បាយខុន
ច្រៀងដោយ ណូយ វ៉ាន់ណេត
ឱណាបាយខុនៗឱចងដៃអើយ បាយខុនៗឱចងដៃអើយ (ស្ទួន)
អំបោះៗបីសរសៃចងដៃៗឱកូនយើង ជឺណាៗនាងណា ចងដៃៗឱកូនយើង ។
(ភ្លេង)
ឱណាសុំសុខៗឱសួស្ដីអើយ សិរីៗឱថ្កុំថ្កើង (ស្ទូន)
ចូលកើតៗមានឡើងដល់កូនៗឱចៅពិត ជឺណាៗនាងណា ដល់កូនៗចៅពិតអើយ ។
ទាំងគូរៗឱគូរអ្ហើយ ដូចកូនឱប្រវឹកអើយ (ស្ទួន)
មួយចុះៗចុះផឹកទឹក មួយចឹកមួយចឹកឱផ្កាស្មៅអើយ ជឺណាៗនាងណា មួយចឹកៗឱផ្កាស្មៅអើយ ។
ទាំងគូរៗឱគូរអើ្ហយ ដូចកូនៗឱតាវ៉ៅអើយ (ស្ទួន)
មួយសៗមួយខ្មៅ ល្អហើយសមផង ជឺណាៗនាងណា ល្អហើយៗសមផង ។
(ភ្លេង)
ទាំងគូរៗឱគូរអ្ហើយ ទន្ទឹមៗឱដួចភ្លុកអើយ (ស្ទួន)
មើលពីៗក្រោយមុខ ដងខ្លួនៗឱដូចគ្នា ជឺណាៗនាងណា ដងខ្លួនៗឱដូចគ្នា ។
ទាំងគូរៗឱគូរអ្ហើយ ដូចកូនៗឱគោខ្មែរ (ស្ទូន)
មិនទាន់ៗដឹងខ្សែ ម៉ែឲ្យៗមានប្ដី ជឺណាៗនាងណា ម៉ែឲ្យៗមានប្ដី ។
បាយខុនៗឱចងដៃអើយ បាយខុនៗឱចងដៃអើយ (ស្ទួន)
ចងភ្ជាប់ៗនិស្ស័យ សេរីៗមង្គល ជឺណាៗឱនាងណាសេរីសេរីឱមង្គលអើយ ។
