំឲ្យពីណាដឹងអី ដេកចាំរ៉ គ្មានផ្លូវរ៉េ កំរើកត្រង់ណាក៏ដឹងដែរ ។ ចឹងហើយបានជាអត់ចង់បោះបង់វាចោលហ្នឹងណា ។ គឺខ្ញុំចូលចិត្ត រាល់ feature របស់វាដែលបានផ្ដល់ឲ្យប្រើនោះឯង ។
naraths បាននិយាយ,
ខែ មីនា 6, 2007 @ 8:15 ល្ងាច
ខ្ញុំក៏ស្រឡាញ់ប្លក់ផស់ខ្ញុំដែរ។ ម៉ាង៉ៃៗអត់មានអ្នកចូលមើល! មើលខ្លួនឯង។ ខ្ញុំចង់ឲ្យប្លក់របស់ខ្ញុំបានល្បីឈ្មោះនឹងគេហ្នឹងណាតើធើម៉េចទៅ ?
Boeun បាននិយាយ,
ខែ មីនា 7, 2007 @ 12:44 ល្ងាច
បើចង់ឲ្យល្បី ទាល់តាដឹងថាអ្នកមើលប្លក់យើងគេចូលចិត្តអី ។ ហើយព្យាយាមដាក់អីដែលគេចូលចិត្តតូវ ប្រាកដជាល្បីហើយ តែកុំភ្លេចផ្សាយពាណិជ្ជកម្មផង ។ គ្មានអីខ្លាំងដូចពាណិជ្ជកម្មទេ ។ អូហ៍! រឿងសំខាន់មួយទៀត បើមានគេចាប់អាម្មណ៍ហើយ កុំភ្លេចអាប់ឌេតឲ្យទាន់សភាពការណ៍ ។ តាក្រអាប់ឌេតពេក អ្នកទស្សនានឹងលែងសូវចូលមើលហើយ អាចម៉ាអាទិត្យ ម៉ាខែ ពីរបីខែ ឬម៉ាឆ្នាំគេមើលម្ដងក៏ថាបានដែរ ។
naraths បាននិយាយ,
ខែ មីនា 7, 2007 @ 6:09 ល្ងាច
មែនហើយ ទោះជាខំអាប់ដេតយ៉ាងណាក៏ដោយ តែបើគេមិនដឹងក៏គ្មាននរណាមកមើលដែរ ។ ឲ្យខ្ញុំខំផ្សាយពាណិជ្ជកម្មឯណាទៅ ? ផ្សាយតាមវិទ្យុទូរទស្សន៍ឬកាសែត…ហាហហាហ
ស៊ុនហួត បាននិយាយ,
ខែ មីនា 8, 2007 @ 12:49 ល្ងាច
ហាហាហា!
ខ្ញុំគិតថា ណារដ្ឌ គួរតែផ្សាយពាណិជ្ជកម្មតាមវិទ្យុ FM និងកាសែតកោះសន្តិភាពទៅបានគេដឹងច្រើន។ មិនអីទេចាំខ្ញុំជួយដាក់តំណរblogរបស់ខ្ញុំទៅblog របស់ ណារដ្ឌ។
ចំណែកស្ទិលblogរបស់ខ្ញុំក៏គ្មានអីស្អាត់ប៉ុន្មានដែរ ខ្ញុំមិនចេះអីទេខាងweb site នោះ ណារដ្ឌគួរតែសួរ បឿនបានត្រូវព្រោះគេរៀនខាងITស្រាប់។ បឿនក៏មានចំណែកក្នុងការកែលំអរblogរបស់ខ្ញុំដែរ។
naraths បាននិយាយ,
ខែ មីនា 8, 2007 @ 2:53 ល្ងាច
អរគុណហើយដែលបានជួយផ្សាយឲ្យ ។ ហ្នឹងហើយចាំខ្ញុំសួរពីរបៀប ធើ្វម៉េចបានប្លក់ស្ប៉តស្អាត
Boeun បាននិយាយ,
ខែ មីនា 8, 2007 @ 3:01 ល្ងាច
អេ! ចេះតាបបួលគ្នាធ្វើបាបខ្ញុំហើយ ខ្ញុំគ្មានចេះស្អីផងហ្នឹង ។ តែបើមានអីអាចជួយបាន ខ្ញុំនឹងជួយ ។
អារឿងផ្សាយពាណិជ្ជកម្ម មានច្រើនវិធីណាស់ ដូចជា ប្រើ signature នៅអ៊ីម៉ែលដែលមានដាក់ អសយដ្ឋានរបស់ណារដ្ឋ ចូលទៅ forum ផ្សេងៗដោយចូលរួមពិភាក្សា និងមានដាក់អសយដ្ឋាននៅគ្រប់ post ពិភាក្សា និងមានវិធីជាច្រើនទៀត ដោយមិនចាំបាច់ទៅផ្សាយតាមវិទ្យុ ទូរទស្សន៍ ឬកាសែត និងទស្សនាវដ្ដីនោះទេ ។ ប៉ុន្ដែកុំភ្លេចធ្វើយ៉ាងណាឲ្យគេចូលមកមើល ហើយមិនខកចិត្ត គឺមើលហើយ ថ្ងៃក្រោមនឹងចង់មកមើលទៀត មិនមែនមើលម្ដង លែងមករហូតនោះទេ ។ ខ្ញុំធ្លាប់ចូលមើលវេបសាយមួយចំនួន ដែលខ្ញុំពេញចិត្ត ខ្ញុំកត់អសយដ្ឋានរបស់វាទុកពីរបីកន្លែង ព្រោះខ្លាចភ្លេច តែវេបសាយខ្លះ ខ្ញុំគ្រាន់តែចូលទៅដល់ចេញមកវិញ ដោយខ្ជិលមើល ដោយសាយតែគ្មានអីគួរឲ្យខ្ញុំចាប់អារម្មណ៍ ។
naraths បាននិយាយ,
ខែ មីនា 8, 2007 @ 7:21 ល្ងាច
ខ្ញុំក៏គិតអ៊ីចឹងដែរ ។ វេបសាយណាល្អៗគួរតែកត់ទុក តែចំពោះខ្ញុំវិញ អាណាចូលចិត្តចាំតែម្ដង ។ អូ និយាយអញ្ចឹង ! តើយើងអាចកែយ៉ាងម៉េចបានបាត់ផ្នែកខាងលើចំពោះប្លក់ស្ប៉ត។ បើពិបាកមិនបាច់ប្រាប់ក៏បានដែរ។ ព្រោះបើធ្វើអត់កើត ខ្ញុំមិនអាចកែបានដដែលហ្នឹង។មិនអីទេ! ប្លក់ស្ប៉តរបស់ខ្ញុំបង្កើតគ្រាន់ស្រួលសម្រាប់ commentsប៉ុណ្ណោះ .
ស៊ុនហួត បាននិយាយ,
ខែ មីនា 9, 2007 @ 6:15 ល្ងាច
បើណារដ្ឌចង់បំបាត់ផ្នែកខាងលើរបស់Blogspot វាមិនពិបាក់អីទេ គ្រាន់តែណារដ្ឌCopy កូដនេះ
#navbar-iframe {
display: none; visibility: hidden; HEIGHT: 0px
}
ហើយPast នៅក្នុងtag style ដែលមានក្នុងtemplate របស់Blogspot ជាការស្រាច់។
naraths បាននិយាយ,
ខែ មីនា 9, 2007 @ 6:58 ល្ងាច
អរគុណ ហួត ហើយ។ ខ្ញុំបានដាក់ហើយសក្ដិសិទ្ធមែន ។
ស៊ុនហួត បាននិយាយ,
ខែ មីនា 10, 2007 @ 1:42 ល្ងាច
មិនអីទេ មិនបាច់អរគុណអីទ។
ណារដ្ឋមានបញ្ហាអីអាចសួរខ្ញុំបាន បើខ្ញុំចេះខ្ញុំនឺងជួយប្រាប់។
naraths បាននិយាយ,
ខែ មីនា 10, 2007 @ 7:07 ល្ងាច
ខ្ញុំខំរកមើលឃើញតែ templatesពីរបីប៉ុណ្ណោះ ។ តើtemplatesផ្សេងទៀត គេធ្វើខ្លួនឯងមែនទេ …
ស៊ុនហួត បាននិយាយ,
ខែ មីនា 10, 2007 @ 10:35 ល្ងាច
ត្រូវហើយTemplate មួយចំនួនគេធ្វើខ្លួនឯង។
naraths បាននិយាយ,
ខែ មីនា 11, 2007 @ 10:31 ព្រឹក
ចឹងបានចឹង! ប៉ះខ្ញុំស្រាច់បាត់ អត់ចេះធើអាលីញ ។
ស៊ុនហួត បាននិយាយ,
ខែ មីនា 12, 2007 @ 12:28 ព្រឹក
ណារដ្ឋចង់បានអាម៉ូតណា? ពឹងបឿន ឲគេធ្វើឲទៅ ព្រោះបឿនគេចេះច្រើនណាស់។
Boeun បាននិយាយ,
ខែ មីនា 12, 2007 @ 9:01 ព្រឹក
ចង់បានអាណាមើល៍! ខ្ញុំគ្មានចេះធ្វើ template អីទេ ។
Iem Phierak បាននិយាយ,
ខែ មីនា 15, 2007 @ 11:56 ព្រឹក
សួស្តី ! ខ្ញុំបានមើល ប្លុករបស់លោក ហើយគិតថាវាមានប្រយោជន៏ណាស់ សំរាប់ស្នេហាការស្រាវជ្រាវតាមរយៈអ៊ិនធើណិត ។ ជាពិសេសបានបំផុសចិត្ត អ្នកអានអោយចាប់អារម្មណ៏លើការបង្កើតប្លុកនេះ ហើយរហូតដល់ការបង្ហាញ ជាភាសាខ្មែរបាន ដែលនេះពិតជាបានដល់ខ្មែរទូទៅជាមិនខាន នេះជាគំនិត របស់ខ្ញុំឮ។
សូមជូនពរ សុខភាពល្អ និង ជ័យជំនះរាល់ការស្មុគស្មាញ ។
ពី ខ្ញុំ
Mr. Iem Phierak
Boeun បាននិយាយ,
ខែ មីនា 15, 2007 @ 12:29 ល្ងាច
សូមអរគុណច្រើន Iem Phierak សូមឲ្យលោកមានសំណាងល្អ និងទទួលជ័យជំនៈគ្រប់ភារកិច្ចដូចគ្នា ។
ចំពោះប្លក់នេះ ខ្ញុំកំពុងតែអភិវឌ្ឍន៍វា ហើយសង្ឃឹមថានឹងក្លាយជាវេបសាយ នៅថ្ងៃខាងមុខជាមិនខាន ។
អ្នកស្រីសុងសេងហ៊ន និងចំរៀង១០បទ « អំនានភាសាខ្មែរ បាននិយាយ,
ខែ មេសា 28, 2007 @ 3:15 ល្ងាច
[...] ៨.សុំបេះដូងមួយចំណែក ៩.វិលវិញហើយបង! ១០.លាព្យ៉ាណូបាក់ខ្ទង់ [...]
kunthy បាននិយាយ,
ខែ មេសា 30, 2007 @ 12:05 ល្ងាច
បទនេះស្តាប់ទៅដូចជាពិរោះដែល។
ppsk បាននិយាយ,
ខែ មេសា 30, 2007 @ 1:28 ល្ងាច
សួស្តី បឿនអាចរកបទមួយដែលមានចំណងជើងថា «លួចស្នេហ៍ដួងច័ន្ទ» បទនឹងសម័យដើម ស្ត្តាប់ទៅពីរោះ ដូចជាប្រុសៗមានអំណាចឲស្រីលួចស្រលាញ់បានដែរតើ ហាហា
ច័្នន្ទអើយរះសែនឆ្ងាយម្លេះទេ អាចតែអ្នកលើលើសគេក្នុងលោក….
សូមផ្ញើជូនប្អូនបឿន វណ្ណា ណារ៉ាត់…នឹងអ្នកចូលប្លុក khmerliryc ពីខ្ញុំ ppsk
khmerlyric បាននិយាយ,
ខែ មេសា 30, 2007 @ 4:49 ល្ងាច
បាទ, មានតើ! ខ្ញុំចូលចិត្តបទហ្នឹងណាស់ ។
សូមបងទៅស្ដាប់នៅ ទីនេះ ។
Mr. V បាននិយាយ,
ខែ មេសា 30, 2007 @ 6:21 ល្ងាច
បទហ្នឹងពីរោះខ្ញុំចូលចិត្ត! តែន័យរបស់វាក៏ស៊ីជំរៅ បើខ្ញុំជាបុរសម្នាក់ហ្នឹងអី មិនដឹងជាឈឺចិត្តប៉ុណ្ណាទេ!
duongchan បាននិយាយ,
ខែ មិថុនា 3, 2007 @ 11:30 ព្រឹក
ហាហា ទើបតាដឹងថាណារដ្ធចង់ល្បីអីណា មិនចេះខ្មាស់គេ
កុំភ័យដួងច័ន្ទចូលមើលរាល់ថ្ងៃតើ។
naraths បាននិយាយ,
ខែ មិថុនា 3, 2007 @ 12:02 ល្ងាច
ថី! គ្រាន់តាចង់ល្បីមានអីត្រូវខ្មាសគេ បើឡៃតាខ្មាស់ធើម៉េចឆាប់ល្បី???;)
khmerlyric បាននិយាយ,
ខែ មិថុនា 3, 2007 @ 7:31 ល្ងាច
អត់ចេះខ្មាស់គេមែននឹង តាបិរដ្ឋហ្នឹង!! ចង់ឆ្ងល់!!!
Tolors បាននិយាយ,
ខែ សីហា 10, 2008 @ 1:43 ល្ងាច
Thank you so much for posting to all Khmer.
Could you please add more album by Song Seng Horn or More
បទចំរៀងរបស់អ្នកស្រី សុង សេងហ៊ន « គ្រូសូត្រឆ្វេង បាននិយាយ,
ខែ ឧសភា 29, 2009 @ 11:48 ព្រឹក
[...] ៨.សុំបេះដូងមួយចំណែក ៩.វិលវិញហើយបង! ១០.លាព្យ៉ាណូបាក់ខ្ទង់ [...]
sokun បាននិយាយ,
ខែ កញ្ញា 12, 2009 @ 11:52 ព្រឹក
សួស្តីមិត្តទាំងអស់គ្នាខ្ញុំរីករាយណាស់ដែលបានស្គាល់អ្នកទាំងគ្នា។